ភ្នំពេញ ៖ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាឃើញថា បន្តកើនឡើងទោះបីជាក្នុងអត្រាតិចតួចក្ដី ខណៈដែលនៅក្នុងឆ្នាំ២០២២នេះ អ្នកជំនាញបានបង្ហាញពីក្ដីរំពឹងថា នឹងបន្តទទួលបានកំណើនបន្ថែមទៀត ដែលក្នុងនោះវិស័យអចលនទ្រព្យក៏ទទួលបានផ្លែផ្កាផងដែរ ។

លោក វ៉ា វីរៈ គ្រូបង្វឹកជំនាញភ្នាក់ងារលក់អចលនទ្រព្យនៃក្រុមហ៊ុន Century 21 Zillion Holing បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ AMS ឱ្យដឹងថា តាមតួលេខដែលបង្ហាញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាធនាគារជាតិនៃកម្ពុជាឃើញថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩ មកដល់ដំណាច់ឆ្នាំ២០២១ បានបន្តកើនឡើង ជាពិសេសនៅក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីជាគ្រានោះកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩ ក៏ដោយ ក៏ទុនវិនិយោគបានកើនឡើងបន្ថែមទៀតដែរ ។
លោកបន្តថា ៖
“ក្នុងឆ្នាំ២០១៩ រំហូរទុនវិនិយោគពីបរទេសនៅកម្ពុជាមានចំនួនប្រមាណ ៣,៤ពាន់លានដុល្លារ ឆ្នាំ២០២០បានបន្តកើនឡើងក្នុងទំហំតិចតួចប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិក និងឆ្នាំ២០២១ កើនដល់ ៤,៥ពាន់លានដុល្លារអាមេរិក ។ ដោយឡែកក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២២ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងដល់ទំហំជិតពាក់កណ្ដាលនៃឆ្នាំ២០២១ទៅហើយ ពោលគឺប្រមាណ២ពាន់លានដុល្លារអាមេរិក”

លោកបន្ថែមថា ៖
“បច្ចុប្បន្ននេះ ប្រទេសធំៗដែលបានដាក់ទុនវិនិយោគនៅកម្ពុជា រួមមានចិន កូរ៉េ ជប៉ុនជាដើម ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយប្រទេសចិន និងកូរ៉េ នឹងធ្វើឱ្យរំហូរវិនិយោគផ្ទាល់មកកាន់កម្ពុជាមានកំណើនឡើងបន្តទៀត ស្របពេលស្ថានភាព កូវីដ១៩នៅក្នុងប្រទេសកម្ពុជាក៏បានធូរស្រាលឡើងវិញ”
លោកបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុ កម្មន្តសាល និងអចលនទ្រព្យគឺទទួលបានទុនវិនិយោគច្រើនជាងគេ ដូច្នេះតំបន់ដែលអាចនឹងទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើននៅកម្ពុជា គឺតំបន់នៅប៉ែកខាងលិចទន្លេមេគង្គ ដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តព្រះសីហនុ ខណៈដែលតំបន់ទាំងនេះនឹងមានតម្រូវការដីធ្លីសម្រាប់ប្រើប្រាស់ច្រើនបន្ថែមទៀតនៅពេលឆាប់ៗនេះ និងជំរុញឱ្យតម្លៃដីធ្លីមានកំណើនមួយកម្រិតទៀត ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍កាលពីពេលកន្លងមកនេះថា ដោយសារតែស្ថានភាពកូវីដ១៩នៅកម្ពុជាយើងមានភាពធូរស្រាល និងមានសុវត្ថិភាពខ្ពស់ ដូច្នេះវិនិយោគិនបរទេសនឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗនេះ ដែលយ៉ាងយូរនៅចុងឆ្នាំ២០២២នេះ ។ ជាមួគ្នានេះ ទន្ទឹមនឹងកំណើននៃវិនិយោគិនបរទេសចូលមកកម្ពុជាវិញនោះ វាក៏នឹងធ្វើឱ្យទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបន្តមានកំណើនឡើងបន្តទៀតផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content