បច្ចុប្បន្នភាពតម្លៃដីធ្លីនៅខណ្ឌចំការមន មានតំបន់ខ្លះឡើងដល់ជាង ៧២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

ភ្នំពេញ ៖​ ខណ្ឌចំការ​មន រាជធានីភ្នំពេញ បច្ចុប្បន្ននេះបានក្លាយ​ជា​តំបន់ប្រមូលផ្តុំដោយអគារ​ខ្ពស់ៗជាច្រើន​មិនចាញ់តំបន់បឹងកេងកងនោះទេ ហើយក៏ជា​តំបន់​ដែលកំពុង​មានការ​ចាប់អារម្មណ៍​ក្នុងការ​សាងសង់​អគារពាណិជ្ជកម្ម និងលំនៅដ្ឋានសហកម្មសិទ្ធិផងដែរ ដែលបានជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងរហូតនៅទីតាំងខ្លះឡើងដល់ប្រមាណ ៧២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានទីតាំងខ្លះមានតម្លៃក្រោម ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឡើយ។

ខាងក្រោមនេះជាតម្លៃដីធ្លី​នៅតាម​បណ្ដា​ស​ង្កា​ត់​នានា​ក្នុង​ខណ្ឌចំការមន ដែលត្រូវបានសិក្សា និងផ្សព្វផ្សាយដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅត្រឹមឆមាសទី១ នៃឆ្នាំ២០២៣ ៖

១- សង្កាត់​បឹងត្របែក ៖ តម្លៃដីធ្លី​ក្នុង​សង្កាត់​នេះ​មានតម្លៃចន្លោះពី​ ៣ ៥០០ដុល្លារអាមេរិកទៅ​ ៥ ៣០០​ដុល្លា​រ​​អា​មេរិក​ សម្រាប់ដីនៅជាប់ផ្លូវធំ​ និង​តម្លៃចន្លោះពី​ ២ ០០០ដុល្លារអាមេរិក​ទៅ ​៣ ២០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់​នៅជាប់ផ្លូវ​តូចៗ​ ។​

២- សង្កាត់ផ្សារ​ដើម​ថ្កូវ ៖ ដីនៅក្នុងសង្កាត់​នេះ មានតម្លៃចន្លោះពី ​៣ ២០០​ដុល្លារអាមេរិក​​ទៅ ​៥ ៣០០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ​​សម្រាប់ដីដែលមានទីតាំង​នៅជាប់ផ្លូវ​ធំ  និង​តម្លៃចន្លោះពី​ ១ ៥០០ដុល្លារ​អាមេរិកទៅ ៣ ២០០ដុល្លារអាមេរិក​សម្រាប់ដីដែលមានទីតាំង​នៅជាប់ផ្លូវ​តូច ។​

៣- សង្កាត់តន្លេ​បាសាក់​​ ៖ ដីនៅតំបន់​នេះ មានតម្លៃចន្លោះពី ៤ ០០០ដុល្លារអាមេរិកទៅ​ ៧ ២០០​ដុល្លារ​អាមេ​រិក​​សម្រាប់ទីតាំង​នៅជាប់​ផ្លូវធំ​ និងតម្លៃចន្លោះពី​ ២ ៥០០ដុល្លារអាមេរិកទៅ ​៤ ១០០ដុល្លារអាមេរិក​សម្រា​ប់​ទីតាំង​ដី​នៅជាប់ផ្លូវ​តូចៗ ​ ឬផ្លូវ​ខាងក្នុង​ ។

៤- សង្កាត់ទួលទំពូង​១​ ៖ តំបន់​នេះ​ដីហាក់​មានតម្លៃខ្ពស់ជាង​គេ​បន្តិច គឺចចន្លោះពី​ ៤ ៦០០ដុល្លារអាមេរិក​ទៅ ​៧ ២០០ដុល្លារអាមេរិក​សម្រាប់ទីតាំង​ដី​នៅជាប់ផ្លូវ​ធំ និងចន្លោះពី​ ២ ៦០០ដុល្លារអាមេរិកទៅ ៤ ១០០​ដុល្លារអាមេរិក​សម្រាប់ទីតាំង​ដីនៅជាប់​ផ្លូវតូចៗ ។

៥- សង្កាត់​ទួល​ទំពូង​២​ តម្លៃដី​ប្រហាក់​ប្រហែល​នឹងទួល​ទំពូង​១ ដែរ ក្នុងនោះ​ដីដែលមានទីតាំង​នៅជា​ប់​ផ្លូវ​​ធំ  មានតម្លៃ ៤ ៥០០ដុល្លារអាមេរិក​ទៅ​ ៧ ២០០ដុល្លារអាមេរិក និង​ចន្លោះពី ​២ ៥០០ដុល្លារអាមេរិក​ទៅ ​​៤ ០០០​ដុល្លារអាមេរិក​សម្រាប់ទីតាំង​ដីនៅជាប់ផ្លូវ​តូចៗ ឬផ្លូវខាងក្នុង។

គួរបញ្ជាក់ថា កោះពេជ្រ​ ក៏ជា​តំបន់មួយស្ថិតនៅក្នុង​ខណ្ឌចំការ​មនដែរ​គឺស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់​ ហើយតំបន់​នេះ​បច្ចុប្បន្ន​កំពុង​មានការអភិវឌ្ឍ​ខ្លាំង​ជាពិសេស​សំណង់អគារ​ខ្ពស់ៗដែលភាគច្រើនគឺជា​សំណង់​ក្រោមការ​វិនិយោគពីសំណាក់​វិនិយោគិន​ជនជាតិចិន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)