ហាង​ឆេង​ដីធ្លី និងលំនៅឋាន​ក្នុងតំបន់​ប៉ែក​ខាងលិច​រាជធានី រំពឹង​មានសម្ទុះខ្លាំង ក្រោយ​គម្រោង​ផ្សារ​ទំនើបអ៊ី​អនទី៤ បង្ហើ​ប​ទីតាំង​

ភ្នំពេញ ៖ គម្រោងផ្សារទំនើបអ៊ីអនម៉ល​ទី​៤ ត្រូវ​បាន​បង្ហើបទីតាំង​អភិវឌ្ឍន៍​ ដោយ​មន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ​​និង​មន្ត្រី​ថ្នាក់​ក្រោមជាតិមួយ​ចំនួន​បានបង្ហាញថា​ គម្រោង​អភិវឌ្ឍន៍ផ្សារទំនើបអ៊ីអនម៉លទី​៤នឹង​អភិវឌ្ឍន៍​ស្ថិតនៅ​ប៉ែក​ខាងលិច​ភ្នំពេញ គឺនៅក្នុងទឹកដីនៃខណ្ឌ​កំបូល ។ ​ក្រោយពីព័ត៌មាន​បានចុះផ្សាយ​តាម​បណ្ដាញ​ព័ត៌​មាន​​ និងការ​ចែកចាយ​តៗគ្នា អ្នកអភិវឌ្ឍន៍​ និងដីធ្លី ​ហាក់​សង្ឃឹម​ឡើងវិញ​ ដោយរំពឹងថា​សកម្មភាពនៃការ​ទិញលក់​នឹង​កក្រើក​ឡើង​វិញ​ជាមួយនឹង​ការកើនឡើង​នៃ​តម្លៃ​ផងដែរ ។

បើតាមអ្នកអភិវឌ្ឍន៍​លំនៅឋាន និងដីធ្លីមួយរូប​​នៅក្នុងទឹកដីខណ្ឌ​កំបូល ដែលស្ថិតនៅប៉ែកខាងលិចរាជធានីភ្នំពេញ ​បាននិយាយថា ក្រោយពីទទួល​​បាន​ព័ត៌មាននៃការអភិវឌ្ឍ​ផ្សារទំនើប​ដ៏ធំមួយនេះ អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ និងដីធ្លីនៅក្នុង​ខណ្ឌកំបូល​ ​មាន​ក្ដីសង្ឃឹម​ឡើងវិញហើយ បន្ទាប់ពីពួកគេ​បាន​ជួបបញ្ហា​ប្រឈម​អស់រយៈ​ពេលជាយូរឆ្នាំ​តាំងពីកូវីដ​១៩ ។​

អ្នកអភិវឌ្ឍន៍រូប​នេះ​បាននិយាយថា​​ តាំង​ពីជួ​បវិបត្តិ​កូវីដ​១៩ រហូតដល់​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន​ ការ​លក់​ផ្ទះ និងដីធ្លី​ ក៏ដូចជា​ទីផ្សារដីឡូត៏ជាដើម​ បានជួបបញ្ហា​ទាំងអស់គ្នា គ្រាន់តែអ្នកខ្លះជួប​បញ្ហា​តិច អ្នកខ្លះ​ជួ​បប​ញ្ហា​​ច្រើន​ប៉ុណ្ណោះ ប៉ុន្តែបើ​និយាយថា​គ្មាន​អ្នកណាមិនជួបនោះ គឺមិនពិត​នោះឡើយ ។ គម្រោ​ង​នៃ​កា​រ​អ​ភិ​វ​ឌ្ឍ​ផ្សារ​​ទំនើប​អ៊ីអនម៉ល​ក្នុងទឹកដី​នៃខណ្ឌកំបូល បើទោះបីជាមិនទាន់​ដឹងពីទីតាំង​ច្បាស់​លា​ស់​​ក៏ដោយ ក៏​វាជា​ស​ញ្ញា​​វិជ្ជមានសម្រាប់​អចលនទ្រព្យក្នុង​ខណ្ឌ​កំបូល ដែល​ជា​​ខណ្ឌថ្មី​នៃ​រាជធានីភ្នំពេញ ។

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ជាច្រើន​បានបង្ហាញពី​សញ្ញាវិជ្ជមាន​សម្រាប់​តំបន់​នៅប៉ែកខាងលិច​រាជ​ធា​នី​ភ្នំពេញ ដោយ​រដ្ឋាភិបាល​បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​បន្ថែម នៅក្នុង​តំបន់នេះ ដូចជា​ប្រព័ន្ធទឹក ភ្លើង ផ្លូវ ធ្វើ​ឱ្យ​មនុស្សទៅរស់​នៅកាន់តែច្រើន ហើយនៅពេលមានមនុស្ស​ទៅរស់​នៅកាន់តែច្រើន អ្នកអភិវឌ្ឍន៍​នឹង​ចូល​ទៅ​​អ​ភិវឌ្ឍន៍​​សម្រាប់បំពេញ​តាមតម្រូវការ​ ដូចជា​ផ្សារទំនើប មន្ទីរពេទ្យ​ សាលា​រៀន​​ ជាដើម ។​

សូមរំលឹកដែរ នៅក្នុងជំនួប​ជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា​កាលពីពេលថ្មីៗនេះ នាយក​គ្រប់គ្រង​ផ្សារ​ទំនើ​បអ៊ី​អ​ន​ម៉លនៅកម្ពុជា លោក​ Tsuboya Masayuki បាន​លើក​ឡើងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបោះទុន​វិនិយោគ​លើ​ផ្សារទំនើប​សរុបមានទឹកប្រាក់​៧០០​លានដុល្លារ ។ ក្រៅពីនេះ ក្រុមហ៊ុនជប៉ុន AEON ក៏បានបោះទុនវិនិយោគ​លើ​ឃ្លាំង​ស្តុក​ដ៏ធំមួ​យ​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយក៏រំពឹង​ថា​ក្រុមហ៊ុនមួយនេះ នឹង​បោះទុន​វិនិយោគផ្សារទំនើប​នៅក្នុង​ក្រុង​ព្រះសីហនុ​ផងដែរ ស្រ​បនឹង​កំណើនសេដ្ឋកិច្ច​នៅក្នុង​ខេត្តព្រះសីហនុ​កំពុង​មានលេចធ្លោ​ជាង​គេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម