ខេត្តកំពង់ស្ពឺកាន់តែមានយីអ៊ុន ! វិនិយោគិនចិន​ជាច្រើន​កំពុងសម្លឹងបោះទុនចូល​វិនិយោគ

ភ្នំពេញ ៖ ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនទាំងជាតិ និងអន្តរជាតិ​ជាច្រើនហាក់​មានការចាប់អារម្មណ៍​ទីតាំង​វិនិយោគ​របស់ខ្លួន​នៅក្នុង​ខេត្តកំពង់ស្ពឺ​ខ្លាំងណាស់ ហើយ​ក្នុង​រយៈពេល​ប៉ុន្មានមកនេះ ខេត្តកំពង់ស្ពឺក៏ទទួលបានការ​វិនិយោគ​ជាច្រើនគម្រោង​ដែរ ជាពិសេស​គម្រោងវិនិយោគលើរោងចក្រ​ឧស្សាហកម្ម​ និងការកែច្នៃកសិផល។

ក្នុងឆ្នាំ២០២២៣​នេះដែរ ពោលគឺបន្ទាប់ពីប្រទេសចិន​បាន​បើក​ទូលាយ​ចំពោះ​ការ​ចេញចូល​ភ្ញៀវទេសចររបស់ខ្លួន និងទេសចរបរទេស​អាចចេញ​ចូល​ក្នុងប្រទេស​ចិន​វិញបាននោះ មានវិនិ​យោ​គិន​ចិនជាច្រើន​បានមកដល់កម្ពុជា​ និងស្វែងរកការ​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ តំបន់ភាគខាងលិច​រាជធានីភ្នំពេញ ដែលធ្វើឱ្យ​ខេត្ត​នេះ​កំពុង​ត្រូវប៉ាន់ មានយីអ៊ុនឡើង​ស្រឺតៗតែម្ដង ។

យោងតាមការ​ផ្សព្វផ្សាយរបស់​ឯកឧត្តម វី សំណាង​ អភិបាលខេត្តកំពង់ស្ពឺបា​បង្ហាញពីជំនួបជាមួយ​​វិនិយោគិនបរទេស​ជាច្រើន ​ជាពិសេស​វិនិយោគិនជនជាតិចិន​ដែល​មានបំណង​មកបណ្ដាក់ទុនវិនិយោគ​នៅក្នុ​ងខេត្តកំពង់ស្ពឺ​។ ជាក់ស្ដែង​ថ្មីៗនេះ លោកក៏បានបង្ហាញពីជំនួបរវាង​លោក ​និង​វិនិ​យោគិ​ន​ចិ​ន​ម​​កពី​ខេត្ត​​ហឺណា​ន​​​ដែល​​គក្រោង​នឹង​មក​ដាក់ទុនវិនិយោគ​បង្កើតកសិដ្ឋាន​ចិញ្ចឹម​គោ និងជ្រូក និង​បង្កើ​តរោងចក្រ​កែច្នៃ សាច់គោ និ​ង​សាច់​ជ្រូ​ក​ ដើម្បីផ្គត់ផ្គង់​ក្នុងស្រុក ​និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។

ភ្នំពេញ ៖ ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនទាំងជាតិនិងអន្តរជាតិ​ ហាក់​មានការចាប់អារម្មណ៍​ទីតាំង​វិនិយោគ​របស់ខ្លួន​នៅក្នុង​ខេត្តកំពង់ស្ពឺ....

ក្រៅពីគម្រោង​វិនិយោគទាំងនេះ មានគម្រោងវិនិយោគជាច្រើនទៀត​ត្រូ​វបាន​ចាប់អារម្មណ៍ដាក់ទីតាំង​នៅក្នុង​ខេត្ត​កំព​ង់​​ស្ពឺ ជាក់ស្ដែង​គម្រោង​រោងចក្រ​ផលិត​ស៊ីម៉ង់ត៏ធំមួយ​ក៏ទើបត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​អនុញ្ញាត​ឱ្យ​ដំណើ​រ​ការ​វិនិយោគ​ជាផ្លូវការ​កាលពី​ប៉ុន្មានថ្ងៃមុននោះផងដែរ ហើយគម្រោង​រោងចក្រ​ឧស្សាហកម្មជាច្រើន​ទៀត​ក៏បានមើលឃើញថា​រីក​ដុះដាល​កាន់តែខ្លាំង​នៅក្នុង​​ខេត្តមួយនេះ ។

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញផងដែរថា ក្នុង​ចំណោម​បណ្ដារាជធានី​ខេត្តក្នុ​ងប្រទេស​កម្ពុជា​ ឃើញថា​ខេត្តកំពង់ស្ពឺ​ទទួលបានគម្រោងវិនិយោគ​ដែល​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​អនុញ្ញា​ត​ឱ្យ​ដំណើរការ​វិនិយោគច្រើនជាងគេ​ ដែលធ្វើឱ្យ​តម្រូវការ​ដី​ប្រើប្រាស់សម្រាប់សង់រោងចក្រ​និងឃ្លាំងនៅក្នុង​ខេត្ត​កំពង់​​ស្ពឺ​កើនឡើងខ្ពស់​ ។

លោក ​បូ សេងហួរ ភ្នាក់ងារអចលនទ្រព្យ​មួយរូប​ប្រចាំខេត្តកំពង់ស្ពឺ បានលើកឡើងថា​​ កំណើន​រោងចក្រ​ និងគម្រោង​រោងចក្រ​ថ្មីៗក្នុងទឹកដីខេត្តកំពង់ស្ពឺ ធ្វើឱ្យតម្រូវកា​រដី​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្តនេះ កាន់តែមានខ្ពស់​ដែលធ្វើឱ្យ​តម្លៃ​ដី​ធ្លី​​បានកើនឡើងជា​បន្តបន្ទាប់ ជាពិសេស​ បានកែប្រែ​ពីដីកសិកម្ម ទៅជា​ដីឧស្សាហកម្ម​ កែប្រែជីវភាព​ម្ចាស់ដី​ដែលពីមុន​រក​ចំណូល​បានតិចមកជា​ចំណូល​ខ្ពស់ តាមរយៈការ​ជួល​ ឬលក់ដីទៅ​ម្ចាស់គម្រោង​វិនិយោគសម្រាប់ធ្វើជា​រោងចក្រ​ និងឃ្លាំង​ស្តុកទំនិញ ។​

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ជាច្រើនទៀត​បាន​ផ្ដល់ជា​មតិ​សម្រាប់​អ្នកវិនិយោគលើរោងចក្រឧស្សាហកម្ម​​នានា ទៅកាន់តំបន់នៃខេត្តកំពង់ស្ពឺ ពីព្រោះខេត្ត​នេះ​នៅមានដីទូលាយ​ច្រើនសម្រាប់​ផ្គត់ផ្គង់ដល់ឧស្សាហកម្ម ​និងបង្កើត​ជា​តំបន់សេដ្ឋកិច្ច ជាតំបន់ដែល​មានភាពងាយស្រួល​ដឹកជញ្ជូនចេញចូល​រោងចក្រ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន​ក៏បានប្រើប្រាស់​ផ្លូវជាតិ​ដែលមានស្រាប់​ ក៏បាន​ជាពិសេស​ងាយស្រួល​ដឹកទៅកំពង់ផែ និង​ច្រក​ព្រំដែន​កម្ពុជា​ថៃជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ