ភ្នំពេញ ៖ ការជួលទីតាំងសម្រាប់ធ្វើជាទីតាំងការិយាល័យនៅក្នុងទីក្រុងភ្នំពេញមានការកើនឡើង ខណៈដែលតម្លៃនៃការជួលក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដូចគ្នា។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះវិញ បើគិតត្រឹមតែរយៈពេល២ត្រីមាស អាត្រានៃការជួលបានឡើងដល់ ៦៦.៩% ហើយ ដែលមានន័យថា នៅសល់ ៤០% ទៀតនៃ Office Space ដែលនៅទំនេរ។

បើតាមទិន្នន័យពីក្រុមហ៊ុន CBRE បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ នេះមានការដាក់ឱ្យដំណើរការទីតាំងជួល Office Space (Grade A) ថ្មីមួយគម្រោងបន្ថែមទៀត គឺអគារ FTB ដែលស្ថិតនៅក្នុងខ័ណ្ឌដូនពេញ។ ក្រៅពីនេះ មិនទាន់មានការបញ្ចប់ការសាងសង់គម្រោងថ្មីៗទៀតនោះទេ ហើយចំណែកឯការផ្គត់ផ្គង់ការិយាល័យថ្មីសម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៤០ ០០០ ម៉ែត្រការ៉េ។

យ៉ាងណាមិញ ទីតាំង Office Space សរុបដែលមាននៅកម្ពុជាគឺចំនួន ១ ២០០ ០០០ ម៉ែត្រការ៉េ ដែលស្មើនឹង ១០០% ហើយបច្ចុប្បន្នបានប្រើប្រាស់អស់ក្នុងអាត្រា ៦៦.៩% ស្មើនឹង ៨០០ ០០០ ម៉ែត្រការ៉េ។ ដូច្នេះចំនួន Office Space ដែលមិននៅមិនទាន់បានប្រើប្រាស់គឺចំនួន ៤០០ ០០០ ម៉ែត្រការ៉េទៀត។
បើតាមទិន្នន័យពីក្រុមហ៊ុន CBRE ដដែលបានឱ្យដឹងថា គិតជាមធ្យមតម្លៃជួល Office Space ក្នុងមួយខែគឺ ២២,៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តម្លៃនៃការជួលនេះបានចែកជាកម្រិត ដូចជា Grade A មានតម្លៃចន្លោះពី ២៦ -៣០ដុល្លារ, Grade B (CBD) មានតម្លៃចន្លោះពី ២២-២៤ដុល្លារ , Grade B (NCBD) មានតម្លៃចន្លោះពី ១៥-១៨ដុល្លារ, Grad C (CBD) មានតម្លៃចន្លោះពី ១៤-១៦ដុល្លារ និង Grade C (NCBD) មានតម្លៃចន្លោះពី ១២-១៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សម្រាប់តម្លៃជួលប្រចាំខែជាមធ្យម គឺការិយាល័យប្រភេទ A, B (CBD) និង C (CBD) ស្ថិតក្នុងសភាពថេរ ខណៈដែលការិយាល័យប្រភេទ B (NCBD) ធ្លាក់ចុះប្រមាណ ៨.៧% និងប្រភេទ C (NCBD) ធ្លាក់ចុះ ៣.១% ធៀបទៅនឹងរយៈពេលដូចគ្នានៃត្រីមាសទី១ ឆ្នាំ២០២២។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន CBRE បានរៀបចំកម្មវិធីធ្វើបទបង្ហាញអំពីទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី២ ដោយបានចែករំលែកអំពីទីផ្សារអចលនទ្រព្យកម្ពុជាក្នុងត្រីមាសទី២ ឆ្នាំ២០២២ ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content