ខេត្តកំពត​ កំពុង​ក្លាយជា​តំបន់ឧស្សាហកម្មដ៏មានសក្ដានុពល ​​និងទាក់ទាញមួយ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ ៖ តាមផែនការអភិវឌ្ឍ​តំបន់ឆ្នេរ​របស់រាជរដ្ឋាភិបាល​កម្ពុជា កំពត​បាន និងកំពុង​ក្លាយជា​ខេត្ត​មួ​យ​ដែលមានការអអភិវឌ្ឍ​ផ្នែកឧស្សាហកម្ម​ និងកំពុង​ទាក់ទាញ​វិនិយោគិន​បរទេស​ចូលមក​បណ្ដាក់ទុនជា​បន្តបន្ទាប់ ។ យោងតាម​ប្រសាសន៍​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុជា​បានឱ្យដឹងថា ​​សម្ដេច​បានចុះហត្ថលេខាយល់​ព្រម​ឱ្យ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស ២ ទៅ ៣ កន្លែង​ហើយ​នៅក្នុង​ខេត្តកំពត ។​

ថ្លែង​នៅក្នុង​ពិធីសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវ​ផ្លូវជាតិ​ចំនួន​៣ខ្សែ ( លេខ​៣១ លេខ​៣៣ និង​លេខ​៤១ ) ​កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា ខេត្តកំពតបច្ចុប្បន្ន​នេះ វាមិនត្រឹមតែជា​ខេត្ត​ដែលមានសក្ដានុពល​ទេសចរណ៍ទេ ប៉ុន្តែវា​កំពុង​ក្លាយជា​តំបន់​ដែលមានសក្ដានុពល​លើ​វិស័យឧស្សាហកម្ម​ ដោយ​បច្ចុប្បន្ន​នេះ មានក្រុមហ៊ុនមួយ​គ្រោង​វិនិយោគ​លើការ​ផលិតទំនិញ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ពិភពលោក ដោយ​ប្រើប្រាស់កំពង់ផែទឹកជ្រៅ​ខេត្តកំពតសម្រាប់​ការងារ​ដឹកជញ្ជូន ។

សម្ដេច​បន្តថា​ រោងចក្រ​ដែល​គ្រោងនឹង​បង្កើត​នៅ​ក្នុង​ខេត្តកំពត​នេះ បានបើក​ដំណើរ​នៅកម្ពុជា​ជាច្រើន​កន្លែង​រួចមកហើយ និងបានចំណាយទុនជាង​១ពាន់​លានដុល្លារ ហើយកំពុង​ចរចា​ក្នុងការ​បង្កើតរោងចក្រ​មួយទៀត​នៅក្នុងខេត្តកំពត​ ដែលមានតម្លៃរាប់ពាន់​លានដុល្លារអាមេរិក​   ។

សម្ដេច​បាន​បន្តទៀតថា ៖

«កាលមុន​ ផ្ដោត​ខ្លាំង​លើ​ខេត្ត​ព្រះសីហនុ ដោយវិនិយោគិន​ជាច្រើន​បណ្ដាក់ទុន​វិនិ​យោគ​ក្នុង​ខេត្តព្រះសីហនុ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ចាប់ផ្ដើម​រីក​មកកាន់ខេត្ត​កំពត​ជា​បណ្ដើរ​ៗហើយ ហើយ​នៅ​ពេល​​ខាងមុខ ពោលគឺក្រោយការ​តភ្ជាប់​ផ្លូវទឹក​នៃគម្រោងព្រែកជីកហ្វូណន​តេជោ​ ខេត្តតាកែវ​ក៏ជាខេត្ត​មួយ​អាច​​ទាក់ទាញ​ការ​វិនិយោគ​ក្នុងវិស័យឧស្សាហកម្ម​ ដើម្បី​ផលិតរួច​នាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ »។

សម្ដេច​បានប​ន្ថែមថា តាមរយៈផ្លូវ​ចំនួន​៣ខ្សែ ដែល​បានសម្ពោធដាក់ឱ្យ​ប្រើប្រាស់នៅក្នុងឱកាស​នេះ នឹង​បង្កើត​ឱ្យ​មានបណ្ដាញ​ប្រទាក់​ក្រឡា​គ្នា ហើយអ្នកដែលបានផល​គឺអ្នកនៅក្នុង​ខេត្ត​ជាប់​ផ្លូវជាតិ​ទាំង​នោះ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ និងធ្វើការ​នៅក្នុងខេត្ត​ជាប់ផ្លូវជាតិទាំង​​៣ខ្សែនេះ​ ។ ទាំងនេះ​គឺជាលទ្ធផល​នៃការ​ដើរទាក់ម៉ូយ​របស់រាជរដ្ឋាភិបាល​ក្នុងការនាំវិនិយោគិនមកបណ្ដាក់ទុន​វិនិយោគ​ បង្កើតឱកាស​ការងារ​ និងប្រាក់ចំណូល ។​

បើតាមអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បានលើកឡើង​ថា តាមបណ្ដោយផ្លូវ​ជាតិសំខាន់ៗ​ទៅកាន់​ខេត្ត​កំពត​ ក៏នឹង​មាន​សក្ដានុពល​ក្នុងការ​បង្កើត​ជា​ឃ្លាំង រោងចក្រ​ ឬឃ្លាំង​ស្តុកទំនិញផងដែរ ។

លោក​ ប៉ូ អ៊ាវគង់ បានលើកឡើងថា ក្រោយរដ្ឋាភិបាល បានអភិវឌ្ឍ​ន៍ផ្លូវ​ទៅកាន់ខេត្តកំពតកាន់តែមានគុណភាព ​និងធំទូលាយ​ជាង​មុន ឃើញថា​តាមបណ្ដោយផ្លូវទាំង​នោះ មានការ​ចាប់អារម្មណ៍ពីអ្នកវិនិយោគ​​សម្រាប់សាងសង់ឃ្លាំង​ស្តុក​ទំនិញ និង​រោងចក្រ ។ អ្វីដែលពិសេស​ ក្រោយពេល​រដ្ឋ​បានអភិវឌ្ឍន៍​កំពង់ផែទឹកជ្រៅក្នុង​ខេត្តកំពត ក៏បានធ្វើឱ្យសក្ដានុពល​ក្នុងការទាក់ទាញ​អ្នកវិនិយោគ កាន់តែខ្លាំង​ជាងមុន​ថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ


Leave a Reply

Your email address will not be published.Required fields are marked *