ម្ចាស់​តំបន់សេដ្ឋកិច្ចពិសេស​មួយ​ក្នុងក្រុងបាវិត​ គ្រោង​អភិវឌ្ឍន៍​លំនៅឋានតម្លៃសមរម្យ​ ១០០០​ខ្នង

ភ្នំពេញ ៖​ ម្ចាស់​តំបន់សេដ្ឋកិច្ចពិសេស​មេន​ហាត​ធេន​​ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាន​ប្រកាសពីគម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃសមរម្យ​ចំនួន១០០០ខ្នងក្នុងមួយឆ្នាំ ខណៈដែលជំហានដំបូងគ្រោងអ​ភិវឌ្ឍន៍​​៤០០ខ្នង/ល្វែង ហើយនឹងឈានដល់ ១០០០ខ្នង/ល្វែង​ នៅឆ្នាំបន្តបន្ទាប់ ។ ​នេះ បើតាមអ្វីដែល​ម្ចាស់​តំបន់សេដ្ឋកិច្ចពិសេស​នេះ បានជម្រាប​ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​​កាលពីពេលថ្មីៗនេះ ។

សម្ដេច​តេជោ​ ហ៊ុន សែន បានបង្ហាញពីការអបអរសាទរ​ចំពោះគម្រោង​វិនិយោគ​របស់​ម្ចាស់​តំបន់សេដ្ឋកិច្ចពិសេស​មេ​ន​ហា​​ត​ធេ​នខាងលើនេះ ខណៈដែលកម្មករ កម្មការិនី ក៏ដូវចជា​អ្នកមានចំណូលទាប និងមធ្យម​នៅក្នុងក្រុងបាវិត អា​ចសន្សំលុយ​ទុ​ក​ទិញផ្ទះសម្រាប់ស្នាក់នៅ។

ជាមួយគ្នានេះ សម្ដេចតេជោ​ក៏​បាន​ជំរុញ ​និងលើក​ទឹកចិត្តដល់​វិនិយោគិន​ក្នុងស្រុក ក៏ដូចជាបរទេសមក​បណ្ដាក់ទុន​វិនិយោគ​លើ​គម្រោង​លំនៅឋាន​តម្លៃសមរម្យ​នៅក្នុង​ប្រទេស​កម្ពុជាកាន់តែច្រើន​ ដើម្បីជួយសម្រួលដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំ​ណូល​ទាប និងមធ្យ​ម​ក៏ដូចជា​មន្ត្រី​រាជការ​អាច​មានលទ្ធភាពក្នុងការទិញ​ស្នាក់នៅបាន​។​

លោក​​ ឌឹត​ ចណ្ណា​ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យឡាក់គី ​បានលើកឡើងថា ការអភិវឌ្ឍ​ផ្លូវល្បឿនលឿន​នឹង​ផ្ដល់​​សក្ដានុពល​​ដល់តំបន់ដើម​ផ្លូវ ​និងចុងផ្លូវ ជាក់ស្ដែង​ផ្លូវល្បឿនលឿនភ្នំពេញ​-ក្រុង​ព្រះសីហនុ បានផ្ដល់​សក្ដា​នុព​ល​វិនិយោគ​ និងពាណិជ្ជកម្ម​ នៅភ្នំពេញ និង​ក្រុងព្រះសីហនុ ហើយផ្លូវល្បឿនលឿនភ្នំពេញ -បាវិត​ ក៏នឹងផ្ដល់​សក្ដានុពល​វិនិយោគនៅតំបន់បាវិត​ដែល​ជា​តំបន់ចុងផ្លូវ​។

លោកបន្តថា​​ នៅពេល​មានផ្លូវល្បឿនលឿន​កាន់តែច្រើន​ នោះការ​វិនិយោគ​នៅដើមផ្លូវ​ និង​ចុងផ្លូវ​ក៏កាន់តែ​ច្រើន​ដូចគ្នា ​ពីព្រោះ​ពេលផ្លូ​វសាងសង់រួច ការធ្វើ​ដំណើរ​របស់អ្នកវិនិយោគ ទេសចរ​ និងប្រជាពលរដ្ឋ​កាន់តែលឿន ចំណាយ​កាន់តែ​អស់តិច ដែលងាយស្រួ​លក្នុងការ​សិក្សា​គម្រោង​វិនិយោគ​របស់ពួកគេ ។

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញឱ្យ​ដឹងថា ​ក្នុងឆ្នាំ​២០២៣​នេះ ខេត្តស្វា​យ​រៀ​ង ​​ជាពិសេស​ក្រុង​បាវិត​ បានទទួលគម្រោ​ងវិនិយោគជាច្រើន ជាពិសេស​គម្រោង​វិនិយោគលើ​ឧស្សាហកម្ម​ ដែល​គ​ម្រោ​ងទាំ​ង​នេះ​បានផ្ដល់​ឱកាស​ការងារ​ដល់ពលរដ្ឋ​ក្នុង​តំបន់​កាន់តែច្រើន​ ជាមួយ​ប្រាក់​កម្រៃ​បន្ថែមកាន់តែច្រើនជាង​មុន​ផង​ដែរ។

ជាមួយគ្នានេះ នៅពេល​ផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត​ សាងសង់​រួច​រាល់​គេ​ជឿថា តំបន់​ប៉ែក​ខាងកើតនៃប្រទេស​កម្ពុជា​ ជាពិសេស​​ក្នុងក្រុងបាវិត នឹងទទួល​បានការ​វិនិយោគ​កាន់តែច្រើនឡើ​ងបន្ថែម ស្រ​បនឹង​តំបន់​នេះក៏កំពុង​មានកា​រ​កែប្រែ​ពី​តំ​​បន់សេដ្ឋកិច្ចពិសេស​ធម្មតា​ទៅជា​តំបន់ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​ប្រើប្រាស់ថាមពល​បៃតង ដែ​ល​ស​ក​ម្ម​ភាពនេះ​នឹងទាក់ទាញ​នូវវិនិយោគិនមកពីបណ្ដាប្រទេស​នានា​ ចូលទៅ​ដាក់ទុនវិនិយោគថែមទៀត​។​

រាជរដ្ឋាភិបាល​ក៏មានគម្រោងសង់ផ្លូវ​ល្បឿនលឿនក៏ដូចជាផ្លូវ​ជាតិ​សំខាន់ៗ​ជា​បន្តបន្ទាប់ទៀត ដើម្បីជំរុញកំណើនសេ​ដ្ឋកិ​ច្ច​​​ទា​ក់​ទាញ​ការវិនិយោគិន និង​ទេសចរណ៍ ជាពិសេស​សម្រួលដល់​ការ​ធ្វើដំណើ​ររបស់ប្រជាពលរដ្ឋ​ពីតំបន់មួ​យ​ទៅ​តំបន់មួយ​កាន់តែច្រើន និងប្រើប្រាស់ពេលវេលាកាន់តែខ្លី។ ក្នុងនោះផ្លូវ​ជាតិ​១០​តភ្ជាប់ពីខេត្ត​បាត់ដំបង​, ពោធិ៍សាត់ និងខេត្តកោះកុង ធ្វើឱ្យ​ពលរដ្ឋ​ពីខេត្ត​បាត់ដំបង ​និងកោះកុង ​អាច​ឆ្លងទៅវិញទៅមក​ដោយមិនចាំបាច់​ធ្វើ​ដំណើរមកកាន់រាជធានីភ្នំពេញទៀត​ឡើយ ដែលផ្លូវនេះដែរអាចចំណេញពេល​រហូតទៅដល់​ ៤ ឬ ៥ ម៉ោង  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​