រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម​ និងសំណង់​ បានជំរុញឱ្យមន្ត្រី​​ និងអាជ្ញាធរ​រៀបចំ​ទីក្រុង​ឱ្យមាន​សណ្ដាប់​ធ្នាប់​ ដើម្បី​សុខុមាលភាពប្រជាពលរដ្ឋ​រស់នៅទីក្រុង​ ជាពិសេស​ទីក្រុងធំៗ ទាំង​នៅរាជធានីភ្នំពេញ និង​នៅតាមបណ្ដា​ខេត្តនានា​  ។ 

ឯកឧត្តម​ ឧបនាយករដ្ឋ​មន្ត្រី​ សាយ សំអាល់ រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំ​ណង់ ​បាន​មាន​ប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធគួរ​តែជំរុញ​ការរៀបចំ​ទីក្រុង​ឱ្យ​បានស្អាត មាន​សណ្ដាប់​ មានកន្លែង​ហាត់​ប្រាណ មាន​ផ្លូវ​សម្រាប់​ថ្មើ​រជើង ព្រោះមិនចង់​ឱ្យ​ពលរដ្ឋ​ទាំងនៅភ្នំពេញ ឬនៅទីក្រុង​នានាតាមបណ្តាខេត្ត ធ្វើដំណើ​រ​តាម​យា​ន​យន្ត​រហូតនោះទេ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖

«យើង​ចង់ឱ្យពួកគាត់​ដើរ​ឱ្យបាន​ច្រើន ចាត់ទុកជា​ការ​ហាត់ប្រាណ ដើម្បី​សុខ​ភាព ហើយបើសិនជាពលរដ្ឋ​នៅ​ទីក្រុង​ចេញទៅណាមកណា​ជិះតែរថយន្ត​ និងម៉ូតូ​នោះ ពេល​អនា​គ​ត​នឹងអាច​មាន​ជំងឺ​ច្រើន​ដោយ​សារតែមិនបានបញ្ចេញ​ពលកម្ម»។

ឯកឧត្តម​​បានមានប្រសាសន៍ថា​ ក្រសួង​ និងមន្ទីរពាក់ព័ន្ទ​ក៏​គ្រោងនឹង​រៀបចំទីក្រុង​ដោយ​ផ្ដោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​សុខភាពរបស់ប្រជាជន​ ដោយជំរុញ ​និងលើកទឹកចិត្តឱ្យ​ពលរដ្ឋ​ដើរ​ឱ្យបានច្រើន ពោលគឺ​ត្រូវរៀបចំ​ឱ្យ​​មានដើមឈើ​នៅ​ទីក្រុង​ឱ្យបានច្រើននៅតាមដងផ្លូវ​ ។​

ឯកឧត្តម​បន្តថា ក្រៅពីនេះ ក្រសួង​ និងមន្ទីរ​រៀបចំដែន​ដី​ គួររៀបចំ​អភិវឌ្ឍន៍តំបន់​នីមួយៗឱ្យមានសណ្ដាប់ធ្នាប់​បន្ថែមទៀត ​ដូចជា តំបន់​សាលា​រៀន ​តំបន់​ធនាគារ និងហិរញ្ញវត្ថុ ជាក់​ស្ដែង​ឯកឧត្តមមើល​ឃើញ​វិថីចំនួន ២ ​នៅ​រាជធានីភ្នំពេញ រួមមានវិថី​ព្រះនរោត្តម​ និងវិថីព្រះមុនីវង្ស អាចរៀបចំជា​តំបន់ធនាគារ និង​ហិរញ្ញវត្ថុ ដោ​យ​ប្រមូលផ្ដុំ​ធនាគារ​និង​មី​ក្រូ​ហិរញ្ញវត្ថុ​ ចូលទៅកាន់តំបន់​ទាំង​នេះ ហើយ​អ្នកអភិវឌ្ឍន៍​ក៏អាច​អភិវឌ្ឍន៍​ជា​ខុនដូ​ ឬ​អាផាតមិន​ សម្រាប់​បំពេញតម្រូវការ​ឱ្យ​បុគ្គលិក​ធនាគារ​ ឬមីក្រូហិរញ្ញវត្ថុ​ដែលបំពេញការងារ​នៅទីនោះ ។ ក្រៅ​ពីនេះដែរ វិនិយោគិនក៏អាច​អភិវឌ្ឍន៍ជាផ្សារទំនើប​សម្រាប់​បំពេញ​តម្រូវការ​ដល់​បុគ្គលិក​ធនាគារ ឬ​មី​ក្រូ​ហិរញ្ញវត្ថុ​ ដែលបំពេញការងារ​នៅតំបន់នោះ ព្រោះថា​នៅពេលពួកគាត់​បំពេញការងារ​នៅតំបន់នោះ ពួ​ក​គាត់​ស្នាក់នៅតំបន់​នោះ ពួកគាត់នឹង​មានតម្រូវការ​លើ​សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមជាមួយនឹងម្ហូបអាហារ​ផងដែរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ