ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួង បានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋ ដែលអាចប្រើប្រាស់រាល់សេវារបស់ក្រសួងបានតាមរយៈប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល លឿនរហ័ស និងអាចជឿទុកចិត្តបាន។ ការលើកឡើងនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសេវាអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសេវាសាធារណៈដែលបានដាក់ដំណើរការតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករ និងអ្នកប្រើប្រាស់ឱ្យបានដឹងកាន់តែទូលំទូលាយនិងការផ្ដល់អត្រាការប្រាក់តាមធនាគារ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ក្រសួងបានព្យាយាមបង្រួមបញ្ហាដែលមានភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ ក្នុងនោះបានជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ ដោយចុះបញ្ជីដីធ្លីបាន ៣ លាន ៧ សែនក្បាលដី ហើយប្រហែលជាដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះនឹងអាចបញ្ចប់ទាំងស្រុងនូវការចុះបញ្ជីដីធ្លីនៅកម្ពុជា។ ចំណែកបញ្ហាវិវាទដីធ្លីគឺមានច្រើនករណីប៉ុន្តែរហូតមកទល់ពេលនេះយើងបានដោះស្រាយករណីទាំងនោះអស់ជាច្រើននិងនៅសល់ត្រឹមក្រោម ១០០០ ករណីប៉ុណ្ណោះ។ រីឯការងារបឹងទន្លេសាប គឺយើងបានបន្តរក្សាអាយុជីវិតបឹងទន្លេសាបដោយមិនអោយមានការកាត់ឆ្វៀលដីបន្តទៀតនោះទេ ហើយរក្សាបាននូវគន្លងមួយថាកម្ពុជាមានលទ្ធភាពរក្សាបាននូវមរតកធនធានធម្មជាតិរបស់ខ្លួន ជាការទទួលខុសត្រូវរបស់អ្នកជំនាន់នេះសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ចំពោះបញ្ហាវិវាទដីធ្លីរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាបក៏ត្រូវបានដោះស្រាយសម្របសម្រួលនិងរក្សាបាននូវសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរនិងធានាបាននូវជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ។ ដោយឡែកបញ្ហាវិវាទនៅក្នុងបុរីក៏ត្រូវបានដោះស្រាយសម្របសម្រួល ដោយបច្ចុប្បន្ននៅសល់ត្រឹមតែប្រមាណជាង ២០គម្រោងទៀតប៉ុណ្ណោះ។ ក្រៅពីនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋដែលអាចប្រើប្រាស់រាល់សេវារបស់ក្រសួងបានតាមរយៈប្រព័ន្ធអនឡាញមានភាពងាយស្រួល លឿនរហ័សនិងអាចជឿទុកចិត្តបានផងដែរ។

ទន្ទឹមនេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា លទ្ធផលការងារទាំង ៦ ចំណុចដែលក្រសួងបានអនុវត្តមកនេះអាចនិយាយបានថាក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទជូនសង្គមជាតិកម្ពុជាហើយនេះគឺជាគម្រូសម្រាប់ពិភពលោកសម្រាប់ប្រទេសដែលធ្លាប់ញាំញីដោយសង្គ្រាមខ្ទេចខ្ទី អាចស្រោចស្រង់ខ្លួនត្រឡប់មកវិញបានហើយកសាងនិងអភិវឌ្ឍន៍ខ្លួនបានមកដល់បច្ចុប្បន្ននេះ ដែលមិនងាយនឹងមានប្រទេសណាអាចធ្វើបានបែបនេះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានធ្វើការផ្សព្វផ្សាយអំពីទិន្នន័យឌីជីថល និងរបៀបរបបការងារតាមបែបឌីជីថលនេះ ជូនទៅដល់អតិថិជនដែលរួមមានទាំងបងប្អូនប្រជាជនទូទៅ ស្ថាប័នពាក់ព័ន្ធ និងដៃគូហិរញ្ញវត្ថុដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សូមគូសបញ្ជាក់ថា ទិន្នន័យគ្រប់គ្រងរួមមាន៖ ប្រភេទក្បាលដីរបស់បុគ្គលនីមួយៗអាចឆែកបាន និងរបៀបរបបការងារ គឺដៃគូដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ អាចចូលមើលទិន្នន័យអ្នកដែលមកខ្ចីលុយ ឬធ្វើការជាមួយស្ថាប័នខ្លួន។ ជាមួយគ្នានោះ ទ្រព្យដែលបានដាក់រក្សាការពារដោយតុលាការក៏អាចចូលទៅពិនិត្យមើលផងដែរ តែទិន្នន័យទាំងនោះត្រូវបានរក្សាការសម្ងាត់ និងឯកជនភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល


Leave a Reply

Your email address will not be published.Required fields are marked *