រយៈពេល​ជិត​៨ឆ្នាំ​​ ខេត្តព្រះសីហនុ ទទួល​បាន​ទុនវិនិយោគ​ក្នុងវិស័យ​សំណង់ជាង ​១០​ពាន់លានដុល្លា​រ​​អាមេរិក

ព្រះសីហនុ ៖ ព្រះសីហនុ ជាខេត្ត​មួយក្នុងចំណោមខេត្តទាំង៤​នៃតំបន់ឆ្នេរ​ ដែលមាន​សក្ដានុពលពិសេស ត្រូវបានរាជរដ្ឋាភិបាល​កំពុង​ពូនជ្រំ​ប្រែក្លាយ​ទៅ​ជា​របៀង​សេដ្ឋកិច្ច​ និងទេសចរណ៍ដ៏សំខាន់ ដែលអាច​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការ​បង្កើន​បរិយាកាស​អនុគ្រោះសម្រាប់​ការ​វិនិយោគ និងការ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព ។​​ យោងតាម​របាយការណ៍របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានឱ្យ​ដឹងថា គិតចាប់ពីឆ្នាំ២០១៧ ដល់​ខែតុលា ២០២៤ ទុនវិនិយោគក្នុងវិស័យសំណង់​ក្នុង​ខេត្តព្រះសីហនុ​មានចំនួនជាង ១០ពាន់​លាន​ដុល្លារអាមេរិក ។

បើតាមរបាយការណ៍ដដែល​នេះឱ្យដឹងថា សំណង់​ស្នើ​សុំ​លិខិត​អនុញ្ញាតសាងសង់​ចាប់ពីឆ្នាំ២០១៧ ដល់​ឆ្នាំ២០២៤ (​ត្រឹមដំណាច់ខែ​តុលា)​ មានចំនួន ​២ ០៣៥ ​គម្រោង លើផ្ទៃក្រឡា​សំណង់​សរុប​ជាង ​១៩​លានមែត្រ​ក្រឡា និងមានទុនវិនិយោគ​ចំនួន ១០,៥៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​សំណង់​ក្នុង​ដែនសមត្ថកិច្ច​ក្រសួង​ មានចំនួន​ ៥៣៨ម្រោង​ លើផ្ទៃ​ក្រឡា​សំណង់​សរុបចំនួន ១៨,២២​លាន​ម៉ែត្រ​​ក្រឡា មានទុនវិនិយោគចំនួន​១០,០៤ពាន់លានដុល្លារអាមេរក ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​មានចំនួន ៤១៧​គម្រោង លើផ្ទៃក្រឡា​សំណង់​​សរុប​​ជាង​៧៦ម៉ឺ​ន​ម៉ែត្រក្រឡា មានទុនវិនិយោគ​ចំនួន ៤១៩,៥១លានដុល្លារអាមេរិក​ និងក្នុងដែនសមត្ថកិច្ច​ក្រុង​ព្រះសីហនុ មានចំនួន ១០៨០​គម្រោង លើផ្ទៃក្រឡា​សរុប​ចំនួន ២៧ម៉ឺន​ម៉ែត្រក្រឡា និងមានទុនវិនិយោ​គស​រុប​ចំនួនជាង​៩៣លាន​ដុល្លារ​អា​មេ​រិក​ ។

យោងតាម​មន្ទីររៀបចំដែន​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត​ព្រះសីហនុ បានបង្ហាញផងដែរថា ផ្អែក​លើ​សំណង់​ដែលបាន​ស្នើ​សុំលិ​ខិត​អនុញ្ញាតសាងសង់ទាំង​ដែន​សមត្ថកិច្ច​ក្រសួង ទាំង​​ដែន​សមត្ថកិច្ច​ខេត្ត និង​ដែ​ន​សមត្ថកិច្ចក្រុង​ស្រុក ​ឃើញថា ចាប់ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៩ សំណង់អគារ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ មាន​សន្ទុះកើនឡើង​ខ្លាំង ជាក់ស្ដែង​ក្នុង​រយៈពេល​៣ឆ្នាំនេះ គ្រោង​វិនិយោគ​សរុប​មាន​រហូត​ដល់ ១.១៣៧​គម្រោងដែលក្នុងនោះ​គម្រោង​ក្នុងដែន​សមត្ថកិច្ច​ក្រសួង​មានចំនួន៣១១គម្រោង សមត្ថកិច្ច​ខេត្ត​ចំនួន ២០៩​គម្រោ​ង​ និង​ក្នុង​ដែនសមត្ថកិច្ច​ក្រុង​ស្រុក​មានចំនួន ៦១៧គម្រោង​ ។

យ៉ាងណាក្ដី​បន្ទាប់ពីឆ្នាំ២០១៩ ចូលដល់ឆ្នាំ២០២០ ការ​វិនិយោគក្នុង​វិស័យសំណង់​​ចាប់ផ្ដើម​ថយចុះ ដោយ​ការ​ស្នើ​សុំ​លិខិត​អនុញ្ញា​ត​សាងសង់​ចាប់ពីឆ្នាំ២០២០​ ដល់ដំណាច់ខែតុលា ២០២៤ មានចំនួនត្រឹមតែ ៨៩៨​គម្រោង ។​

បើតាម​របាយការណ៍​ដដែល​ឱ្យដឹងថា សំណង់អគារ​ដែលស្ថិតនៅក្នុ​ងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​ កម្ពស់​ចាប់​ពី​​ ៥ជាន់ឡើងទៅ​មានចំនួន ៩៥៤​​គម្រោង និងមាន​ ១ ០៦០អគារ​ មានផ្ទៃក្រឡា​សំណង់​ស​រុ​បប្រ​មា​ណ​៨,៩​លាន​ម៉ែត្រ​ក្រឡា និង​បានចំណាយ​ថវិកា​ក្នុងការ​វិនិយោគ​អស់​ប្រមាណ ​៤,​២​ពាន់លានដុល្លារអាមេរិក ​។​​ អគា​រទាំងអស់​នោះ មានមួយចំនួននៅមិនទាន់បានបញ្ចប់​គម្រោងនៅឡើយ ដូច្នេះ​បើ​តាម​ស្ថិតិ​​របស់មន្ទីរបាន​បង្ហា​ញ​ថា សម្រាប់អគារ​ដែលមិនទាន់​បានបញ្ចប់ ត្រូវការទុន​វិនិយោគប្រមាណ​ ១២០០លានដុល្លារ អាមេរិក​ដើម្បី​បញ្ច​ប់​​​ការ​សាងសង់​ ។

បើតាមអ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​​ប្រចាំខេត្តព្រះសីហនុ បាន​លើកឡើងថា ក្នុងឆ្នាំ២០២៤​នេះ គម្រោ​ង​អគារ​ដែល​បាន​ជាប់គាំង​កាល​ពីអំឡុងមានវិបត្តិកូវីដ​ បានចាប់ផ្ដើមដំណើរការ​សាសងសង់​ឡើង​វិញជា​បន្តបន្ទាប់ ជា​ពិ​សេស​ក្រោយមានការ​ដាក់ចេញនូវ​កម្មវិធីជំរុញ​ការ​វិនិយោ​​គពិសេសក្នុង​ខេត្តព្រះសីហនុ​​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចាប់តាំងពី​ដើមឆ្នាំ២០២៤​កន្លងមក ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *