អាកាសយានដ្ឋានអន្តរជាតិ​តេជោ​នឹង​នាំយក​វប្បធម៌ខ្មែរ​ដាក់​បង្ហាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្វែងយល់​

ភ្នំពេញ ៖  ភូមិ​វប្បធម៌​​ដែល​បិទ​នៅខេត្តសៀមរាប​អស់​រយៈ​ពេលប៉ុន្មានឆ្នាំមកហើយនោះ នឹង​បើក​បង្ហាញ​ឡើ​ងវិ​​ញ​សម្រាប់ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ដែល​ឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិ​តេជោ ដោយ​ក្រុ​មហ៊ុ​ន​អ​ភិ​វ​ឌ្ឍ​ន៍​ព្រលានយន្តហោះ នឹងបង្កើតភូមិ​វប្បធម៌​នៅក្នុងអាកាសយានដ្ឋានផ្ទាល់តែម្ដង ដើ​ម្បីប​ង្ហាញ​ភ្ញៀវ​ទេស​ច​រ ជា​ពិ​សេស​​ទេសចរអន្តរជាតិដែលឆ្លងកាត់​អាកាសយានដ្ឋាន ។​

បើតាមលោកឧកញ៉ា ​ឆារស៍ វ៉ាន់ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ខេមបូឌា អ៊ែរផត អ៊ិនវេសមិន​ឯ.ក ( CAIC) បា​ន​​​​​បញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ​ នឹង​រៀបចំ​រចនាឡើងវិញនូវ​ភូមិ​វប្បធម៌ ដែ​ល​​​​ពីមុន​បាន​បើក​ទទួលភ្ញៀវទេសចរ​នៅខេត្ត​សៀមរាប​​ និង​បានបិទវិញនោះនៅព្រលាន​យន្ត​ហោះ​អន្ត​រ​ជា​តិ​​តេជោ ។​ ការ​បង្កើតភូមិ​វប្បធម៌នៅក្នុង​អាកាសយានដ្ឋានអន្តរជាតិតេជោ គឺដើម្បីជួយផ្សព្វផ្សាយ​ពីវ​ប្ប​ធម៌របស់​កម្ពុជា ជាពិសេស​ភ្ញៀវទេសចរ​បរទេស​ដែលឆ្លងកាត់អាកាសយានដ្ឋាន​បានសិក្សាស្វែង​យល់​ពី​អំ​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្ររបស់​កម្ពុជា ។

លោកឧកញ៉ា​បានបញ្ជាក់ថា​ នៅពេល​គម្រោង​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​បើកដំណើរការ​សម្រាប់​ដំណាក់​កាលទី​១ រំពឹង​ថាអាចនឹងទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​រហូតដល់១៣​លាននាក់​ក្នុងមួយ​ឆ្នាំ ដោយ​អាកាស​យានដ្ឋានមួយនេះ អាច​មានសមត្ថភាព​ទទួល​យន្តហោះធុនធំៗ​ដូចជា​ប្រភេទ​ Airbus A380 និង​ប្រភេទ​ Boeing 747 ជាដើម ។​

បើមិនមានការប្រែប្រួល​នោះទេ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ​នឹងអាច​ដាក់ដំណើរការ​នូវ​​អំឡុង​ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខនេះសម្រាប់ដំណាក់​កាលទី១ ដោយ​ចាប់ផ្ដើមបើក​ប្រតិបត្តិការ​ទទួលជើងហោះហើរ​ពី​គោលដៅនានា ។ ទន្ទឹមនឹង​ការ​ដាក់ដំណើរការនូវ​អាកាសយានដ្ឋានអន្តរជាតិតេជោនេះដែរ ប្រតិបត្តិការ​អាកាសយដ្ឋានអ​ន្តរ​ជា​តិ​​ភ្នំពេញ (ពោធិ៍ចិនតុង ) នឹងផ្អាកដំណើរការ ឬបិទលែ​ងមានសកម្មភាពតែម្ដង ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ​ Advance Real Estate បានមានប្រសាសន៍ថា បើសិនជា​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញបិទ​លែង​ដំណើរការ​ដូច​ដែល​ព័ត៌មានធ្លាប់​លើក​ឡើង​មក​មែននោះ បណ្ដា​អាជីវកម្មនានានៅតាមបណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី ជាពិសេសនៅទល់មុខ​អាកាសយានដ្ឋានអន្តរជាតិ​នឹងរងផលប៉ះពាល់​ភ្លាមៗ​ ប៉ុន្តែ​បើសិនជា​ទីតាំង​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានគម្រោង​ថ្មីៗណា​មួយ​កើតឡើងវិញនោះ​ ទីតាំង​នៅក្បែរ​នោះ​នឹង​មានសក្ដានុពល​ខ្ពស់​ ។

គួរ​បញ្ជាក់ថា​ គម្រោងអភិវឌ្ឍន៍​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ ត្រូវបានប៉ាន់​ស្មាន​ថានឹ​ងចំណាយ​ទឹកប្រាក់​ក្នុងការសាងសង់​ប្រមាណ ១,៥ពាន់លានដុល្លារអាមេរិក​ ហើយវា​នឹង​ក្លាយជាអាកាសយានដ្ឋាន​ធំ​​មួយ​ក្នុង​ចំណោម​អាកាសយានដ្ឋាន​នានា​នៅលើ​ពិភពលោក ។ មកដល់ពេលនេះ​ក្រុមហ៊ុនអភិវឌ្ឍន៍​អាកាស​យាន​ដ្ឋាន​មួយនេះ​ក៏បាន និងកំពុង​ត្រៀមខ្លួនក្នុងការ​ដាក់ដំណើរការ​នៅពេលខាងមុខឆាប់ៗនេះ ខណៈ​ហេដ្ឋា​រចនាសម្ព័ន្ធ​តភ្ជាប់ទៅកាន់​អាកាសយានដ្ឋានក៏បានរួចរាល់ស​ម្រាប់​ដាក់ដំណើរការ ។

គិតមកដល់ពេលនេះ កម្ពុជា​មានអាកាសយានដ្ឋាន​ដាក់ដំណើរការ​ចំនួន​៤ រួមមាន​អាកាសយានដ្ឋានអន្តរ​ជាតិ​ភ្នំពេញ អាកាស​យានដ្ឋានអន្តរជាតិសៀមរាប​អង្គរ អាកាស​យានដ្ឋានអន្តរជាតិ​​ខេត្តព្រះសីហនុ និងអាកាស​យានដ្ឋានអន្តរជាតិតារាសាគរ​ខេត្តកោះកុង ដែលទើប​បាន​ដាក់ដំណើរការ​កាលពីចុងឆ្នាំ២០២៤​កន្លងទៅនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *