ក្រសួងដែនដី​ ផ្សព្វផ្សាយសារាចរ​ស្ដីពី​ធ្លាគម្លាតអគារ និង​លិខិត​អនុញ្ញាត​សាងសង់​ ក្រោមដែនសមត្ថកិច្ច​ថ្នាក់​ក្រោមជាតិ​

ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹង​ប្រសិទ្ធភាពលើការ​ផ្ដល់​សេវា​សាធារណៈឱ្យ​មានតម្លាភាព និងភាពងាយស្រួល​ក្នុង​កា​រ​អនុវត្តមួយចំនួន​ដែល​បានដាក់ចេញ​នាពេល​កន្លងមក​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និ​ងសំ​ណ​ង់ ​បា​ន​ផ្សព្វផ្សាយ​សារាចរណែនាំស្ដីពី​ធ្លាគម្លាត​អគារ និងលិខិត​អនុញ្ញាត​សាងសង់​ក្រោម​ដែន​សមត្ថ​កិច្ចថ្នាក់​ក្រោម​ជាតិ ។ ថ្ងៃនេះ ពី​បណ្តាញផ្សព្វផ្សាយសារព័ត៌មាន​ AMS Economy នឹង​លើកយក​​ពីធ្លាគម្លាត​អគារ​​មក​លម្អិតជូនជា​មុន​សិន ។​

បើតាមសារាចរ​ណែនាំបានឱ្យដឹងថា ចំពោះ​ទីតាំង​មាន​ប្លង់​ធ្លាគម្លាត​ស្រាប់ដែល​បានអនុវត្តរួច បទប្បញត្តិ​ប្រើប្រាស់​ដី ត្រូវ​កំណត់​ធ្លាគម្លាត​អគារ​ក្នុង​ដីឡូត៍ពីព្រំដី​កាន់កាប់​ស្រ​បច្បាប់​ត្រូវអនុវត្ត​ស្របតាមប្លង់តម្រង​ជួរ​ដែល​មានស្រាប់ ឬតាមផែនការ​ប្រើប្រាស់ដីដែលបានធ្វើការ​ព្យាករណ៍អំពី​លទ្ធផល​ពង្រីកផ្លូវ​នាពេលអនាត ។

​​ចំពោះទីតាំង​ដែល​ពុំ​មានប្លង់ធ្លាគម្លាត​ បទប្បញ្ញត្តិ​ប្រើប្រាស់ដី ត្រូវកំណត់​ធ្លាគម្លាត​អគារក្នុងដីឡូត៍ពីព្រំដែន​កាន់កាន់​ស្រប​ច្បាប់ ត្រូវ​អនុវត្ត​ទៅតាម​កម្ពស់អគារ​ ក្នុងនោះ​សម្រាប់អគារ​ដែល​មានកម្ពស់ចាប់ពីជាន់​ផ្ទាល់​ដីដល់​៨​ជាន់ ធ្លាគម្លាត​ខាង​មុខ ឬគម្លាត​ជាប់​ផ្លូវ​យ៉ាង​តិច៤​ម៉ែត្រ​ ។ ក្នុងករណីចាំបាច់​ នៅ​តំបន់ពាណិជ្ជកម្ម​ និង​តំបន់ចម្រុះ និងក្នុងករណីសំណង់​គ្មានជញ្ជាំង​ មានតែសរសរ​ ហើយជាន់​ផ្ទាល់​ដីត្រូវ​បានប្រើប្រាស់​សម្រាប់ថ្មើរ​ជើង​សាធារណៈ គម្លាតនេះ​អាច​កំណត់​យ៉ាង​តិច​២ម៉ែត្រ ។ ចំណែកធ្លា​គម្លាត​ខាង​ក្រោយ យ៉ាងតិច​២ម៉ែត្រ ធ្លាគម្លាត​ចំហៀង​សងខាង​ត្រូវរក្សាទុកយ៉ាង​តិច​២ម៉ែត្រ ។​ ក្នុងករណីក្បាលដីមានប្រវែង​តិចជាង​២០ម៉ែត្រ ធ្លា​គម្លាត​សងខាងអាច​ត្រូវ​បានអនុញ្ញាត​ឱ្យ​នៅត្រឹម​១០ភាគរយ​នៃប្រវែង​ក្បាលដី ។​ ចំពោះ​សំណង់​លំនៅឋាន ក្នុងករណីក្បាល​ដី​ដែល​មានប្រវែង​តិចជាង​១០​ម៉ែត្រ ត្រូវ​រក្សា​ធ្លាគម្លាត​សង​ខាងយ៉ាង​តិច​១ម៉ែត្រ និងក្នុងករណីធ្លាគម្លាត​១ម៉ែត្រ មិនអាច​រក្សាទុកបានដោយផ្អែក​ទៅតាម​ស្ថានភាពជាក់ស្ដែង​នៃក្បាលដី អាជ្ញាធរមានសមត្ថកិច្ច​ មានសិទ្ធិអនុញ្ញាតឱ្យសាងសង់​ជាប់ព្រំតែម្ដង ។

ក្នុងសារាចរនេះ បានបានបញ្ជាក់ថា ចំពោះសំណង់ដែលស្ថិតនៅ​ក្នុង​តំបន់លំនៅឋានជាប់គ្នា​ ត្រូវ​រក្សា​គម្លាត​អប្បបរមា​ជាប់ផ្លុវ​៤ម៉ែត្រ ឬរក្សា​តាម​ជួរតម្រង់ កម្ពស់ និងរចនាបថ​ដូចអគារ​ស្របច្បាប់​ជិត​ខាងដែល​មាន​ស្រាប់ ហើយអាច​សាងសង់​ជាប់ព្រំ ឬជញ្ជាំង​អឌ្ឍសិទ្ធិដោយម្ចាស់សំណង់​ត្រូវ​ទទួល​ខុស​ត្រូវ​នូវរាល់ផល​ប៉ះ​ពាល់​អគារ​អ្នកជិត​ខាង​ដែល​បណ្ដាលមកពីការ​សាងសង់អគារ​របស់ខ្លួន ដោយត្រូវ​ជួស​ជុល​ឬសាងសង់​ឡើងវិញទៅតាម​ទំហំនៃកា​រខូចខាត​ជាក់ស្ដែង ​។​

ចំពោះអគារ​កម្ពស់​ចាប់ពីជាន់​ទី៩​ ដល់​ជាន់ទី១១  ត្រូវអនុវត្ត​តាម​អនុក្រឹត្យលេខ​៤២ ចុះថ្ងៃទី​០៣ ខែមេសា ឆ្នាំ ២០១៥ ស្ដីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន​ និងអនុក្រឹត្យ​លេខ​៧៦ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៥ ស្ដីពីការ​កែសម្រួល​មាត្រា​៣០ មាត្រា​៣៤ មាត្រា​៣៨ មាត្រា​៥០ មាត្រា​៦៦ និងមាត្រា​៨២ នៃ​អនុក្រឹត្យ​លេខ​៤២ អនក្រ.បក​ ចុះថ្ងៃទី​០៣ ខែមេសា ឆ្នាំ ២០១៥ ស្ដីពីនគរូបនីយកម្ម​ រាជធាំនី ក្រុង​ និងទីប្រជុំ​ជន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *