ត្រីមាសដំបូងឆ្នាំ២០២២ ​កម្ពុជា​អនុម័ត​គម្រោង​សំណង់​ជាង​ ១០០០គម្រោង​

ភ្នំពេញ ​៖ នៅក្នុងព្រឹត្តិបត្រស្ថិតិ​សេដ្ឋកិច្ច​​នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ដែលបានចេញផ្សាយកាលពី​ពេលថ្មីៗនេះ​ឱ្យដឹងថា​ ​នៅក្នុងត្រីមាសទី១​ដំបូងនៃ​ឆ្នាំ២០២២​នេះ កម្ពុជា​បានអនុម័តគម្រោង​សាងសង់​សរុបចំនួន១០០១​គម្រោង​ ធៀបទៅនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២១​កន្លងទៅ​ មានការថយចុះ​ប្រមាណ​៦៥គម្រោង ស្មើនឹង​ប្រមាណ​៦,១​ភាគរយ ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា​ ការថមថយ​នៃ​គម្រោង​សំណង់​នៅក្នុងត្រីមាស​ទី​១​នេះ ដោយ​សារតែការធ្លាក់ចុះ​គម្រោង​ប្រភេទ​សំណង់​សាធារណៈ សំណង់​លំនៅឋាន ភូមិគ្រឹះ​ សំណង់​ពា​ណិ​ជ្ជ​កម្ម​ សំណង់​ឧស្សាហកម្ម​ និងសំណង់ទេសចរណ៍។ ទោះបីជា​យ៉ាងណា​ក្ដី វិស័យ​សំណង់ រំពឹងថា​នឹ​ងងើបឡើងវិញ​នៅក្នុងអត្រា​៣ភាគរ​នៅក្នុងឆ្នាំ២០២២​នេះ ដោយសារតែ​កំណើន​ការ​ផ្ដល់ឥណទានវិស័យ​សំណង់​បានបន្ត​កើនឡើង ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល បាន និងកំពុង​បន្ត​តាមដាន និងដាក់ចេញគោលនយោបាយ អន្តរាគមន៍​ឱ្យបាន​ទាន់​ពេល​​​វេលា​ សំដៅបញ្ចៀសហានិភ័យ​ដែល​អាច​នឹងកើតឡើង ខណៈដែលអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានមើលឃើញថា ​ក្នុងឆ្នាំ២០២២​នេះ ដំណើរការ​សាងសង់​មួយ​ចំនួន​គឺ​បន្ត​​ពីគម្រោងចាស់ៗ​ដែល​​បានផ្អាក​ដំណើរការ ​ឬពន្យា​រពេល​កាលពី​វិបត្តិ​កូវីដ១៩ ដោយមិនមាន​គម្រោងថ្មី​ៗ​ច្រើន​​ប៉ុន្មាននោះទេ ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បានលើកឡើងផងដែរថា ឆ្នាំ​២០២២​នេះ​កា​រវិនិយោគសំណង់ ​និងអចលនទ្រព្យ​នៅបន្តពឹង​ផ្អែក​លើ​អ្នកវិនិយោគក្នុងស្រុក​ដដែល ដោយ​អ្នក​វិនិយោគពីបរទេស​នៅតែ​មានចំនួនតិច​តួច ជាពិសេសមកពីប្រទេស​ចិន ដោយសារតែការរឹតបន្តឹង​របស់​ចិន​​ក្នុងការ​អនុញ្ញាតឱ្យ​ជនជាតិខ្លួនចេញក្រៅប្រទេស ។

លោក ​ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​ Century 21 Zillion Holding បានលើកឡើង​ថា វិស័យ​សំណង់​ និងអចលនទ្រព្យ​កម្ពុជា​ក្នុងឆ្នាំ២០២២ និង​ឆ្នាំ២០២៣​ នៅរង់ចាំអ៊ុត​មើល​សិន បានន័យថា ភាពច្បាស់ការនៅមិនទាន់មាននៅឡើយ ​ប៉ុន្តែសម្រាប់​ឆ្នាំ២០២៤ អាចប្រាកដថា​នឹង​មានភាពល្អប្រសើរ​១០០ភាគរយ  ។

លោកបានលើកឡើងថា​ស្ថានភាពនៃអចលនទ្រព្យឆ្នាំ​២០២២ មិនអាក្រក់ដូច២ឆ្នាំមុនឡើយ ហើយស្ថានភាព​នៅឆ្នាំ២០២៣ ​និង២០២៤ ក៏នឹងមិនដូច​បច្ចុប្បន្ននេះដែរ គឺវា​អាចនឹងល្អជាងពេល​បច្ចុប្បន្ន​​នេះ  ពោលគឺអាច​នៅ​ត្រឹមចុង​ឆ្នាំ​២០២២ នេះ ឬក៏ដើមឆ្នាំ​២០២៣ ​​វិនិយោគិនបរទេស​នឹង​ចូលមកកម្ពុជា​វិញ ហើយនឹង​បន្តចូលមកកាន់តែច្រើន​នៅក្នុងឆ្នាំ២០២៤ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី