រដ្ឋមន្ត្រីដែនដីបានលើកឡើងថា ​ទីផ្សារ​លំនៅឋានជាប់គាំង ដោយសារតែអ្នកសាងសង់មួយចំនួនធ្វើខុសពីតម្រូវការអតិថិជន

ភ្នំពេញ ៖ បច្ចុប្បន្ននេះ លំនៅឋាន​នៅក្នុងប្រទេសកម្ពុជា​ ជាពិសេស​នៅ​ក្នុងរាជធានីភ្នំពេញ​ជាច្រើន​បាន​សង់​រួចរាល់​ហើយ ប៉ុន្តែមិនទាន់បាន​លក់ចេញអស់​ ហើយមានមតិ​មួយចំនួនបាន​លើកឡើង​ថា ទីផ្សារ​មួយនេះ​កំពុងជាប់គាំង ។

ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយកម្ម​ និង​សំណង់ បានលើកឡើងថា ភាគច្រើនទីផ្សារ​លំនៅឋានដែលជាប់គាំង ដោយសារតែអ្នក​អភិវឌ្ឍន៍​ អ្នកសាងសង់មិនបានធ្វើឡើងស្របតាមតម្រូវ​ការ ឬលើសពីលទ្ធភាពរបស់អតិថិជននៅលើទីផ្សារ​ជាក់ស្ដែង ។​

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ន​អ្នកអភិវឌ្ឍន៍លំនៅឋាន បានអភិវឌ្ឍន៍លំនៅឋាន​លើ​សពី​តម្រូវការ​​លើទីផ្សារ ហើយលំនៅឋាន​ដែលពួកគាត់​សាងសង់​នោះក៏មានតម្លៃខ្ពស់​លើសពី​សមត្ថភាពរបស់ប្រជាជន​ដែលអាចទិញ​បាន ។

ឯកឧត្តម​បន្តថា អ្នកអភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន បានសាងសង់​លំនៅឋាន ដោយមិនបាន​វិភា​គ​លើសេ​ដ្ឋកិ​ច្ច​នោះ​ទេ ​​ជាក់ស្ដែង​នៅពេលឃើញ​សង្គ្រាម​រវាង​រុស្ស៊ី​ និងអ៊ុយក្រែនហើយ តែពួកគាត់​នៅតែបន្តសាងសង់​ ដោ​យ​​គិ​តថា​នេះ គឺជា​រឿងរបស់ប្រទេសផ្សេង​ដែលមិនពាក់ព័ន្ធនឹង​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ ពួកគាត់មិនបាន​គិតថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បានធ្វើសមាហរណកម្ម​ជាមួយ​នឹង​សេដ្ឋកិច្ចពិភពលោកស្អិត​រមួត ដូច្នេះ​បើ​សិន​ជា​​ប្រទេស​រុស្ស៊ី​ និងអ៊ុយក្រែង​មានបញ្ហា​នឹង​គ្នា នោះបញ្ហាសេដ្ឋកិច្ចក៏អាចកើតមានដូចគ្នា​ដែរ ទាស់ត្រង់ថា តិច ឬច្រើនតែប៉ុណ្ណោះ។

ឯកឧត្តម​បានបន្ថែមថា ៖

« កន្លងមក អ្នកអភិវឌ្ឍន៍លំនៅឋាន​ បានអភិវឌ្ឍន៍ និងសង់ផ្ទះ​ដោយមិនបានដឹង​ថា ​ប្រជា​ជ​ន​កម្ពុជាប៉ុន្មាន​នាក់ ត្រូវ​លំនៅឋាន​សម្រាប់​ស្នាក់​នៅ ហើយលំនៅឋានប្រភេទណា​ដែលពួកគាត់​ត្រូវការ និង​មាន​តម្លៃប៉ុន្មាន ។ ដោយសារតែហេតុនេះ​ហើយ​ ទើប​ក្រសួ​ងរៀបចំដែនដី​ នគរូប​នីយកម្ម​ និងសំណង់​ បានដាក់​ឱ្យ​​ប្រើ​ប្រា​ស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណ​ង់​ ជាមួយក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា )​​ ។​ នៅពេល​បានទិន្នន័យ​ហើយ អ្នកអភិវឌ្ឍន៍​លំនៅឋាននឹង​ដឹងច្បាស់​តែម្ដងថា ក្នុងមួយឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវការ​ផ្ទះ​ប៉ុន្មាណ ប្រភេទណា និងតម្លៃ​ប៉ុណ្ណា ដូច្នេះ​អ្នក​អភិវឌ្ឍន៍នឹងលែង​មានបញ្ហា​ក្នុងការ​អភិវឌ្ឍសល់ទៀតហើយ»។

ឯកឧ​ត្តម​បានលើកឡើង​ផងដែរ កន្លងមកចំពោះគម្រោ​ងអភិវឌ្ឍន៍លំនៅដ្ឋាន និងបុរី​ដែលមាន​បញ្ហា ​​និងបានសុំឱ្យ​ក្រសួង​ជួយអន្តរាគមន៍ ភាគ​ច្រើ​ននៃ​អ្ន​ក​ទិ​ញផ្ទះទាំង​នោះជា​អ្នកមានចំណូលទាប និងមធ្យម ហើយចំនួនទៀត​ជា​មន្ត្រីរាជការ ​ដូចជា គ្រូបង្រៀន​ កង​កម្លាំង​ប្រ​ដា​ប់​ប​អាវុ​ធ ​ដូ​ច្នេះ​​ ​ទើ​ប​​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានជំរុញឱ្យក្រុមការងារ​ត្រូវ​ដោះ​ស្រាយ​ឱ្យបា​នលឿន ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *