គម្រោង​វិនិយោគ​ថ្មីៗ​ចាប់ផ្ដើមងាកទៅ​ខេត្ត​ស្វាយរៀង​ក្រោយ​​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ល្បឿនលឿន​ទី​២​កាន់តែមានពន្លឺ​

ភ្នំពេញ ៖ ចាប់តាំងពី​រាជរដ្ឋាភិបាលប្រកាស​ថា​នឹ​ងសាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុ​ងបាវិត ​​និងអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ពន្លឿន​ការ​សិក្សា​ផ្លូវ​នេះដើម្បី​បញ្ចប់​ឱ្យបានឆាប់ និង​បើក​ការដ្ឋាន​សាងសង់នៅពាក់​កណ្ដាលឆ្នាំក្រោយ​ ឃើញថា​មានគម្រោង​វិនិយោគ​មួយចំនួនចាប់ផ្ដើម​សម្លឹង​ស្វែងរកការ​វិនិយោគ​នៅក្នុង​ខេត្ត​ស្វាយរៀង ​ជាពិសេស​នៅក្នុងក្រុងបាវិត​ស្របពេល​ដែលតំបន់​នេះមានតំបន់សេដ្ឋកិច្ច​មួយចំនួនកំពុង​មានដំណើរកា​រស្រាប់​ ។

តាមរយៈ​សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​រយៈ​ពេល​១សប្ដាហ៍​ចុងក្រោយ​នេះ​បានបង្ហាញ​​ថា ខេត្ត​ស្វាយ​រៀងទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​រហូតដល់៣គម្រោង​​ ក្នុង​ចំណោម​គម្រោ​ង​​ចំនួន៧​ដែលបានអនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

គម្រោង​ទាំង៣ ​ដែល​មានទី​តាំង​នៅខេត្ត​ស្វាយរៀង​នេះ​រួមមានគម្រោង​រោងចក្រ​ផលិត​អំពូល​ភ្លើង​ និងគ្រឿង​បង្គុំ​របស់អំពូល​លម្អ​ នៅ​ឃុំ​ស្វាយជ្រុំ​ ស្រុកស្វាយជ្រុំ​ខេត្ត​ស្វាយរៀង មានទឹកប្រាក់​៨,១លានដុល្លារ​អាមេរិក ។ គម្រោងទី ២​ជា​គម្រោង​រោងចក្រ​ផលិត​គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ​ អំពូល​ភ្លើង និងគ្រឿង​បង្គុំ​អំពូល​ភ្លើង​ មានទីតាំង​នៅឃុំ ស្វាយ​ជ្រុំ​ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយ​រៀង​ មានទុន​វិនិយោគ​ប្រមាណ ៥,៤​លានដុល្លារ​អាមេរិក​ និងគម្រោង​វិនិយោគមួយទៀត​ដែល​បានអនុម័ត​ក្នុងរយៈ​ពេល​១​សប្ដាហ៍ចុងក្រោយនេះគឺគម្រោង​រោងចក្រ​ផលិត​ដើម​ណូអែល​ អំពូល​ភ្លើង​លម្អ​រ​ដើមណូអែល និងវត្ថុអនុស្សាវរីយ៍មានទីតាំង​​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ហាយផាក ខេត្តស្វាយរៀង​ មានទុន​វិនិយោគ ៥,៤​លានដុល្លារអាមេរិក ។​

លោក ​ថា ថេង ប្រធាន​សាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding បានមានប្រសាសន៍ថា​​​ ចាប់តាំងពី​មានដំណឹង​ពីការ​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិតឃើញថា​សកម្មភាព​នៃកា​រទិញ​លក់​ដីធ្លី​នៅក្នុងខេត្ត​ស្វាយរៀង​ចាប់ផ្ដើមមានកំណើន​ឡើង​វិញ ហើយក៏មាន​អ្នក​រង់ចាំលទ្ធផល​សិក្សា​ពី​ក្រសួង​ដើម្បី​រកឱកាស​ក្នុងការទិញដី​សម្រាប់ចំណេញ ​ដូចជា​ច្រក​ចេញ​នៃផ្លូ​វល្បឿនលឿន​នោះនៅទីតាំង​មួយណា​ជាដើម ។

លោកបន្តថា​ ៖

“ក្នុងរយៈពេល​ចុងក្រោយនេះក៏ឃើញ​មានគម្រោង​វិនិយោគ​មួយចំនួន​បានដាក់ទីតាំ​ងនៅក្នុង​ខេត្ត​ស្វាយរៀង​ច្រើន​ដែរ ជាពិសេស​គម្រោង​វិនិយោគ​រោងចក្រឧស្សាហកម្ម​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ក្នុងនោះដែរ ​យើងក៏បានឃើញថា​មានរោងចក្រ​ធំៗ​មួយចំនួន​ហើយ​បាន​ និងកំពុង​ដំណើរការ​ផលិត​របស់ខ្លួន​នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​​​​ក្នុង​ក្រុង​បាវិត​នៃខេត្ត​ស្វាយរៀង​”

លោក​ ថា​ ថេង បានឱ្យ​ដឹងទៀត​ថា បច្ចុប្បន្ន​នេះ​តម្លៃដីធ្លីនៅខេត្ត​ស្វាយរៀង​មានសន្ទុះ​ឡើង​ជា​បន្តបន្ទា​ប់ ​ជា​ពិ​សេ​ស​​​នៅ​​​តំបន់ប៉ែក​ខាងលិច​ទីរួម​ខេត្ត​ស្វាយរៀង ខណៈតំបន់ប៉ែក​ខាងកើត​នៅជិតតំបន់ក្រុង​បាវិត​តម្លៃដីធ្លី​ខ្ពស់​ស្រា​ប់ ដូច្នេះអត្រា​នៃកា​រឡើង​ថ្លៃ​មាន​កម្រិតតិច​តួច ។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ ​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូនបានលើកឡើងផងដែរថា ផ្លូវ​ល្បឿ​​នលឿន​ជា​ផ្លូវ​តភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់​ៗ​រវា​ងតំបន់មួយទៅតំបន់មួយ​ទៀត ជាក់ស្ដែងផ្លូវ​ល្បឿន​លឿ​ន​​​ភ្នំពេញ-ក្រុង​ព្រះសីហនុ នឹង​តភ្ជាប់​ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងក្រុង​ព្រះសីហនុ​ដោយ​ជំរុញឱ្យ​តំបន់​ទាំង​ពីរ​​​នឹង​មានការធ្វើ​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​បានមួយកម្រិត​ទៀត  ។​ ដោយឡែក គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត​ក៏​ដូចគ្នា​ដែរ​នឹង​តភ្ជាប់​តំបន់ទាំងពីរ​ឱ្យ​មានទំនាក់ទំនងសេដ្ឋកិច្ច ​និងពាណិជ្ជកម្មកាន់តែខ្លាំង ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)