រដ្ឋបាលខេត្តបាត់ដំបងធ្វើបច្ចុប្បន្នភាព សក្ដានុពល និងឱកាសវិនិយោគក្នុងខេត្ត

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងធ្វើបច្ចុប្បន្នភាពសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ងាកមកមើលសក្ដានុពលសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការវិនិយោគនៅលើទឹកដីនៃខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចទី៤ សម្រាប់ប្រទេសកម្ពុជា ដូចនេះហើយក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ត្រូវតែមានភាពច្បាស់លាស់ទៅលើសក្ដានុពលក្នុងខេត្តអ្វីខ្លះដែលខេត្តកំពុងមាន ឬតម្រូវការអ្វីខ្លះដែលកំពុងខ្វះខាត និងកំពុងមានតម្រូវការសម្រាប់ថ្ងៃមុខ។

ឯកឧត្តមបានបន្តទៀតថា កត្តាទាំងអស់នោះហើយ ខេត្តត្រូវចាប់ឱ្យបានច្បាស់លាស់នូវទិន្នន័យសំខាន់ៗឧទាហរណ៍ថា សម្រាប់វិស័យទេសចរណ៍ មានចំនួនសណ្ឋាគារ ភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម មានចំនួនប៉ុន្មាននៅក្នុងខេត្ត ផលិតផលកសិកម្មអ្វីខ្លះដែលកំពុងមានសក្ដានុពលនៅក្នុងខេត្ត ឬក៏នៅក្នុងវិស័យឧស្សាហកម្ម មានរោងចក្រ សិប្បកម្ម សហគ្រាសប៉ុន្មាន ដែលកំពុងដំណើរការនៅក្នុងខេត្តបាត់ដំបង ។ល។ គឺត្រូវធ្វើយ៉ាងណាឱ្យមានទិន្នន័យច្បាស់លាស់ ។

ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ត្រូវក្ដាប់ឱ្យបានអំពីសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបងថាចំណូលប្រចាំឆ្នាំចំនួនប៉ុន្មាន ក្នុងនោះត្រូវក្ដាប់ឱ្យបាននូវចំណូលរបស់កម្មករ កម្មការិនីចំនួនប៉ុន្មានជាមធ្យមប្រចាំឆ្នាំ ឬចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្តចំនួនប៉ុន្មាន មិនត្រឹមតែប៉ុណ្ណោះទេ ក៏ត្រូវក្ដាប់ឱ្យបាននូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបាត់ដំបងមានអ្វីខ្លះដូចជា ប្រព័ន្ធធារាសាស្រ្ដ ផ្លូវថ្នល់ក្នុងខេត្ត ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តផងដែរ ។

គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង ជាខេត្តដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋសរុប ១,៣៦៤,៨៧៣នាក់ ក្នុងនោះខេត្តបាត់ដំបងជាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃដែលមានច្រកទ្វារអន្តរជាតិចំនួន២ គឺច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្ថិតក្នុងស្រុកសំពៅលូន ព្រមទាំងច្រកទ្វារតំបន់ព្រំដែនចំនួន៣  ដែលបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនដំណាំកសិផល និងផលិតផលនានាទៅប្រទេសថៃផងដែរ ហើយមិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សំខាន់ៗខ្វាត់ខ្វែងទេ ខេត្តបាត់ដំបងក៏ជាខេត្តដែលមានសក្ដានុពលសំខាន់ៗជាច្រើនផ្នែក សម្រាប់ទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងខេត្តបាត់ដំបង និងធ្វើឱ្យកំណើនជីវភាពប្រជាពលរដ្ឋក៏កាន់តែកើនឡើង និងកាន់តែរីកចម្រើនទៅមុខផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង