ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចប្រកាសស្ដីពីការកែសម្រួលចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ ០១៣ ដនសស/ប្រ.ក/នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ដីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះបានបញ្ជាក់ថា ចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ០១៣ ដនស ប្រ.ក នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ ត្រូវបានកែសម្រួលដូចខាងក្រោម៖
៧ថ្មី – លិខិតបញ្ជាក់ព័ត៌មានសុរិយោដី សំដៅដល់ឯកសារដែលផ្តល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលមានបង្ហាញទីតាំងក្បាលដីនិងព័ត៌មានផ្សេងៗនៃក្បាលដី មានជាអាទិ៍ ប្រភេទ ស្ថានភាពតតិយុត្ត លក្ខណៈរូបនិងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារនិងសៀវភៅគោលបញ្ជីដីធ្លី។
៨ថ្មី – សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលបង្ហាញប្លង់ដីឡូតិ៍ ប្លង់តំបន់កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសស្ដីពីបែបបទនិងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់ ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា ចំណុច៧-លិខិតបញ្ជាក់ព័ត៌មានសូរិយោដី សំដៅដល់ឯកសារដែលផ្តល់ដោយមន្ទីររៀបចំដែនដី ត្រូវបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដែលមានបង្ហាញទីតាំងក្បាលដីនិងព័ត៌មានផ្សេងៗ នៃក្បាលដី មានជាអាទិ៍ ប្រភេទ ស្ថានភាពតតិយុត្ត លក្ខណៈរូប និងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារ និងសៀវភៅគោលបញ្ជីដីធ្លី។
ចំណុច៨- សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដែលមានបង្ហាញប្លង់ដីឡូត៍ ប្លង់តំបន់ កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី ប្រភេទប្រើប្រាស់ដី តំបន់ប្រើប្រាស់ដី ស្ថានភាពនៃសំណង់ក្នុង និងជុំវិញទីតាំងដី និងរូបថតបង្ហាញស្ថានភាពនៃដីឡូត៍៕



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content