ស្វែងយល់ពីប្រទេសសេដ្ឋកិច្ចធំៗទាំង ១០ របស់ពិភពលោកក្នុងឆ្នាំ២០២៣

បរទេស៖ យោងតាមប្រភពពី Forbes India បានបង្ហាញពីប្រទេសសេដ្ឋកិច្ចធំៗទាំង ១០ របស់ពិភពលោកក្នុងឆ្នាំ២០២៣ តាមចំណាត់ថ្នាក់នៃផលិតផលក្នុងស្រុកសរុប Nominal GDP ដែលគេប្រើតម្លៃទំនិញបច្ចុប្បន្នមកគណនា។ ទិន្នន័យនៃប្រទេសទាំង ១០ នេះត្រូវបានដកស្រង់ចេញពី IMF។

១. សហរដ្ឋអាមេរិក នៅតែរក្សាតំណែងរបស់ខ្លួនជាសេដ្ឋកិច្ចកំពូលដ៏សំខាន់របស់ពិភពលោក និងជាប្រទេសអ្នកមានបំផុតចាប់តាំងពីឆ្នាំ១៩៦០ ដល់ឆ្នាំ២០២៣។ សេដ្ឋកិច្ចរបស់អាមេរិកមានភាពចម្រុះដែលជំរុញដោយវិស័យសំខាន់ៗរួមមាន សេវាកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ លើសពីនេះ អាមេរិកមានទីផ្សារអ្នកប្រើប្រាស់ធំ ជំរុញឲ្យមានការបង្កើតថ្មី ស្មារតីមានភាពជាសហគ្រិន ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ និងបទពិសោធន៍ក្នុងលក្ខខណ្ឌអាជីវកម្មដែលមានអត្ថប្រយោជន៍។ ផលិតផលក្នុងស្រុកសរុប (norminal) ២៦ ៨៥៤ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗគឺ ៨០ ០៣០ ដុល្លារ, និងអត្រាកំណើន GDP ប្រចាំឆ្នាំ ១,៦ ភាគរយ។

២. ចិន ជាមហាអំណាចសេចកិច្ចអាស៊ីដែលមានវឌ្ឍនភាពសេដ្ឋកិច្ចឡើងពីចំណាត់ថ្នាក់ទី ៤ ក្នុងឆ្នាំ១៩៦០ មកដល់ចំណាត់ថ្នាក់ទី ២ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ សេដ្ឋកិច្ចចិនភាគច្រើនពឹងផ្អែកលើការផលិត ការនាំចេញ និងការវិនិយោគ។ លើសពីនេះ ចិនមានកម្លាំងពលកម្មយ៉ាងទូលំទូលាយ ការគាំទ្រពីរដ្ឋាភិបាលដ៏រឹងមាំ វឌ្ឍនភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារអ្នកប្រើប្រាស់ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ផលិតផលក្នុងស្រុកសរុប (norminal) ១៩,៣៧៤ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ១៣ ៧២០ ដុល្លារ, និង អត្រាកំណើន GDP ប្រចាំឆ្នាំ ៥,២ ភាគរយ។

៣. ជប៉ុន មានបច្ចេកវិទ្យាជឿនលឿន សមត្ថភាពផលិត និងឧស្សាហកម្មសេវាកម្ម ដែលជំរុញដល់កំណើនសេដ្ឋកិច្ច។ វិស័យជឿនលឿនរួមមានវិស័យយានយន្ត អេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងផ្នែកហិរញ្ញវត្ថុ។ បន្ថែមពីនេះ ជប៉ុនត្រូវបានទទួលស្គាល់ចំពោះក្រមសីលធម៌ការងារ ការត្រួសត្រាយផ្លូវផ្នែកបច្ចេកវិទ្យា និងការនាំចេញប្រកបដោយគុណភាពខ្ពស់។ ផលិតផលក្នុងស្រុកសរុប (norminal) ៤ ៤១០ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ៣៥ ៣៩០ ដុល្លារ, និង អត្រាកំណើន GDP ប្រចាំឆ្នាំ ១,៣ ភាគរយ។

៤. អាល្លឺម៉ង់ មានសេដ្ឋកិច្ចផ្តោតលើការនាំចេញសេដ្ឋកិច្ច និង ​មានភាពល្បីល្បាញខាងផ្នែកវិស្វកម្ម រថយន្ត គីមី និងឱសថ។ លើសពីនេះ ប្រទេសនេះទទួលបានអត្ថប្រយោជន៍ពីកម្លាំងពលកម្មដ៏ជំនាញរបស់ខ្លួន ការស្រាវជ្រាវ គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍន៍ដ៏រឹងមាំ និងការប្តេជ្ញាចិត្តក្នុងការបង្កើតថ្មី។ ផលិតផលក្នុងស្រុកសរុប (norminal) ៤​ ៣០៩ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ៥១ ៣៨០ ដុល្លារ, និង អត្រាកំណើន GDP ប្រចាំឆ្នាំ -០,១ ភាគរយ។

៥. ឥណ្ឌា ជាប្រទេសសេដ្ឋកិច្ចមានភាពសម្បូរបែប និងកំណើនយ៉ាងឆាប់រហ័ស ដែលជំរុញដោយវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យាព័ត៌មាន សេវាកម្ម កសិកម្ម និងផលិតកម្ម។ ប្រទេសនេះទទួលបានប្រយោជន៍ពីទីផ្សារក្នុងស្រុកដ៏ធំទូលាយ កម្លាំងពលកម្មវ័យក្មេង និងជំនាញខាងបច្ចេកវិទ្យា។ ផលិតផលក្នុងស្រុកសរុប (norminal) ៣ ៧៤០ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ២ ៦០១ ដុល្លារ និង អត្រាកំណើន GDP ប្រចាំឆ្នាំ ៥,៩ ភាគរយ។

៦. ​ចក្រភព​អង់គ្លេស​ មានសេដ្ឋកិច្ចរួម​បញ្ចូល​ទាំង​ផ្នែក​សេវាកម្ម ផលិតកម្ម ហិរញ្ញវត្ថុ និង​ផ្នែក​ច្នៃប្រឌិត។ ទីក្រុងឡុងដ៍មានមុខងារជាមជ្ឈមណ្ឌលហិរញ្ញវត្ថុទូទាំងពិភពលោក ដោយទាក់ទាញការវិនិយោគបរទេស។ ផលិតផលក្នុងស្រុកសរុប (norminal)  ៣.១៥៩ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗគឺ ៤៦ ៣៧០ ដុល្លារ, និង អត្រាកំណើន GDP ប្រចាំឆ្នាំ -០.៣ ភាគរយ។

៧. បារាំង ជាប្រទេសសេដ្ឋកិច្ចធំមួយរបស់អឺរ៉ុបដែលផ្តោតលើឧស្សាហកម្មដូចជា លំហអាកាស ទេសចរណ៍ ទំនិញប្រណីតៗ និងកសិកម្ម។ លើសពីនេះ បារាំងមានភាពល្បីល្បាញដោយសារប្រព័ន្ធសុខុមាលភាពសង្គមដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងការវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ ផលិតផលក្នុងស្រុកសរុប (norminal) ២ ៩២៤ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ៤៤ ៤១០ ដុល្លារ, និង អត្រាកំណើន GDP ប្រចាំឆ្នាំ ០,៧ ភាគរយ។

៨. អ៊ីតាលី​ ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​បី​នៅ​អឺរ៉ុប និង មាន​ទីផ្សារ​អភិវឌ្ឍន៍​ខ្លាំង។ ប្រទេស​នេះ​មាន​ឥទ្ធិពល ពី​វិស័យ​ពាណិជ្ជកម្ម​ ជំនួញ និង​ឧស្សាហ៍​កម្ម​កសិកម្ម​ដែលមានការ​ប្រកួត​ប្រជែង។​ ផលិតផលក្នុងស្រុកសរុប (norminal) ២ ១៧០ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ៣៦ ៨១០ ដុល្លារ, និង អត្រាកំណើន GDP ប្រចាំឆ្នាំ ០,៧ ភាគរយ។

៩. កាណាដា មានសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិដ៏សម្បូរបែបរបស់ខ្លួនរួមមាន ប្រេង ឧស្ម័ន រ៉ែ និងឈើ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះមានវិស័យសេវាកម្មដែលរីកចម្រើន ឧស្សាហកម្មផលិតកម្មមានការអភិឌ្ឍន៍ ការយកចិត្តទុកដាក់លើការបង្កើតថ្មី និងវឌ្ឍនភាពបច្ចេកវិទ្យា។ ផលិតផលក្នុងស្រុកសរុប (norminal) ២ ០៩០ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ៥២ ៧២០ ដុល្លារ,និង អត្រាកំណើន GDP ប្រចាំឆ្នាំ ១,៥ ភាគរយ។

១០. ប្រេស៊ីល មានសេដ្ឋកិច្ចគ្របដណ្តប់លើវិស័យកសិកម្ម ការរុករករ៉ែ ការផលិត និងសេវាកម្ម។ លើសពីនេះ ប្រទេសនេះជាមជ្ឈមណ្ឌលដ៏លេចធ្លោមួយរបស់ពិភពលោកខាងផលិតកម្មកសិកម្ម និងការនាំចេញ។ កំណើនសេដ្ឋកិច្ចត្រូវបានជំរុញដោយ​ តម្លៃទំនិញ ការប្រើប្រាស់ក្នុងស្រុក និងការរីកចំរើននៃហេដ្ឋារចនាសម្ព័ន្ធ។ ផលិតផលក្នុងស្រុកសរុប (norminal) ២ ០៨០ ពាន់លានដុល្លារ, GDP សម្រាប់មនុស្សម្នាក់ៗ ៩ ៦៧០ ដុល្លារ,និង អត្រាកំណើន GDP ប្រចាំឆ្នាំ ០,៩ ភាគរយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ