ទោះបីជាប្រឈមនឹងការឡើងកំដៅខ្លាំងក៏ដោយ ប៉ុន្តែសិង្ហបុរីសម្បូរទៅដោយអគារបៃតង

បរទេស ៖ យោងតាមប្រភពសារព័ត៌មានបរទេសបានលើកឡើងថា​ ទោះបីជាសិង្ហបុរីប្រឈមនឹងការឡើងកំដៅខ្លាំងក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងស្ថិតនៅចំណុចឈានមុខគេនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទីក្រុងចុះត្រជាក់ និងបានសម្របខ្លួនជោគជ័យទៅនឹងការឡើងកំដៅផែនដី។

សិង្ហបុរី សម្បូរទៅដោយដើមឈើនៅតាមផ្លូវ និងអគារដែលសន្សំសំចៃថាមពលច្រើន។ គោលនយោបាយរបស់ប្រទេសនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្រិតខ្ពស់ក្នុងការធ្វើឱ្យសិង្ហបុរីក្លាយជាទីក្រុងបៃតងបំផុតនៅលើពិភពលោក និងជាមន្ទីរពិសោធន៍សម្រាប់ទីក្រុងនាពេលអនាគត។ យ៉ាងណាមិញ ប្រជាជននៅសិង្ហបុរីជាង ៦ លាននាក់បានស៊ូទ្រាំនឹងកំដៅពេញមួយឆ្នាំជាមួយនឹងកម្រិត ៣២ អង្សាសេ ដោយសារប្រទេសនេះមានទីតាំងនៅជិតខ្សែអេក្វាទ័រ។

ចាប់តាំងពីឆ្នាំ២០០៦ មក សិង្ហបុរីបានប្រែក្លាយខ្លួនវាទៅជាទីក្រុងបៃតងដែលសម្បូរទៅដោយសួនច្បារ ហើយប្រហែល ៤៧ ភាគរយនៃទីក្រុងត្រូវបានគ្របដណ្តប់ដោយរុក្ខជាតិបៃតង។ ឥឡូវនេះ ប្រទេសនេះគ្របដណ្តប់ទៅដោយដើមឈើ ៧ លានដើមសម្រាប់ជួយបញ្ចុះកម្តៅក្នុងខ្យល់ ហើយរដ្ឋាភិបាលគ្រោងនឹងដាំ ១ លានដើមបន្ថែមទៀតត្រឹមឆ្នាំ ២០៣០។ លើសពីនេះ សិង្ហបុរីចង់ផ្តោតលើការធ្វើផែនការទីក្រុងបៃតង ដោយអគារបៃតងជាច្រើនបានផុសឡើងពេញទីក្រុង។

​ទន្ទឹមនឹងនេះ សិង្ហបុរីបានជំរុញកិច្ចការរចនាអគារតាមវិធីផ្សេងៗ ដើម្បីជួយសម្រួលដល់លំហូរខ្យល់ រហូតដល់ការលាបដំបូលជាមួយនឹងថ្នាំកូត។ បន្ថែមពីនេះ យុទ្ធសាស្ត្រមួយទៀតគឺធ្វើឱ្យទីក្រុងកាន់តែមានភាពបៃតងដែលមានដំបូល និងផ្នែកខាងមុខនៃអគារគ្របដណ្តប់ទៅដោយរុក្ខជាតិ។ សិង្ហបុរីគឺជាដីកោះ ហើយតំបន់ទីក្រុងទទួលរងឥទ្ធិពលកំដៅក្តៅជាងតំបន់ជិតខាង។ មិនត្រឹមតែប៉ុណ្ណោះ អាគារ និងសំណង់ផ្សេងងាយនឹងស្រូបយកកំដៅ ខណៈពេលដែលរថយន្ត និងយានជំនិះផ្សេងទៀតបញ្ចេញកំដៅកាន់តែច្រើន ហើយការខ្វះខាតពណ៌បៃតងនៅក្នុងទីក្រុងនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ដូច្នោះហើយ ការដាំរុក្ខជាតិធ្វើឲ្យទីក្រុងចុះត្រជាក់ បង្កើតជាម្លប់ និងបញ្ចេញសំណើមដែលធ្វើឱ្យខ្យល់ត្រជាក់ជាងមុន។ លើសពីនេះ ដើមឈើទាំងនោះក៏ស្រូបយកកាបូនឌីអុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់រួមចំណែកដល់វិបត្តិនៃភាពស្រអាប់ផងដែរ។ បន្ថែមពីនេះ រុក្ខជាតិបៃតងជួយកាត់បន្ថយបរិមាណកាបូនរបស់អគារ ព្រមទាំងជួយសន្សំសំចៃម្ចាស់អចលនទ្រព្យលើតម្លៃម៉ាស៊ីនត្រជាក់ និងថ្លៃថាមពលផ្សេងទៀត។

បច្ចុប្បន្ននេះ សំណង់អាគារដែលគ្របដណ្តប់ដោយរុក្ខជាតិទាំងនោះទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍អន្តរជាតិ។ កាលពីឆ្នាំ ២០២២ អគារខ្ពស់មួយដែលបានបើកដំណើរការក្នុងសិង្ហបុរីគ្របដណ្តប់ទៅដោយដើមឈើ និងរុក្ខជាតិជាង ៨ សែននៅលើវា។ មិនត្រឹមតែប៉ុណ្ណោះ សាកលវិទ្យាល័យ Nanyang Technological University របស់សិង្ហបុរីត្រូវបានអបអរសាទរសម្រាប់ការរៀបចំដំបូលពណ៌បៃតង ហើយបានឈ្នះពានរង្វាន់ពីមហោស្រពស្ថាបត្យកម្មពិភពលោកឆ្នាំ ២០១៨ សម្រាប់សំណង់ស្ថាបត្យកម្មប្រចាំឆ្នាំថែមទៀតផង។ ទាំងនេះ​គឺជា​ផ្នែក​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រាប់​ទសវត្សរ៍​របស់​សិង្ហបុរី​ដើម្បី​ក្លាយ​ជា​ទីក្រុង​បៃតង ឬ ទីក្រុងសួនច្បារ។

ស្របពេលនេះដែរ ផែនការបៃតងឆ្នាំ ២០៣០ របស់សិង្ហបុរីបានកំណត់នូវគោលដៅបរិស្ថានដ៏មានមហិច្ឆតាជាបន្តបន្ទាប់ រួមទាំងការបង្កើនអត្រាទ្វេដងនៃការដាំដើមឈើចន្លោះឆ្នាំ ២០២០-២០៣០ ដែលធ្វើឱ្យយ៉ាងហោចណាស់ ៨០ ភាគរយនៃអគារមានពណ៌បៃតង និងបង្កើនឫសបៃតងចំនួន ២០០ ហិកតានៅត្រឹមឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះ សិង្ហបុរីកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្នបៃតងបន្ថែមទៀត ការដាំដើមឈើតម្រង់ជួរយ៉ាងក្រាស់លើដងផ្លូវសម្រាប់ផ្តល់ម្លប់ សំណើម ខ្យល់អាកាសធម្មជាតិនៅក្នុងទីក្រុង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី