ភ្នំពេញ ៖ ការវិនិយោគនៅលើវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នរាប់ទាំងការទិញ លក់ ជួល សំណង់អគារ ឃ្លាំង និងផ្នែកដីធ្លីផងដែរនោះ គឺជាមុខជំនួញមួយប្រភេទដែលកំពុងមានការពេញនិយមជាសកលដោយសារមានឱកាសទទួលបានផលប្រយោជន៍ច្រើនគួរសមវិលត្រឡប់មកវិញ។ យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានធ្វើការក្រើនរំលឹកពីចំណុចដែលត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរ ជាមួយនឹងការបង្ហើបប្រាប់ពីវិធីសាស្ត្រក្នុងការបង្កើនឱកាសទទួលបានចំណូលពីការវិនិយោគផងដែរ។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century 21 Fortuna Investment បានមានប្រសាសន៍ថា របៀបនៃការបង្កើតចំណូលតាមរយៈការវិនិយោគអចលនទ្រព្យគឺមាន៤របៀបធំៗ ដោយក្នុងនោះមាន ៖
ទី១. ការឡើងថ្លៃនៃតម្លៃអចលនទ្រព្យនៅលើទីផ្សារ ៖ ចំណុចនេះគឺសំដៅដល់ការទិញអចលនទ្រព្យទុកដើម្បីវិនិយោគបន្ត ឬសម្រាប់លក់យកចំណេញវិញពេលវាឡើងថ្លៃ ខណៈដែលការកើនឡើងនៃតម្លៃអចលនទ្រព្យតិច ឬច្រើន គឺអាស្រ័យទាក់ទងទៅនឹងតម្រូវការទីផ្សារជាក់ស្ដែង ពីព្រោះថានៅពេលអចលនទ្រព្យមានតម្រូវការកាន់តែខ្ពស់ តម្លៃអចលនទ្រព្យក៏នឹងកើនឡើងកាន់តែខ្ពស់ផងដែរ។

ទី២. ការបង្កើតចំណូលអចលនទ្រព្យប្រចាំខែ ៖ សំដៅដល់ការទិញអចលនទ្រព្យសម្រាប់វិនិយោគដោយការជួលយកកម្រៃជាប្រចាំខែ ឬប្រចាំឆ្នាំ ដូចជាការទិញដី ឃ្លាំង ឬទិញផ្ទះនៅជាប់ផ្លូវធំដែលអាចបើកអាជីវកម្មបាន ហើយជួលឱ្យអ្នកដែលចង់បើកអាជីវកម្ម និងទទួលបានប្រាក់ឈ្នួលប្រចាំខែត្រឡប់មកវិញ ។
ទី៣. ការបូកបញ្ចូលគ្នារវាងរបៀបទី១ និងរបៀបទី២ ៖ នៅក្នុងចំណុចនេះ គេអាចបន្តអនុវត្តរបៀបទី២ ដោយការជួលយកកម្រៃប្រចាំខែ ឬឆ្នាំ ហើយនៅពេលដែលមានតម្រូវការទីផ្សារខ្ពស់ តម្លៃចាប់ផ្តើមឡើងថ្លៃខ្លាំង គេក៏អាចសម្រេចចិត្តលក់យកចំណេញទាំងដុលតែម្ដង។ របៀបទី៣នេះត្រូវបានគេនិយមអនុវត្តច្រើនជាងគេ។
ទី៤. ការបង្កើតចំណូលពីការវិនិយោគអចលនទ្រព្យដោយខ្លួនឯងផ្ទាល់ ៖ ចំណុចនេះ អ្នកវិនិយោគខ្លួនឯងដោយផ្ទាល់អាចទិញអចលនទ្រព្យយកមកប្រើជាប្រយោជន៍ជាក់ស្ដែង ដោយការបង្កើតជាទីតាំងអាជីវកម្ម ឬអភិវឌ្ឍជាលំនៅដ្ឋានជួលដែលអាចរកចំណូលប្រចាំថ្ងៃ ប្រចាំខែ ឬក៏ទិញដីដែលមានទីតាំងល្អសម្រាប់បើកមុខរបរអាជីវកម្មខ្លួនឯងតែម្ដង ព្រោះនៅពេលដែលតំបន់មួយមានមនុស្សរស់នៅ មានសកម្មភាពអាជីវកម្ម នោះតម្លៃដីធ្លីក៏ឡើងដូចគ្នា។
ជាមួយនឹងការបង្ហើបពីវិធីសាស្ត្រ ក៏ដូចជាក្បួនបង្កើនតម្លៃអចលនទ្រព្យ និងការទទួលបានចំណូលពីការវិនិយោគនៅពេល លោក វ៉ា វីរៈ ក៏បានក្រើនរំលឹកផងដែរថា រាល់ការវិនិយោគនៅក្នុងវិស័យដែលកំពុងមានប្រជាប្រិយភាពមួយនេះមិនមែនចេះតែទទួលបានផលវិជ្ជមាននោះទេ ដែលវាទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចេះសិក្សាលម្អិតពីទីតាំងដែលត្រូវវិនិយោគផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/10/2026
ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។ ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទំនិញថៃ មកកម្ពុជា បន្ដធ្លាក់ចុះខ្លាំង បង្ហាញពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ
បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 20/10/2026
ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម ក៏ដូចជាការនាំចូលទំនិញពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កន្លងទៅនេះ បានធ្លាក់ចុះជិត ៣៣.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ពោលបើគិតជាទឹកប្រាក់ គឺធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មកនៅត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការនាំចេញទំនិញរបស់កម្ពុជារយៈពេល ៩ខែដូចគ្នា ទៅប្រទេសថៃវិញ ក៏បានធ្លាក់ចុះ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content