ការផ្ដល់​ឥណទាន​សម្រាប់ទិញលំនៅឋាននៅកម្ពុជា​​ កាន់តែទូលំទូលាយ​ជាមួយនឹងអត្រាការ​ប្រាក់ទាបជាងមុន

ភ្នំពេញ ៖ ការផ្ដល់​ឥណទានសម្រាប់ទិញ​លំនៅឋាន​នៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ​ក្នុង​រយៈ​ពេលប៉ុន្មាន​ចុង​ក្រោយ​នេះ ​ជាពិសេស​ក្រោយវិបត្តិ​កូវីដ​១៩ ឃើញថា​កាន់តែមានភាពទូលំទូលាយ ដោយ​ធនាគារ​ជាច្រើន​បាន​​ផ្ដល់ឥណទានទៅកាន់អតិថិជន​សម្រាប់ទិញលំនៅឋានជាមួយនឹង​លក្ខខណ្ឌ​​កាន់តែងាយស្រួល​ជាង​មុន ​​។

លោក​អ៊ីន លីអុន តំណាងធនាគារ​វីង បានថ្លែង​​នៅក្នុងវេទិកា​មួយ​នៅទីស្ដីការក្រសួង​រៀបចំដែនដី ន​​គ​រូ​បនី​យក​ម្ម​​ និងសំណង់​នាពេល​កន្លងមក​ បានឱ្យដឹងថា ធនាគារ​វីង​បានផ្ដល់លក្ខខណ្ឌ​ឥណទាន​សម្រាប់អតិថិជន​ទិញ​ផ្ទះ​រហូតដល់៧០ភាគរយនៃ​ទ្រព្យ​ធានា​ និងអាច​ផ្ដល់​ឥណទានរហូតដល់៥លានដុល្លារ​អាមេរិក ​និង​មានរយៈពេលរហុតដល់​២៥ឆ្នាំ ជាមួយអត្រា​ការ​ប្រាក់ចាប់ពី ៨,៥ភាគរយ​ឡើងទៅ ។

លោកបន្តថា សម្រាប់​ការ​បង់ត្រលប់​មក​វិញ ធនាគារ​ក៏ផ្ដល់​លក្ខខណ្ឌ​ជូនអតិថិជន​ដោយបត់បែនទៅ​តា​ម​ស្ថាន​ភា​ព​​ជាក់ស្ដែង និង​ទៅតាម​ប្រាក់ចំណូល​របស់អតិថិជនផងដែរ​ ដោយវានឹង​អា​ស្រ័យទៅលើ​ការ​ចរចា​ និង​ការ​សិក្សា​ជាក់ស្ដែងរវាងធនាគារ និងអតិថិជន ។ សម្រាប់អតិថិជន​ដែលមានបំណង​ស្នើ​សុំ​ឥណទា​នពី​ធនាគារវីង​ក្នុងការទិញផ្ទះ គឺធនាគារ​ផ្ដល់ជូនអតិថិជនជា​ប្រ​ជា​ជន​កម្ពុជា​គ្រប់រូប​ដែលមានអាយុ​ចាប់ពី​១៨​ឆ្នាំដល់​ ៦៥​ឆ្នាំ​ ដែល​មាន​ស្ថិរភាពចំណូល មិនថាអ្នក​ប្រកបអាជីវកម្ម ឬ​បុគ្គលិក​ក្រុមហ៊ុន​ មន្ត្រីរាជការ ។

ចំណែកលោក ពៀច ម៉េងលី ប្រធាននាយក​ដ្ឋាន​នៃធនាគារវឌ្ឍនៈអាស៊ី​ ចំកាត់ ( ABA ) ក៏បានថ្លែង​ផងដែរថា ​ធនាគារ​ ABA ក៏មានផ្ដល់​នូវ​កម្ចីសម្រាប់ទិញផ្ទះជូនប្រជាជនកម្ពុជា ដោយគិតអត្រា​ការ​ប្រាក់ទៅតាមទំហំ​ឥណទាន ជាក់ស្ដែង​បើសិនជាអតិថិជន​យក​កម្ចីដែលមានទំហំចាប់ពី​២ម៉ឺនដុល្លារ​ដល់​១០ម៉ឺនដុល្លារអាមេរិក​ ធនាគារគិត​អត្រា​ការ​ប្រាក់​ត្រឹមតែ ៧​ភាគរយ​ក្នុងមួយឆ្នាំ ។ បើសិនអតិថិជន​ស្នើសុំ​ឥណទាន​​ទិញ​ផ្ទះចាប់​ពី​១០ម៉ឺនដុល្លារអាមេរិកឡើងទៅ​ ធនាគារ​នឹងផ្ដល់​អត្រាការប្រាក់​ទាប​ជាង​នេះ គឺចាប់ពី​ ៦,៥ភាគរយ និង​មាន​រយៈ​ពេល​ឥណទាន​រហូតដល់​ ២៥ឆ្នាំ ជាមួយ​នឹងទំហំឥណទាន​រហូតដល់​៨០ភាគ​រយ​នៃទ្រព្យ​ធានា ។

ក្រសួង​រៀបចំដែនដី​ នគរូប​នីយកម្ម​ និងសំណង់ ក៏បាន​ជំរុញ ​និងសម្របសម្រួលឱ្យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​​ ផ្ដល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​សម្រាប់ទិញផ្ទះ​ឱ្យបានច្រើនទៅតាមលទ្ធភាព ជាមួយ​នឹងអត្រា​ការ​ប្រាក់ទាប ដើម្បីជំរុញចរន្ត​នៃការ​ទិញលក់​លំនៅឋាននៅកម្ពុជា ។​

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម​ និងសំណង់ បា​ន​ថ្លែ​ង​​នាពេលកន្លងមក​ឱ្យដឹងថា ការផ្ដល់​ឥណទានសម្រាប់ទិញលំនៅឋានជាមួយនឹងអត្រាការ​ប្រាក់​ទាប​វា​នឹង​ធ្វើ​ឱ្យ​​ពលរដ្ឋ​កម្ពុជា​កាន់តែច្រើនមានលទ្ធភាពក្នុងការទិញផ្ទះ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួនសម្រាប់ស្នាក់​នៅ​បាន​ ហើ​យ​នៅពេលណាធនាគារ​ផ្ដល់អត្រាការប្រាក់​ទាប​សម្រាប់ឥណទានទិញផ្ទះ​ នៅពេលនោះ ប្រជាពលរដ្ឋ​នឹង​សល់​ប្រាក់សន្សំខ្លះទិញរបស់​របរ​ប្រើប្រាស់ផ្ទាល់​ខ្លួន​បានថែមទៀត​ផង ដូចជា​ ទិញរថយន្ត ទិញ​ម៉ូតូ ​ឬអាច​មានលទ្ធភាពទិញ​ផ្ទះទីពីរ​ ដែលធ្វើឱ្យចរន្ត​សេដ្ឋកិច្ច​កាន់តែ​ដំណើរការ​ល្អ ។​

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន​ក្រេឌីត​ប្យូរ៉ូ​​ខេមបូឌា បានឱ្យដឹងថា គិតត្រឹមដាច់ឆ្នាំ២០២៤​ ចំនួន​អ្នក​ប្រើប្រាស់​កម្ចី​សម្រាប់ទិញផ្ទះ​មានជាង​២០ម៉ឺននាក់ បើគិតជាទឹកប្រាក់​ដែល​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​ផ្ដល់​ជូន​មានចំនួន​សរុប​ជិត ៨ពាន់លានដុល្លារអាមេរិក ។ នេះមិនទាន់​រាប់​បញ្ចូលនូវ​ចំនួនទឹកប្រាក់ដែលពលរដ្ឋ​បានទិញ​លំនៅឋាន​ដោយ​បង់រម្លស់ជាមួយអ្នកអភិវឌ្ឍន៍​ ឬម្ចាស់​បុរី​នានា​នៅឡើយ ។

បើតាមឯកឧត្តម ជូ វណ្ណៈ អគ្គនាយក​និយ័ត​ករអាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​បានថ្លែងថា គិតត្រឹមឆ្នាំ ២០២៤ ចំនួនទឹកប្រាក់ដែល​ពលរដ្ឋ​កម្ពុជាបានជំពាក់ ​រឺកំពុង​បង់​រម្លស់​ផ្ទះជាមួយ​ម្ចាស់​បុរី ឬអ្នកអភិ​វឌ្ឍ​ន៍​លំ​នៅឋា​នដែ​ល​​​ចុះប​ញ្ជី​ត្រឹមត្រូវ​មានសរុបប្រមាណ ១ពាន់លានដុល្លារអាមេរិក​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ


Leave a Reply

Your email address will not be published.Required fields are marked *