រយៈ​ពេល​១០ខែ ក្រសួង​រៀបចំដែន​ដី ចេញលិខិតអនុញ្ញាតសាងសង់ទូទាំង​ប្រទេសជិត​៣ពាន់​គម្រោង​

ភ្នំពេញ ៖ ទោះបីជា​ស្ថានភាពសេដ្ឋកិច្ច​​កម្ពុជាមិនទាន់​វិលទៅរកស្ថានភាព​ដូច​មុនវិបត្តិកូវីដ​១៩វិញក៏ដោយ​ ក៏​សកម្ម​ភាព​​នៃការ​សាងសង់​ឃើញថា​មាន​ភាពប្រសើរឡើង​វិញជា​បន្តបន្ទាប់ ជាក់​ស្ដែង​​ក្នុង​រយៈពេ​ល១០​ខែឆ្នាំ២០២៣​​នេះ ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់​ បានចេញលិខិតអនុញ្ញាត​សាងសង់​ទូទាំង​ប្រទេ​ស​​ចំនួន​ជិត​ ៣ពាន់​​គម្រោង​ ។ នេះបើតាម​កា​រ​បញ្ជាក់ពីឯកឧត្តម ​ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយកម្ម​ និងសំណង់​ ។​

ថ្លែង​នៅក្នុ​ងពិធីបើក​ពិព័រណ៍ឧស្សាហកម្ម​សំណង់​កម្ពុជា អន្តរជាតិ​កាលពីពេលថ្មីៗនេះ ឯកឧត្តម​ ផារ៉ា ​​មង្គល ​បានមានប្រសាសន៍ថា​ ក្នុង​រយៈពេល​១០ខែ​ដើមឆ្នាំ២០២៣​នេះ គម្រោង​ដែល​បានអនុញ្ញាត​សាងសង់​នៅ​ទូ​ទាំ​ង​​ប្រទេស​មាន​ចំនួន ២​ ៩២៤​គម្រោង ​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុបជាង ១២,៣៣លាន​ម៉ែត្រ​ក្រឡា និងមានទុន​វិនិយោគ​ប្រមាណ ​៥,១ពាន់លានដុល្លារអាមេរិក​ ក្នុងនោះ​អគារ​ខ្ពស់ៗ​ចាប់ពី​៥ជា​ន់​ឡើ​ង​​មានចំនួន ​១៤៦គម្រោង ស្មើនឹង ​១៥៤​គម្រោង​ បុរីលំនៅឋាន​ និងបណ្ដុំ​លំនៅឋាន​មានលក្ខណៈ​ជាបុរី មាន​ចំនួន ​៧៩​​គម្រោ​ង​ ស្មើនឹង​ ១៨ ១៧៤​ខ្នង និងសំណង់​អគារ​ពហុមុខ​ងារ​មានចំនួន១៨គម្រោង ។​

ឯកឧត្តម​បន្ថែមថា សមិទ្ធផល​ទាំង​ឡាយ​លើ​វិស័យ​សំណង់ និងវិស័យ​ផ្សេងៗ​នៅទូទាំង​ប្រទេស អាច​កើតឡើង​បាន​ដោយសារតែប្រទេស​មានសន្តិភាព ស្ថិរភាព​នយោបាយ សន្តិ​សុខ​សង្គម ឯករាជ្យ​ជាតិ ការ​ធានាបាន​នូវអធិបតេយ្យ​ជាតិ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្ដល់​នូវទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និងក្រៅ​ប្រទេស ក្នុងការជំរុញនូវការ​អភិវឌ្ឍ​ប្រទេស​ជាតិឱ្យ​បន្ត​រីក​ចម្រើនទៅមុខ​ឥតឈប់ឈរ​លើ​គ្រប់វិស័យ ព្រមទាំង​បន្ត​លើកកម្ពស់​ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ និងលើក​ស្ទួយ​កិត្យា​នុភាពជាតិលើឆាកអន្តរជាតិ ។​

ឯកឧត្តម​បញ្ជាក់ថា ដើម្បីធានាដល់​ការគ្រប់គ្រង​សណ្ដាប់ធ្នាប់​​ សុវត្ថិភាព ​និងគុណភាពសំណង់​ ច្បាប់​ស្ដីពី​សំណង់​នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ​បានប្រកាស​ឱ្យ​ប្រើ​កាលពី​ចុងឆ្នាំ ២០១៩ ដែល​ជាមូលដ្ឋានដ៏រឹង​មាំ​ក្នុងការគ្រប់គ្រង​វិស័យសំណង់​ និងអ្នកវិជ្ជាជីវៈសំណង់​ ។ បន្ថែម​លើនេះ ក៏មានអនុក្រឹត្យ​ និង​ប្រកាស​ថ្មីៗ​មួយចំនួន​ត្រូវបាន និង​បន្តដាក់​ចេញជា​បន្តបន្ទាប់​ដើម្បីជំនួស​ ឬបំពេញ​បន្ថែម​ទៅលើ​វិធាន​គ្រប់គ្រង​វិស័យ​សំណង់​​ឱ្យបានល្អ​ ។​

គួរ​បញ្ជាក់ថា ​តាមរយៈសកម្មភាពនៃការ​សាងសង់​នេះបានផ្ដល់អត្ថប្រយោជន៍​ជា​ឱកាស​ការងារ​ និងប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ​កម្ពុជា​រាប់សិប​ម៉ឺននាក់​ផងដែរ ដើម្បីឱ្យពួកគេ​មានប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់ជីវភាព​គ្រួសារ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)