អ្នកជំនាញបញ្ជាក់ថា សក្ដានុពល​ផ្លូវល្បឿនលឿនក្នុងទីផ្សារអចលនទ្រព្យ​មានតែ​នៅដើម​ផ្លូវ ​និ​ងចុងផ្លូវ​

ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុជា​បានអភិវឌ្ឍន៍​ផ្លូ​វល្បឿនលឿន​មួយខ្សែ​បានដោយជោគជ័យក្រោមការវិនិយោគដោយក្រុមហ៊ុនចិន និងមានការសាទរ​ពីសំណាក់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា​ជាច្រើន ​ហើយក៏កំពុង​ត្រៀមអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយខ្សែទៀត​ពីភ្នំពេញទៅក្រុង​បាវិត​ព្រំដែនកម្ពុជា-​វៀត​ណាម។ ជាមួយនឹងគម្រោងនៃ​ការ​អភិវឌ្ឍ​ផ្លូវល្បឿនលឿនទី២នេះដែរ គេសង្កេតឃើញមានអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមួយចំនួន ជាពិសេសគម្រោងដីឡូត៍​បាន​​ឃោ​ស​​​​នា​ពីគម្រោង​របស់​ខ្លួន​ស្ថិតនៅជិតផ្លូវ​ល្បឿន​លឿនដើម្បីលក់ជូនប្រជាជន ខណៈដែល​អ្នកជំនាញបានបញ្ជាក់​ថា ​​សក្ដានុពលគម្រោងផ្លូវល្បឿនលឿន​មានតែដើម​ផ្លូវ​និងចុង​ផ្លូវ​ប៉ុណ្ណោះ ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ​Advance បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿនជា​ផ្នែកមួយយ៉ាងសំខាន់ដែល​អាចជួយ​សម្រួល​ដល់ការ​ធ្វើដំណើរ​បានលឿ​ន​ជាង​ផ្លូវធម្មតា ប៉ុន្តែសម្រាប់សក្ដានុពលក្នុងទីផ្សារ​អចលនទ្រព្យ​ គឺមានតែនៅចុងផ្លូវ​ និងដើម​ផ្លូវ​នៃផ្លូវ​ល្បឿនលឿន​ប៉ុណ្ណោះ។ ​

លោកបានបញ្ជាក់ថា ៖

“ផ្លូវ​ល្បឿនលឿនពីភ្នំពេញ-ក្រុង​ព្រះសីហនុ​ ជាផ្លូវ​ល្បឿនលឿន​ដំបូងគេ​នៅកម្ពុជា ហើយយើង​ឃើ​ញថា សក្ដានុពល​នៃវិស័យ​អចលនទ្រព្យ​ឬក៏ការអភិវឌ្ឍគម្រោងផ្សេងៗគឺមានតែនៅដើម​ផ្លូវ និងចុងផ្លូវ ឬនៅតាមស្ថានីយចំណត​តែប៉ុណ្ណោះ ដូចជា​នៅដើមផ្លូវក្នុងតំបន់រាជធានីភ្នំពេញ​ចាប់​ផ្ដើ​មមាន​ការ​អភិវឌ្ឍ​​ជាបណ្តើរៗ ហើយផ្លូវ​នេះ​វាជួយជំរុញសេដ្ឋកិច្ចតែពីរ​តំបន់​ទេដែលខ្លាំងៗ គឺភ្នំពេញ និង​ក្រុង​ព្រះ​សីហ​នុ។​ ចំណែកឯគម្រោង​ផ្លូវ​ល្បឿនលឿន​រាជធានី​ភ្នំពេញ-ក្រុង​បាវិត​ក៏ដូចគ្នា​គឺនឹង​ជំរុញ​សក្ដានុពល​វិនិយោគ​នៅតំបន់​ក្រុង​បាវិត ហើយវាមិនអាច​ជំរុញតំបន់​នៅតាមបណ្ដោយផ្លូវ​មួយនេះបានទេ ពីព្រោះយើងឃើញ​ស្រាប់​ហើយ​​​នៅ​តាម​បណ្ដោយផ្លូវល្បឿនលឿន​ យើងមិនអាច​សូម្បីតែឈប់សម្រាកនៅតាម​ផ្លូវ គឺគេមានកន្លែង​ត្រូវឈប់ កន្លែង​ត្រូវចេញ និងចូល”

ឯកឧត្តម​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ ធ្លាប់បានលើកឡើងរួចមកហើយ​ថា ​ផ្លូវល្បឿនលឿន​ជា​ផ្លូវ​ដែលតភ្ជាប់ប៉ូលសេដ្ឋកិច្ចពីមួយទៅមួយ​ ដូចជា​ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ ដែលតភ្ជាប់​សេដ្ឋ​កិច្ច​ភ្នំពេញ ​និង​ក្រុង​ព្រះសីហនុ ហើយគម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-​ក្រុង​បាវិត​នឹងតភ្ជាប់​ប៉ូល​សេដ្ឋ​កិច្ច​​ភ្នំពេញ និ​ងបាវិត ដែលអាចនាំវិនិយោគិន​ទៅ​បណ្ដាក់ទុនវិនិយោគ នៅ​តំបន់ក្រុងបាវិត​បាន​កាន់តែច្រើន​បន្ថែមទៀត ។​ ជាការ​កត់សម្គាល់ ក្រោយផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុដាក់ដំណើរការ​ គេសង្កេតឃើញថា នៅពេលមាន​បុណ្យ​ជាតិ ​ឬថ្ងៃឈប់សម្រាក ភ្ញៀវទេសចរ​ជាច្រើន​បានសម្រុកទៅលើ​ខេត្តព្រះសីហនុ​ដែលជួយឱ្យ​សេវាកម្ម​ផ្គត់ផ្គង់​ទេសចរណ៍​នៅក្នុងខេត្ត​តំបន់សមុទ្រមួយ​នេះ​មានសកម្មភាពកម្រើក​ឡើ​ងវិញ​មួយកម្រិត​ដូចជាផ្ទះសំណាក់​ ​សណ្ឋាគារ​ ភោជនីយដ្ឋានជាដើម។ ​​ក្រៅពីនេះ​ ចំពោះគម្រោង​ដែលគាប់គាំង​នៅក្នុង​ខេត្តមួយនេះក៏​ត្រូវបានជំរុញឱ្យ​មានសកម្មភាពសាងសង់ និងបន្ត​ដំណើរការឡើងវិញផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ប្រកាសចាត់វិធានការប្រឆាំងការបង្ខូចតម្លៃលើសារធាតុផលិតឈីបមួយប្រភេទនាំចូលពីជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ