ក្រសួងដែនដី បោះពុម្ពផ្សាយបញ្ជីរាយនាមភូមិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញផ្សាយសៀវភៅ«បញ្ជីរាយនាមភូមិសាស្ត្រកម្ពុជា» ដែលបង្ហាញទីតាំងភូមិសាស្ត្រ​នៅគ្រប់​ទីតាំងរាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានមានប្រសាសន៍ក្នុងនិវេទនកថានៃបញ្ជីរាយនាមភូមិសាស្រ្តថា បញ្ជីរាយនាមភូមិសាស្ត្រកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះ និងជាឯកសារដែលមានការឯកភាពមួយ ដើម្បីប្រើប្រាស់ជា​ប្រយោជន៍​ពហុវិស័យ រួមទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងរដ្ឋបាលជាតិ ពិសេសបម្រើឱ្យការងារចុះបញ្ជីដីធ្លី និងការរៀបចំបែងចែកដីធ្លី។ សមិទ្ធផលនេះ គឺជាឫសរយាង ដែលដុះចេញពីឫសកែវសន្តិភាព ហើយឫស​រយាងនេះនឹងបន្តទ្រទ្រង់ឫសកែវសន្តិភាពបន្តមានអាទិភាពជានិរន្តរ៍។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការរៀបចំទឹកដីដ៏បវរក៏បានអភិវឌ្ឍនៅគ្រប់សម័យកាល។ ប៉ុន្តែអ្វីៗទាំងអស់ត្រូវបានបំផ្លាញរាបដល់ដីនាសម័យខ្មែរក្រហម។ ក្រោយឆ្នាំ១៩៧៩ វប្បធម៌និង​អរិយធម៌​ខ្មែរ​បានរស់រានឡើងវិញ ហើយការរៀបចំដែនដី និងការរៀបចំភូមិសាស្ត្រនៃប្រទេសកម្ពុជា​ក៏បានរៀបចំ​ឡើង​វិញ​ជាបណ្តើរៗ ស្របពេលដែលកម្ពុជា ពុះពារប្រឹងប្រែងរកសុខសន្តិភាពផង និងទ្រទ្រង់ជីវភាពប្រជាជនផង ។

ក្រោមម្លប់សុខសន្តិភាព បញ្ជីរាយនាមភូមិសាស្ត្រលើកដំបូងត្រូវបានរៀបចំឡើងនៅឆ្នាំ១៩៩៤ និងត្រូវបានបោះពុម្ពផ្សាយលើកទី១នៅឆ្នាំ២០០៩ និងបោះពុម្ព លើកទី២​នៅឆ្នាំ២០១៩។ ក្នុងដំណាក់កាលជាង៤ទសវត្សរ៍នេះ កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ពិសេសការពង្រឹងបាននូវខឿនការពារជាតិ ខឿនសេដ្ឋកិច្ចជាតិ និងខឿនវប្បធម៌ជាតិ ដែលការណ៍នេះ បានធ្វើឱ្យសេដ្ឋកិច្ច និងសង្គមក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនមានការប្រែប្រួលជាវិជ្ជមាន ហើយបរិបទនៃការរៀបចំដែនដី នគរូបនីយកម្ម ភូមិសាស្ត្ររដ្ឋបាលក៍មានការវិវត្តទៅតាមនោះផងដែរ ដែលតម្រូវឱ្យមាន ការរៀបចំនិងបោះពុម្ពសៀវភៅភូមិសាស្ត្រជាលើកទី៣នៅឆ្នាំ២០២៣នេះឡើង។

នាមភូមិសាស្ត្រដែលបានរៀបចំចងក្រងជាសៀវភៅបញ្ជីរាយនាមភូមិសាស្ត្រនេះ ត្រូវបានរៀបរៀងជាភាសាខ្មែរ និងអមដោយនាមសរសេរជាអក្សរឡាតាំងតាមប្រព័ន្ធ Romanized System for Khmer ដែលបានបង្កើតឡើងសម្រាប់ប្រើប្រាស់នាមទាំងនោះក្នុងការប្រាស្រ័យជាអន្តរជាតិផងដែរ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើតគណៈកម្មការជាតិទទួលបន្ទុកតាមភូមិសាស្ត្រ ក្នុងគោលបំណងរៀបចំឱ្យមានជាស្ដង់ដាជាតិមួយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានវាយតម្លៃខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការនេះនឹងរៀបចំឱ្យមាន ស្តង់ដានាមភូមិសាស្ត្រជាតិរួមមួយក្នុងពេលខាងមុខ ដើម្បីកម្ពុជាមានប្រព័ន្ធសរសេរនាមភូមិសាស្ត្រឯកភាពមួយ ទាំងនាមជាភាសាខ្មែរ និងនាមជាអក្សរឡាតាំង៕ ដោយៈញ៉ែម សុផល


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *