អ្នកជំនាញបង្ហាញពីគោលគំនិតមួយចំនួនដែលត្រូវពិចារណាមុនធ្វើការសម្រេចចិត្តទិញផ្ទះក្នុងបុរី

ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ ក្រុមហ៊ុនអភិវឌ្ឍ​ន៍​លំនៅ​ឋាន​នៅក្នុងប្រទេស​កម្ពុជា​មានកាន់តែច្រើន ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍ខ្លះមានកេរ្តិ៍ឈ្មោះល្បី និងផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួន ហើយក្រុមហ៊ុនខ្លះក៏ទទួលបានការរិះគន់ពីសំណាក់អតិថិជនទៅលើគុណភាពសំណង់ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាដើម។ ដូច្នេះ មុនពេលធ្វើការសម្រេចចិត្តទិញផ្ទះថ្មីនៅក្នុងគម្រោងបុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយ គប្បីមានការសិក្សា ពិចារណា និងស្វែងយល់ពីចំណុចសំខាន់ៗមួយចំនួនឱ្យច្បាស់លាស់ ដើម្បីចៀសវាងជួបការខាតបង់ ឬមានហានិភ័យ។

បើតាមអ្នកជំនាញ​អចលនទ្រព្យ​បាន​បង្ហាញថា មុននឹង​សម្រេចចិត្តទិញលំនៅឋាន​សម្រាប់ស្នាក់នៅអចិន្ត្រៃយ៍​ អតិថិជនត្រូវ​គិតមុនគេទៅលើប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ខ្លួន ដោយលើកយកការទទួលបានចំណូលសរុបប្រចាំខែ ដកការចំណាយសរុបប្រចាំខែ៣០ភាគរយ ដកខ្ទង់ចំណាយចាំបាច់៣០ភាគរយ ដកខ្ទង់ចំណាយសម្រាប់បង់ថ្លៃទិញផ្ទះ៣០ភាគរយ ឱ្យបានរួចជាស្រេច និងមានសុវត្ថិភាពបំផុត ដែលធានាថាមិនមានហានិភ័យកើតមានឡើង។

អ្នក​នាង ​ចន្ទី ទិវា​ អគ្គនាយិកា​ក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍​ឱ្យដឹងថា ​មុននឹង​សម្រេចចិត្តទិញលំនៅឋានក្នុង​បុរី ក្រៅពីពិចារណាទៅលើរំហូរសាច់ប្រាក់ អ្នកទិញគួរ​តែស៊ើប​សួរ ឬក៏ដឹងពីប្រវត្តិ​ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឱ្យបានច្បាស់ ថា​តើក្រុមហ៊ុនមានស្នាដៃអ្វីខ្លះនៅក្នុងវិស័យលំនៅឋាន មានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះបែបណា។ បន្ទាប់ពីបានដឹងប្រវត្តិ​នៃអ្នកអភិវ​ឌ្ឍន៍រួច​​ហើយនោះ អតិថិជនត្រូវសួរ​រកបណ្ណកម្មសិទ្ធិ​នៃលំនៅឋាននោះ ដោយគួរតែដឹងតែប្រភេទប្លង់ ជា​ប្លង់អ្វីឱ្យប្រាកដ ហើយអាច​​ទ​​ទួ​លបានប្លង់​កម្មសិទិ្ធពិតប្រាកដនៅពេល ។

អ្នកនាង​បន្តថា ៖

“អ្នកទិញលំនៅឋានក៏គួរ​តែគិតពីទីតាំង​នៃគម្រោងផងដែរ ថាតើទីតាំងនោះ​មានសុវត្ថិភាពដែរ តំបន់​នោះ​ជាតំបន់យ៉ាង​ម៉េច ហើយបើសិនជាអ្នកទិញជា​អាជីវករ​មានបំណង​បើកអាជីវកម្ម​ត្រង់ចំណុច​នេះ គឺសំខាន់​ណាស់​សម្រាប់ពួកគាត់​ ។ ចំណុច​សំខាន់មួយទៀត​ដែលគួរតែគិត​គូរទៅលើគុណភាពនៃសំណង់ ហេ​ដ្ឋា​រច​នាសម្ព័ន្ធ ក្នុងគម្រោង និង​ហេដ្ឋារចនាសម្ព័ន្ធជុំវិញ​ ។ បើសិនជា​យើងទិញហើយ​ស្រាប់តែ​មិនមានផ្លូវ​ចូល​ផ្ទះ​បាន​ស្រួល​ ឬផ្លូ​វក្នុង​បុរី​មិនស្អាត​ វានឹងធ្វើឱ្យកា​ររស់នៅរបស់យើងមិនមានផាសុកភាពនោះទេ”

​អ្នកនាងបន្ថែមថា ៖

“បន្ទាប់ពីសាក​សួរ​ចំណុច​ទាំងនេះអស់​ហើយ យើង​ត្រូវងាកមកគិតពី​លក្ខខណ្ឌបង់ប្រាក​វិញ​ម្ដង ។ ក្រុមហ៊ុន​ខ្លះ​តម្រូវឱ្យ​អតិថិជន​បង់​ផ្ដាច់ ខ្លះ​តម្រូវឱ្យ​បង់​រំលស់​ជា​ដំណាក់​កាល ហើយខ្លះទៀត​បានទុក​លទ្ធភាពឱ្យ​អតិថិជន​បង់​រំលស់​​សុទ្ធតែម្ដង ។ អតិថិជនខ្លះ គាត់មានលុយបង់ផ្ដាច់​ទាំងអស់​មែនសម្រាប់ទិញលំនៅឋាន ប៉ុន្តែ​បើសិ​នជា​​ក្រុមហ៊ុនផ្តល់លក្ខខណ្ឌរំលស់​ជូនគាត់ គាត់អាចពិចារណា​ក្នុងការបង់រំលស់ ហើយទុក​លុយ​សម្រាប់ទៅបង្កើ​តអាជីវកម្ម​ឬ​យកទៅធ្វើអ្វីផ្សេង​ដើម្បីទទួលបានចំណូល​ត្រលប់មកវិញ”

សូមរំលឹកផងដែរថា ឯកឧត្តម លាង​ មុនី​រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់​ បាន​បង្ហាញ​រ​វា​យការណ៍​ក្នុងរយៈ​ពេល​៣ត្រី​មាស​ឆ្នាំ ២០២២កន្លងទៅ​នេះ សម្រាប់​ការ​អភិវឌ្ឍក្នុងវិស័យលំនៅឋាន​​​មានលក្ខណៈ​ជាបុរីមានចំនួន​២០គម្រោង ដែល​ចំនួន​នេះ​បានបង្ហាញថា ​ទោះបី​ជាស្ថិតនៅក្នុងស្ថានភាព​សេដ្ឋកិច្ចពិភពលោក​មិនទាន់ប្រាកដ​ប្រជា​ក្ដី ប៉ុន្តែសម្រាប់ការវិនិយោគ និងអភិវឌ្ឍ​លំនៅឋានក្នុងប្រទេស​កម្ពុជា​នៅតែបន្តសកម្មភាពដដែល​ ជាពិសេសប្រភេទលំនៅឋានតម្លៃមធ្យម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​