ប្រភពទុនវិនិយោគពី​ចិនក្នុងឆ្នាំ២០២៣​ មានជាង​ពាក់កណ្ដាល​នៃទុនវិនិយោគសរុប​ពេញ​១ឆ្នាំរបស់កម្ពុជា

ភ្នំពេញ ៖ ក្នុងឆ្នាំ​២០២៣​ កម្ពុជា​ទទួលបានទុនវិនិយោគ​សរុប​ប្រមាណ ៤,៩២ពាន់លានដុល្លារ​អាមេរិក​ ធៀប​នឹង​​ឆ្នាំ២០២២ ដែលមានចំនួន ​៤,០៣ពាន់​លាន ដុល្លារ​អាមេរិកប៉ុណ្ណោះ ក្នុងនោះដែរ ទុនវិនិយោ​គដែ​ល​ជា​គ​ម្រោ​​ងរបស់​វិនិយោគិន​ចិន​មានរហូតដល់​៦៦ភាគរយ​នៃទុនវិនិយោគសរុប ចំណែក​ទុន​វិនិយោ​គ​ក្នុង​ស្រុក​មាន​ប្រមាណ​២៤ភាគរយ​ផងដែរ ។ ​នេះ​បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ ។​

តាមរបាយការណ៍​ដដែលឱ្យដឹងថា​ ក្រៅពីប្រភពទុន​វិនិយោគពីប្រទេសចិន​ និងក្នុង​ស្រុក​ ប្រភព​ទុនវិនិយោគ​ពីប្រតេស​សិង្ហបុរី​មានប្រមាណ​២ភាគរយ ប្រទេស​ម៉ា​ឡេស៊ី​មាន​ប្រមាណ២ភាគរយ​ និង​ពីបណ្ដា​ប្រទេស​ផ្សេង​ៗ​ជាច្រើនទៀត​មាន​៦ភាគរយ ។ គម្រោង​វិនិយោគក្នុង​ឆ្នាំ​២០២៣​ ភាគច្រើនមានទីតាំង​នៅ​ក្នុ​ងខេត្ត​កំព​ង់​ស្ពឺ ​ហើយគម្រោង​វិនិយោគមួយចំនួន​ទៀត​បានប្រមូល​ផ្ដុំ​នៅរាជធានីភ្នំពេញ និង​ខេត្ត​ជុំវិញរាជធានីភ្នំពេញ ដូច​ជា​​​ខេត្តកណ្ដាល ខេត្ត​តាកែវ និ​ងខេត្ត​ដែល​មាន​ការ​អ​ភិ​វឌ្ឍ​​តំបន់សេដ្ឋកិច្ច​ពិសេស​រួមមាន​ខេត្ត​ស្វាយរៀង​ និ​ង​ខេត្តព្រះសីហនុ ។

ក្នុង​របាយការណ៍​បានបញ្ជាក់ផងដែរថា វិស័យ​ដែលទទួលបានគម្រោង​វិនិយោគ​ច្រើនជាង​គឺ​វិស័យ​ឧស្សា​ហ​ក​កម្ម ដែល​មានរហូតដល់​ទៅ​ ៩២,៥៤​ភាគរយ ឬស្មើ​នឹង​ប្រមាណ​ ២៤៨​គម្រោង ។ ប៉ុន្តែ​វិស័យ​ដែល​មាន​ទុន​វិ​និយោគច្រើនជាង​គេ គឺវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែលមានទុនវិនិយោគរហូតដល់ ​២,១​ពាន់លានដុល្លារ​ក្នុង​ចំ​ណោម​ទុ​ន​វិនិយោគ​សរុប​ចំនួន​៤,៩២​ពាន់​លានដុល្លា​រអាមេរិក ។

នៅក្នុង​ឆ្នាំ២០២៣​នេះដែរ គម្រោង​ដែលមានទុន​វិនិយោគ​ច្រើនជាង​គេ​ក៏ជា​គម្រោង​វិនិយោគពីប្រទេស​ចិន​ដែរ​ នោះគឺគម្រោង​វិនិយោគផ្លូវល្បឿនលឿន ភ្នំ​ពេ​ញ ​បាវិត ដែលមានទុន​វិនិយោគ​រហូតដល់​ ១,៤​ពាន់លាន​ដុល្លារ​អាមេរិក​ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ​ជាច្រើន​បានថ្លែង​ស្រដៀង​ៗគ្នាថា ការ​វិនិយោគ​លើ​គម្រោងធំៗ​នៅកម្ពុជា​នៅតែពឹងលើវិនិយោគិន​ចិន ហើយកម្ពុជា​ក៏បាន​បន្ត​ទាក់​ទាញ​អ្នកវិនិយោគជនជាតិចិន​ដើម្បីមកបណ្ដាក់ទុន​​លើ​គម្រោង​វិនិយោគ​នានា​បន្ថែមទៀត​ផងដែរ ដូចជា​បន្ត​ការ​វិនិយោគលើអគារជាប់គាំង​នៅក្នុង​ក្រុង​ព្រះ​សី​ហ​​​នុ គម្រោង​វិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យា ​និ​ងកសិកម្មជាដើម ។​

អ្នកនាង ​គឹម គិន​កេសា​ អគ្គ​នាយិការង​​នៃក្រុមហ៊ុន​ CBRE Cambodia បានបញ្ជាក់ថា កម្ពុជា​នៅតែ​បន្តពឹង​លើវិនិយោគិន​ចិន ប៉ុន្តែកម្ពុជា​ក៏បាន​បន្ថែមភាព​ទាក់ទាញ​វិនិ​យោ​គិន​ប្រទេស​ផ្សេងឱ្យ​ចូលមកវិនិយោគ​នៅ​ក្នុង​ប្រទេ​ស​​​កម្ពុជាបន្ថែមពីលើ​វិនិយោគិន​ចិន​ដែល​កំពុងមាននាពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ