វិបត្តិអចលនទ្រព្យចិននៅមិនទាន់ធូរស្រាល បើទោះបីជាមានផែនការជួយសង្គ្រោះក៏ដោយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បរទេស ​៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា ​​ធនាគារ​កណ្តាល​ចិន​បាន​បញ្ចេញ​ថវិកា​តែ​មួយ​ចំណែកប៉ុណ្ណោះ​ពី​មូលនិធិ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ​ខណៈ​អាជ្ញាធរ​ជួបផលលំបាក​ក្នុង​ការ​កាត់​បន្ថយ​ផ្ទះ​​ដ៏ច្រើន​សន្ធឹកសន្ធាប់ដែល​​​លក់មិនចេញ។

កាលពីខែឧសភា ទីក្រុងប៉េកាំងបានបង្ហាញផែនការមួយសម្រាប់ធនាគារកណ្តាលចិន និងធនាគាររដ្ឋក្នុងការផ្តល់ឥណទានរហូតដល់ ៥០០ ពាន់លានយ័ន (៧០ ពាន់លានដុល្លារ) ដើម្បីជួយដល់ក្រុមហ៊ុនរដ្ឋាភិបាលក្នុងតំបន់ទិញអចលនទ្រព្យដែលលក់មិនចេញ។ យ៉ាងណាមិញ តួលេខចុងក្រោយបំផុតបានបង្ហាញថា ធនាគារកណ្តាលចិន PBoC បានបញ្ចេញកម្ចីត្រឹមតែ ២៤,៧ ពាន់លានយ័នប៉ុណ្ណោះ (៣,៤ ពាន់លានដុល្លារ) ហើយធនាគារសន្យាថានឹងពន្លឿនកម្មវិធីក្នុងខែនេះ។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍រូបិយវត្ថុធនាគារកណ្តាលសម្រាប់ត្រីមាសទី ២ បង្ហាញថា គិតត្រឹមតែខែមិថុនា ប្រាក់កម្ចីត្រឹមតែ ១២,១ ពាន់លានយ័នប៉ុណ្ណោះ (១,៦ ពាន់លានដុល្លារ) ត្រូវបានដកចេញពីចំនួនសរុប ២៤,៧  ពាន់លានយ័ន។

 លោក Lisheng Wang សេដ្ឋវិទូចិននៅក្រុមហ៊ុន Goldman Sachs បានលើកឡើងថា ការអនុវត្តគឺជាឧបសគ្គមួយ ខណៈដែលធនាគាររដ្ឋាភិបាលក្នុងតំបន់ និងអ្នកផ្សេងទៀតជួបផលលំបាកក្នុងការយល់ព្រមលើតម្លៃអចលនទ្រព្យ។ ទន្ទឹមនឹងនេះ ការកើនឡើងយឺតគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ ដែលបានធ្វើឱ្យទំនុកចិត្តចុះខ្សោយ ដោយសារទ្រព្យសម្បត្តិរបស់ពលរដ្ឋភាគច្រើនបានមកពីអចលនទ្រព្យ។ យ៉ាងណាក៏ដោយ ទោះបីជាមានការឆ្លើយតបគោលនយោបាយរបស់ទីក្រុងប៉េកាំងដែលបានសង្កត់ធ្ងន់លើការផ្តល់ប្រាក់កម្ចីផ្អែកលើទីផ្សារតាមរយៈប្រព័ន្ធហិរញ្ញវត្ថុក៏ដោយ ប៉ុន្តែពួកគេបានជួបប្រទះនឹងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក។

កាលពីដំបូង ទីផ្សារបានស្វាគមន៍ចំពោះកម្មវិធីផ្តល់ប្រាក់កម្ចី ដោយសារគោលនយោបាយនៃការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារអាចជួយរដ្ឋាភិបាលក្នុងតំបន់ទៅលើការទិញលំនៅដ្ឋានដែលលក់មិនចេញ ហើយវាគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ។ យ៉ាងណាមិញ ទីផ្សារលំនៅដ្ឋានដែលលក់មិនចេញគឺធំខ្លាំងណាស់។  Goldman Sachs បានប៉ាន់ប្រមាណថា ចំនួនលំនៅដ្ឋានថ្មីៗរបស់ចិនអាចកើនឡើងដល់ទៅ ៣០ ដងពីការលក់ប្រចាំខែជាមធ្យម ហើយរដ្ឋាភិបាលអាចនឹងត្រូវចំណាយ ៧,៧ ទ្រីលានយ័ន ដើម្បីឈានដល់កម្រិតលក់ប្រចាំខែជាមធ្យមដូចកាលពីឆ្នាំ២០១៨។

លោក Zichun Huang និង Julian Evans-Pritchard មកពីស្ថាប័ន Capital Economics បានលើកឡើងថា ចំនួនទឹកប្រាក់ដែលត្រូវប្រើប្រាស់រហូតមកដល់ពេលនេះនៅតែមិនគ្រប់គ្រាន់ដើម្បីជួយសម្រួលខ្លាំងទៅលើហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ និងតម្រូវការផ្ទះទាំងមូលនោះទេ។ បន្ថែមពីនេះ កម្មវិធីផ្តល់ប្រាក់កម្ចីដែលមានគោលដៅស្រដៀងគ្នាសម្រាប់ទីផ្សារអចលនទ្រព្យ និងវិស័យផ្សេងទៀតបានទទួលរងនូវការអនុម័តយឺត ដោយបង្កើតជាចម្ងល់អំពីប្រសិទ្ធភាពនៃគោលនយោបាយជំរុញទឹកចិត្តរបស់ទីក្រុងប៉េកាំង។ អ្នកវិភាគបានលើកឡើងថា បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់គឺវិធានការណ៍នេះដែលពឹងផ្អែកទៅលើការរំពឹងទុកថា លទ្ធផលដែលបានពីការដាក់ផ្ទះជួលនឹងមានអត្រាគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើការចំណាយសម្រាប់ធនាគាររដ្ឋ។

លោក Larry Hu ប្រធានសេដ្ឋវិទូនៅ Macquarie បាននិយាយថា ហានិភ័យឥណទាននៅតែខ្ពស់ពេកសម្រាប់ធនាគារ ខណៈដែលក្រុមហ៊ុន​រដ្ឋ​ក្នុង​តបន់​កំពុងខ្វះ​ការ​លើក​ទឹក​ចិត្តផង​ដែរ ជាមួយនឹងលទ្ធផលបានពីការដាក់ផ្ទះជួលមានកម្រិតទាប។ លោក Xiaoxi Zhang អ្នកវិភាគនៅ Gavekal Dragonomics បានលើកឡើងថា អ្នកបង្កើតគោលនយោបាយអាចជំរុញផែនការនេះដោយកាត់បន្ថយអត្រាការប្រាក់ដើម្បីទប់ស្កាត់ប្រាក់កម្ចីថ្មីពីការខាតបង់។ ទោះបីជាលទ្ធផលដែលទទួលបានពីការដាក់ផ្ទះជួលនៅក្នុងទីក្រុងនានារបស់ប្រទេសចិនមានផលចំណេញពី ១,៧៥ ភាគរយទៅ ៣ ភាគរយ ប៉ុន្តែធនាគារកណ្តាលប្រហែលជាអាចផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ខ្ពស់ស្រដៀងទៅនឹងកម្ចីសាជីវកម្ម។ ជាលទ្ធផល មន្ត្រីក្នុងតំបន់ហាក់ដូចជាមិនមានបំណងចង់អនុវត្តគម្រោងបែបនេះទេ នៅពេលដែលពួកគេកំពុងផ្តោតលើការសងបំណុល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម