ក្រសួងរៀបចំដែនដី ពិភាក្សាដើម្បីកសាងឯកភាពផ្ទៃក្នុងលើការរៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់វិស័យសំណង់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបើក​កិច្ចប្រជុំជជែកពិភាក្សា​ដើម្បីកសាង​ឯកភាពផ្ទៃក្នុងលើការ​រៀបចំ​លិខិត​បទដ្ឋានគតិយុត្តិ​ក្នុងវិស័យ​សំណង់ ដើម្បីឱ្យមានបទដ្ឋានបច្ចេកទេស មានគោលការណ៍ណែនាំជាក្បួនខ្នាតលើវិស័យសំណង់សម្រាប់ឱ្យប្រជាជនកម្ពុជាយកទៅប្រើប្រាស់ក្នុងគោ​លបំណងធានាបានថា សំណង់នៅកម្ពុជាមានសុវត្ថិភាព គុណភាព និងសោ​​ភ័ណ​ភាព ជាការបើកទំព័រថ្មីនៃស្ថាបត្យកម្មខ្មែរនាសហសម័យ ។

ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសស្ដីពីវិធីសាស្រ្តសម្រាប់ការអនុវត្តការងាររុះរើសំណង់, ការប្រើប្រាស់រន្ទា និងសំណាញ់សុវត្ថិភាព, វិធីសាស្ត្រនៃការងារជីកដី និងការងារខួងគ្រឹះជ្រៅ, វិធីសាស្រ្តនៃការធ្វើក្តារពុម្ព, ការគ្រប់គ្រងការអនុវត្តការងារគ្រឿងផ្គុំ និងការងារបញ្ចប់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃដើមសប្ដាហ៍នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះគឺដើម្បីស្វែងរកការឯកភាពផ្ទៃក្នុងសំដៅធានាដំណើរការអនុវត្តការងារទាក់ទិននឹងវិស័យសំណង់ឱ្យបានរលូនទៅមុខ និងមានប្រសិទ្ធភាព។

ឯកឧត្តម​បានមានប្រសាសន៍​ថា ការជួបពិភាក្សាគ្នាជាមួយក្រុមប្រឹក្សាជាតិបទបញ្ញត្តិសំណង់នាពេលនេះក៏ដើម្បីកសាងការឯកភាពផ្ទៃក្នុងទៅលើបទដ្ឋានបច្ចេកទេស និងបទដ្ឋាននយោបាយ ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសស្ដីពីវិធីសាស្រ្តសម្រាប់ការអនុវត្តការងាររុះរើសំណង់, ការប្រើប្រាស់រន្ទានិងសំណាញ់សុវត្ថិភាព, វិធីសាស្ត្រនៃការងារជីកដីនិងការងារខួងគ្រឹះជ្រៅ, វិធីសាស្រ្តនៃការក្តារពុម្ព, ការគ្រប់គ្រងការអនុវត្តការងារគ្រឿងផ្គុំ ការងារ MEP និងការងារបញ្ចប់នេះ មានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងងាយស្រួលយកទៅអនុវត្តប្រកបដោយទំនុកចិត្ត ធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ផងដែរ។

តាមរយៈកិច្ចប្រជុំនាពេលនេះដែរ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានជជែកពិភាក្សាលម្អិតដើម្បីកសាងឯកភាពផ្ទៃក្នុង លើការរៀបចំលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់នៅអាណត្តិនេះឱ្យបានសម្រេច និងលេចចេញជារូបរាងផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *