ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ភ្នំពេញ ៖  កំណើននៃ​តម្រូវការ​ និងការ​ផ្គត់ផ្គង់ការិយាល័យ​ (Office Space) ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន ​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់​ប្តូរពីការ​ជួលផ្ទះល្វែង ផ្ទះវីឡា​ រាប់ទាំងសណ្ឋាគារមួយចំនួនផងនោះ ទៅជាការជួល​អគារ​ការិយាល័យស្តង់ដារ​ជំនួស​វិញ ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៤​នេះ ​​ការផ្គត់ផ្គង់​ការិ​យាល័​យ​​​ជួលនៅ​ក្នុង​រាជធានីភ្នំពេញ រំពឹងថា​នឹង​មានកំណើនប្រមាណ​ជិត​២០​ម៉ឺ​នម៉ែត្រ​ការ៉េ​បន្ថែមទៀតចាក់ចូល​ក្នុងទីផ្សាររួម ។

បើតាម​របាយការណ៍របស់​ក្រុមហ៊ុន ​CBRE Cambodia បានបង្ហាញថា​ ជាទូទៅ ការផ្គត់ផ្គង់ការិយាល័​​យ​ត្រូវបានបែងចែកជា៣កម្រិត រួមមានកម្រិត A, B, C ខណៈដែលកម្រិត C មាន​អត្រា​ផ្គត់ផ្គង់ច្រើនជាង​គេ​ ហើយបន្ទាប់មក​គឺ​កម្រិត B , ដោយឡែកចំណែក​អគា​រ​កា​រិ​យា​ល័យ​កម្រិត A មាន​តិចជាង​គេ​ក្នុងចំណោម​ទាំង​៣​កម្រិត ។​ ប៉ុន្តែចូលមកដល់​ឆ្នាំ២០២៤​នេះ ​តាម​រ​បា​យ​ការ​ណ៍​បានបង្ហាញថា ​ការិយាល័យ​ទាំង ៣ កម្រិត​​ មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នាទៅវិញ ឬអាច​និយាយ​បានថា ខុស​គ្នា​តិច​តួចប៉ុណ្ណោះ។​

ក្នុងរបាយការណ៍បានបង្ហាញ​ផងដែរថា តម្លៃនៃ​ការជួល​អគារ​ការិយាល័យក្នុងឆមាស​ទី​១​ឆ្នាំ ២០២៤​នេះ បើ​ធៀបនឹង​ឆមាសទី​១​ឆ្នាំ ២០២៣​ ឃើញថា​មានការ​ធ្លាក់​ចុះ​បន្តិច​បន្តួច​ ប៉ុន្តែកំណើន​នៃការ​ប្រើប្រាស់​ការិ​យា​ល័​យ​ស្តង់ដារ​មានការកើនឡើង​​​ជាង​ឆ្នាំ២០២៣ ។ បើ​ប្រៀបធៀបនឹង​ប្រទេសជិត​ខាង ដូចជា ថៃ និ​ង​វៀត​ណាម ទាំង​តម្រូវការ​ និង​តម្លៃ ​ឃើញថា​នៅ​រាជ​ធា​នី​ភ្នំពេញមានតម្លៃទាប​ជាង​បាងកក​ និង​នៅហូជីមិញ ហើយ​ការ​ប្រើ​ប្រា​ស់​​​​វិញក៏មានអត្រា​តិចជាង​តំបន់ទាំង​នោះដែរ ។​

បើតាម​របាយការណ៍នេះ​ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤​នេះ មានគម្រោង​អគារការិយាល័យ​លេច​ធ្លោ​ចំនួន​៤គម្រោងនឹ​ងរំពឹងបញ្ចប់​នៅក្នុងឆ្នាំ ២០២៤​នេះ ក្នុងនោះមាន​គម្រោង​  Versailles Square មានទីតាំង​នៅ​តំបន់​ខណ្ឌ​មានជ័យ​ គម្រោង​ Maline Office Park​ មានទីតាំង​នៅ​ចំការ​មន  គម្រោង​ Chief Tower ស្ថិតនៅ​​បឹង​កេងកង​ និង​គម្រោង អគារពន្ធដារ ( GDT Tower ) នៅក្នុង​ខណ្ឌជ្រោយចង្វារ​ ។

​​នៅដំណាច់ឆ្នាំ ២០២៤​នេះ​ ការិយាល័យ​ប្រមាណ ៣៥​ភាគរយ​​ត្រូវ​បានរំពឹងថា​គឺស្ថិតនៅក្នុង​អគារ​ពាណិជ្ជកម្ម​ចម្រុះ ក៏ដូចជា​អគារ​ខុនដូផងដែរ ហើយក្រៅពីនេះក៏មាននៅក្នុងអគារ​ពាណិជ្ជ​កម្ម​ដែល​មាន​ផ្សារ​ទំនើបនៅខាងក្រោមជាន់ផ្ទាល់ដី នៅក្នុងអគារខុនដូផង និងអគារការិយា​ល័យផ្ទាល់តែម្ដង ។

អ្នកជំនាញអចលនទ្រព្យ​ជាច្រើន​បានលើកឡើង​ថា តម្រូវការ​ការិយាល័យចាប់ផ្ដើម​មានកំណើន​នៅ​ក្រោយ​វិបត្តិកូវីដ​១៩ ពោលគឺ​នៅពេល​ដែល​ម្ចាស់អាជីវកម្ម​​មួយចំនួនដែលបានផ្អាកដំណើរការចាប់ផ្តើមមានសកម្មភាពឡើងវិញ ជាពិសេស ប្រភេទអាជីវកម្មថ្មីៗចាប់បើកដំណើរការ និង​មានតម្រូវការ​លើ​ការិយាល័យ​កម្រិតស្តង់​ដារ ខុសពីមុនដែល​ភាគច្រើនត្រូវ​ការ​ផ្ទះ​ល្វែង ផ្ទះវីឡា ​ធ្វើជាការិយាល័យរបស់ខ្លួន។ កំណើន​នៃ​សហគ្រិន​ថ្មីៗ​ទាំង​ក្នុងស្រុក​ និងមក​ពី​ក្រៅប្រទេស​ក៏​បាន​ធ្វើ​ឱ្យ​តម្រូវការ​ការិយាល័យ​កើន​ខ្ពស់​ជាង​ឆ្នាំមុនៗផងដែរ ដូច្នេះ​ហើយ​ទើប​អ្នកអភិវឌ្ឍន៍បាន​ងាកមក​ស្វែងរក​ការ​វិនិយោគ​លើ​អគារ​ការិយាល័យកាន់តែច្រើន​ ក្នុងនោះ ការិយាល័យ​កម្រិត​ A ក៏ឃើញមាន​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​ខ្ពស់ជាង​មុន ផ្ទុយកាលពី​មុន​វិបត្តិកូវីដ១៩ ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​បានជ្រើសរើស​យក​ការិយាល័យ​កម្រិត​C ជាទីតាំង​ការិយល័យ​របស់​ខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ


Leave a Reply

Your email address will not be published.Required fields are marked *