អ្នកជំនាញ ៖ មុនសម្រេចចិត្តទិញផ្ទះ ត្រូវតែមើលសំខាន់បំផុតលើលទ្ធភាពខ្លួនឯង

ជាការពិត អតិថិជនបច្ចុប្បន្នច្រើនតែប្រឈមមុខនឹងបញ្ហាក្នុងការសងត្រឡប់លើអចលនវត្ថុ ហើយដែលជារឿយៗគេតែងសង្កេតឃើញករណីរឹបអូសពីសំណាក់ម្ចាស់បុរី ឬម្ចាស់ខុនដូរក្រោយពេល​ដែលអតិថិជនមិនមានលទ្ធភាពសងត្រឡប់។ ចំណុចនេះបានក្លាយជាបញ្ហាក្ដៅមួយសម្រាប់វិស័យអចលនទ្រព្យដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាងមុន ជាពិសេសអ្នកដែលមានបំណងចង់ទិញផ្ទះ។

ដោយសារតែផ្ទះជាអចលនវត្ថុដែលមានតម្លៃថ្លៃ ដូច្នេះវាក៏ត្រូវការពេលវេលាយូរក្នុងការសងត្រឡប់ផងដែរក្នុងករណីដែលអតិថិជនប្រើប្រាស់សេវាឥណទានពីធនាគារ។

លោក ឈី ពុធតុលា នាយកនៃនាយកដ្ឋានឥណទានបុគ្គលនៃធនាគារ ហ្វីលីប បានចែករំលែកពីគន្លិះក្នុងការរៀបចំហិរញ្ញវត្ថុសម្រាប់ទិញផ្ទះថា៖

«ធនាគារគេនឹងមើលទៅលើឯកសារនៃចំណូលរបស់អតិថិជន និងប្រវត្តិនៃការសងត្រឡប់របស់គេដើម្បីធានាស្ថិរភាពនៃចំណូល ម្លោះហើយអតិថិជនដែលមានបំណងចង់ខ្ចីគឺត្រូវពិនិត្យលើចំណុចសំខាន់ៗទាំងពីរនេះ»។

ចំពោះដំណោះស្រាយទៅលើបញ្ហាជម្លោះជាមួយម្ចាស់បុរី ដែលឈានដល់ការរឹបអូសជាដើមនោះ លោកបានលើកទឹកចិត្តឱ្យអតិថិជនប្រើប្រាស់កម្ចីធនាគារ ជាជាងការបង់ផ្ទាល់ជាមួយបុរីដែលមានការប្រាក់ខ្ពស់ និងមិនមានល័ក្ខខ័ណ្ឌលើកលែង។

ពាក់ព័ន្ធនឹងរឿងនេះ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញ​អចលនទ្រព្យកម្ពុជា បានគូសបញ្ជាក់ពីចំណុចសំខាន់ៗផ្សេងទៀតដែលអតិថិជនត្រូវគិតគូរផងដែរ​នោះគឺ លទ្ធភាពរបស់ខ្លួន។

ត្រង់ចំណុចនេះលោកឧកញ៉ាបានបកស្រាយថា៖

«អ្នកដែលចង់ទិញផ្ទះភាគច្រើនចង់បានផ្ទះធំ ផ្ទះថ្លៃ ដែលលើសពីលទ្ធភាពរបស់ខ្លួន ដូច្នេះហើយបានជាពួកគេច្រើនតែជួបប្រទះបញ្ហាក្នុងការសងត្រឡប់ទៅគេវិញ»។

លោកបន្តថា ដើម្បីជៀសពីហានិភ័យនានាក្នុងពេលសងប្រាក់ទៅធនាគារ ឬខាងបុរីផ្ទាល់ អតិថិជនត្រូវបង់ក្នុងចំនួនត្រឹមតែ ៣០%នៃចំណូលរបស់ខ្លួនតែប៉ុណ្ណោះ។ ៣០% នៃចំណូលព្រោះពួកគេត្រូវ ទុកប្រាក់ពី ២០% ទៅ ៣០% សម្រាប់សន្សំ និង ៣០%ទៀតសម្រាប់ចាយវាយ។

លោកបន្តថា ​ប្រាក់សន្សំ ៣០%នោះអាចជាប្រាក់បម្រុងទុកនៅពេលដែលអតិថិជនមានបញ្ហាណាមួយដូចជា បាត់បង់ការងារ បញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗជាដើម។ ធ្វើដូច្នេះ ពួកគេនៅតែមាន លទ្ធភាពក្នុងការបង់ យ៉ាងហោចណាស់ក៏ ៤ ទៅ ៦ខែដែរ។

ម្យ៉ាងទៀត អ្នកដែលមានបំណងចង់ទិញផ្ទះក៏ត្រូវមានប្រាក់មួយកញ្ចប់ដែលបម្រុងទុកសម្រាប់ជួស ជុល និងថែទាំផ្ទះជាប្រចាំផង ព្រោះទាំងនោះជាបញ្ហាជាក់ស្ដែងដែលអ្នកទិញផ្ទះនឹងជួបប្រទះ។

លោកឧកញ៉ាបន្តគូសបញ្ជាក់ដែរថា៖

«មានតែផែនការហិរញ្ញវត្ថុតែមួយមុខក៏មិនគ្រប់គ្រាន់ដែរ​ អតិថិជនក៏ត្រូវមានភាពចាស់ទុំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ទើបអាចសម្រេចបាន។»

ម្យ៉ាងទៀត ការទិញផ្ទះក៏ត្រូវតែពិនិត្យលើទីតាំង ជៀសវាងក្នុងករណីបន្ទាន់ណាមួយមិនអាចលក់ អចលនវត្ថុនោះចេញវិញបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ