ការ​វិនិយោគលើ​លំនៅឋាន​ក្នុងឆ្នាំ២០២៤ ​នៅតែមាន​ចំណែក​ខ្ពស់​ក្នុងវិស័យ​សំណង់ទាំងមូល​

ភ្នំពេញ ៖ ថ្វីត្បិតតែនៅក្នុងឆ្នាំ២០២៤នេះ ​ទីផ្សារ​លំនៅឋានមិនទាន់មានភាពល្អប្រសើរ​ដូច​​គ្រាមុនវិបត្តិ​កូវីដ​១៩ ក៏ដោយ ប៉ុន្តែការ​វិនិយោគ​លើអនុវិស័យមួយនេះនៅតែបន្តមាន និងរួម​ចំណែក​ធ្វើឱ្យវិស័យសាងសង់ ក៏ដូចជាវិស័យសំណង់មានសកម្មភាពមិនស្ងប់ស្ងាត់នោះទេ។

យោងតាមក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដែលបានចេញផ្សាយពីរបាយការណ៍និន្នាការ​សេដ្ឋ​កិច្ចកម្ពុជា​កាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងថា​ ក្នុងរយៈពេល​៦ខែ​ក្នុងឆ្នាំ២០២៤​នេះ គម្រោ​ងលំ​នៅឋា​ន​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យសាងសង់​មានចំនួន ១ ៣៤៦​គម្រោង ក្នុងនោះមានគម្រោ​ង​បុរី​ចំនួន ១ ២៩៨ ​គ​ម្រោ​ង ​​​ខុនដូ ចំនួន៤៨​គម្រោង ។

បើតាមទិន្ន​ន័យដដែល​​នេះ​បានបង្ហាញ​ គម្រោង​លំនៅឋាន​ដែលទទួលបាន​ការអនុញ្ញាតសាងសង់​ក្នុង​រយៈ​ពេល ៦ខែកន្លងមកនេះ មានចំនួន​ច្រើនជាង​គេក្នុងចំណោម​គម្រោង​ក្នុង​វិស័យ​សំណង់​​ទាំង​មូល ។ តាមទិន្ន​ន័យ​​​បានបង្ហាញថា គម្រោងទទួលបានការអនុញ្ញាត​សាងសង់​សរុប​រយៈ​ពេល៦ខែ​នេះ មានចំនួន​ ១ ៦៤២​គ​ម្រោ​ង ក្នុងនោះគ្រាន់តែលំនៅឋាន​មានចំនួន ១ ៣៤៦​គម្រោងទៅហើយ ។ ក្រៅពីនេះ មានគម្រោង​ឧស្សា​ហ​កម្ម​ ១១៥គម្រោង សំណង់​ពាណិជ្ជកម្ម​ចំនួន១០៥​គម្រោង ទេសចរណ៍​ចំនួន ២៦គម្រោង​​ សំណង់​សា​ធា​រ​ណៈ​​ចំនួន ៤៩​គម្រោង​ និង​សំណង់​វិនិយោគ​១គម្រោង​ ។

បើតាម​ក្រាហ្វិក​​​ទិន្នន័យនៅក្នុងបាយការណ៍បានបង្ហាញឱ្យឃើញថា ចាប់តាំងពី​ក្រោយវិបត្តិកូវីដ​១៩ ការ​វិនិ​យោគ​លើវិស័យសំណង់​ចាប់ផ្ដើមមាននសន្ទុះឡើងវិញ ហើយ​ការ​ដាក់​ស្នើសុំ​សា​ង​សង់​លំនៅឋាន និង​សំ​ណ​ង់​ពា​ណិជ្ជកម្ម​ឃើញថា​​មានចំណែក​ច្រើនជាង​គេ​ ។

លោក ញឹម ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍​លំនៅឋាន​មួយរូប​បានបង្ហើបឱ្យដឹងថា ​ថ្វីត្បិតតែ​ទីផ្សារ​លំនៅឋាននាពេលបច្ចុប្បន្នមើលទៅហាក់ជាប់គាំង​ ប៉ុន្តែមិនមែនគាំងគ្រប់គម្រោងនោះទេ ជាក់ស្ដែងចំពោះគម្រោងលំនៅឋា​ណាដែលស្ថិតនៅទីតាំងល្អ អាចប្រកបអាជីវកម្មបាន ជាពិសេសបញ្ចប់ការសាងសង់ជាស្ថាពរ នៅតែមានអ្នកត្រូវការ និងទិញជាហូរហែ លើកឡែងតែគម្រោងដែលស្ថិតនៅគ្រោងឆ្អឹងនៅឡើយ ហើយអ្នកវិនិយោគ ឬអ្នកអភិវឌ្ឍន៍មានបញ្ហាហិរញ្ញវត្ថុតែប៉ុណ្ណោះដែលគ្មានសកម្មភាព។

អ្នកនាង​ លាវ ហ្គេច​លាង មន្ត្រីទំនាក់ទំនង​នៃក្រុមហ៊ុន​ក្រេឌីត​ប្យូរ៉ូ​ខេមបូឌា បានបង្ហាញពី​របាយការណ៍​ឥណ​ទាន​របស់​ក្រុមហ៊ុន​ក្រេឌីត​ប្យូរ៉ូ​ខេមបូឌា ឱ្យដឹងថា កម្ចី​សម្រាប់ទិញ​អចលន​ទ្រព្យ​​ មានទិញ​ផ្ទះ អគារ ដី​ និង​សម្រា​ប់បើកអាជីវកម្មហាង មានកំណើន​ជាវិជ្ជាមាន ដោយ​ក្នុង​រយៈពេល​ពាក់​កណ្ដាល​​ឆ្នាំ​ កម្ចី​ប្រភេទ​មាន​ទំហំ​ទឹកប្រាក់ដល់​ទៅ ជាង​៧​ពាន់លានដុល្លារ​អា​មេ​រិក​ទៅហើយ ។

ឯកឧត្តម​ លាង មុនីរិទ្ធ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់​ បានថ្លែង​ បើទោះបីជា​ស្ថានភាពសេដ្ឋកិច្ច​ក្នុង​តំបន់ និងពិភពលោក នៅពុំ​ទាន់​ប្រសើរ​ឡើង​វិញ​​ដូច​ស្ថា​ន​ភាពមុន​​ការរីក​រាលដាល​នៃជំងឺកូវី​ដ​១៩ក៏ដោយ ប៉ុន្តែទុន​វិនិយោគ​ក្នុង​សំណង់អគារ ​រយៈ​ពេល៦ខែ​ដើមឆ្នាំ២០២៤នេះ កម្ពុ​ជា​ទទួ​ល​បា​​​ន​​ប្រមា​ណ ​​២,៦​ពាន់​លានដុល្លារ​អាមេរិក ដែល​ជាសញ្ញាបង្ហាញថា ​វិស័យ​សំណង់​កម្ពុជា​នៅតែមាន​កំណើ​ន​​ជា​​​ប្រ​ចាំ​​ ជាពិ​សេ​ស​គម្រោង​ថ្មីៗ​ដែល​បានស្នើ​សុំ​ក្នុងរយៈ​ពេល៦ខែ​ដើមឆ្នាំ២០២៤​នេះ មានកំណើន​ខ្ពស់​ជាង​​រយៈពេល​ដូច​​គ្នាកាលពី​ឆ្នាំ២០២៣  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas