សកម្មភាពសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋតាមបណ្ដាខេត្ត​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​

​ភ្នំពេញ ៖ ការ​សាងសង់ផ្ទះ​របស់ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​/ក្រុ​ងនានាទូទាំង​ប្រទេស​ត្រូវបានអ្នកជំនាញមើលឃើញថា​ មានការធ្លាក់​ចុះ​ច្រើន​បើធៀបនឹង​ឆ្នាំ២០២៣ ដែលធ្វើឱ្យប្រាក់​ចំណូល​របស់​កម្មករ​សំណង់​​​ថមថយជាង​ឆ្នាំមុនដែរ ហើយ​ទាំងអ្នកលក់គ្រឿង​សំណង់ និងអ្នកម៉ៅការ​សំណង់​ ក៏​បាត់បង់​ប្រាក់​ចំណូល​ជាច្រើនផងដែរ ។

លោក ​ភាព សុភ័ណ្ឌ អ្នកម៉ៅ​ការ​សំណង់​នៅខេត្ត​បន្ទាយ​មានជ័យ បានមានប្រសាសន៍​ប្រាប់​ AMS Economy តាម​ទូរ​ស​ព្ទ​​នៅព្រឹកថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២៤​នេះ​ឱ្យដឹងថា​ ឆ្នាំ ២០២៤​នេះ សកម្មភាពនៃការ​សាងសង់​ផ្ទះ​របស់​ប្រជា​ព​ល​​រ​ដ្ឋ​​​មើលឃើញថា​ថមថយ​ច្រើន​បើធៀបនឹងឆ្នាំ២០២៣​កន្លទៅនេះ ជាក់ស្ដែង​ឆ្នាំ២០២៣​ក្នុង​ពេល​តែមួយ​ លោកអាច​ទទួលបាន​គម្រោង​សាងសង់​ផ្ទះពីពលរដ្ឋ​រហូតដល់ ១៣​គម្រោងឯណោះ​ ហើយលោកក៏បាន​ផ្ដល់​ឱកាស​ការងារ​ដល់ជាង​សំណង់​ជាច្រើន​នាក់​នៅតាមបណ្ដាខេត្ត​ ប៉ុន្តែឆ្នាំនេះវិញ ក្នុងពេលតែមួយ​ដូចគ្នា មានតែ ១ផ្ទះ ឬ២ផ្ទះតែប៉ុណ្ណោះ ពេលខ្លះមិនមាន​គម្រោង​សាងសង់ទៅទៀត ដែលធ្វើឱ្យ​ជាង​សំណង់ ឬកម្មករ​សំណង់ដែលធ្លាប់​មានការងារ​ធ្វើ​ត្រូវបាត់បង់ការងារ និងខ្លះ​ត្រូវទៅធ្វើកា​រងារផ្សេង​ជំនួស​វិញ ។

លោកបន្តថា​ ផ្ទះ​ដែលប្រជាពលរដ្ឋ​និយម​សាងសង់​តាមរយៈ​ក្រុមការងារ​របស់លោក​គឺនៅចន្លោះតម្លៃពី​១ម៉ឺន​៤ពាន់​ដុល្លារ ​ទៅ​ ៧ម៉ឺនដុល្លារ ទៅ​តាមធនធាន​របស់ម្ចាស់ផ្ទះ ប៉ុន្តែ​ភាគច្រើន គម្រោង​ផ្ទះដែលលោកទទួលបានពីពលរដ្ឋ​សម្រាប់សាងសង់​ក្នុងតម្លៃជាង ៣ម៉ឺនដុល្លារអាមេរិក​ ។​

លោក​បន្ថែម​ថា ការ​ដែលគម្រោងសាងសង់​ផ្ទះ​របស់ប្រជាពលរដ្ឋ​នៅតាមបណ្ដាខេត្ត​ថមថយ​បែបនេះ វា​អាច​បណ្ដាលមកពីកត្តា​មួយចំនួន​​ដូចជា​ ពលរដ្ឋមិនទាន់មានលទ្ធភាពដោយសារចំណូលធ្លាក់ចុះ, អ្នករៀបការ​ថ្មីថ្មោ​ង​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំនេះ​មានការ​ថយ​ចុះ ហើយមូលហេតុមួយទៀតអាចមកពីពលរដ្ឋ​បានសម្រុកសាងសង់ផ្ទះ​រួចរាល់​នៅមុនពេល​មានវិបត្តិ​កូវីដចូលមក ។​

បើតាម​លោក សឿ លីម អ្នកលក់​គ្រឿង​សំណង់​មួយកន្លែង​នៅ​ខេត្ត​កំពត ក៏បាន​បញ្ជាក់ផងដែរថា​ ជាកា​រ​កត់​ស​ម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុននេះ ប្រជាពលរដ្ឋ​ទិញសម្ភារៈសំណង់​យកទៅសង់ផ្ទះ​មានច្រើន ធ្វើឱ្យ​ការ​លក់គ្រឿងសំណង់របស់លោកក៏ដូចជា​អាជីវករ​ផ្សេងទៀត​មានភាពមមាញឹក ប៉ុន្តែដល់​ឆ្នាំ២០២៤​នេះ​គឺមានការ​ថម​ថយ​ច្រើន ​។​

លោក​បន្តថា ការលក់​ចេញ​នូវ​គ្រឿង​សំណង់នាពេលបច្ចុប្បនេះ ភាគច្រើន​សម្រាប់​ម្ចាស់​ផ្ទះ​ចាស់​ៗ​យកទៅ​ជួស​​ជុល​ ឬកែកុន ដូច្នេះកា​រលក់ចេញក៏មានចំនួន​តិចតួច​មិនបានច្រើន​ដូច​ដែល​អតិថិជន​ទិញ​យក​ទៅ​សង់​ផ្ទះ​ថ្មី​នោះទេ ។

យ៉ាងណាក៏ដោយ បើទោះបីជា​សកម្មភាពនៃការ​សាងសង់ផ្ទះរ​បស់ប្រជាពលរដ្ឋ​តាមបណ្ដាខេត្ត​នានាមានកា​រថមថយ​ក្ដី តែ​សកម្មភាព​នៃការសាងសង់​សំណង់ធំៗ​ដូចជា​អគារ​ខ្ពស់ សំណង់​សាធារណ​របស់រដ្ឋ​ នៅតែ​មាន​ស​កម្ម​ភា​ព​ជា​បន្តបន្ទាប់ ជាពិសេស​នៅក្រោយស្ថានភាពកូវីដ​១៩​បាន​ស្ងប់ស្ងាត់ និង​ស្ថា​ន​ភា​ព​សេដ្ឋកិច្ច​បានប្រសើរ​ឡើង​បន្តិចម្ដងៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន