រយៈពេល​ ២ឆ្នាំ កម្មវិធីជំរុញការ​វិនិយោគខេត្តព្រះសីហនុ បានលើកទឹកចិត្តពិសេសដល់គម្រោង​ចំនួន៤១២ មានទុនសរុបជិត ៨០០០លានដុល្លារអាម៉េរិក

ព្រះសីហនុ ៖ ក្នុងរយៈពេល​២ឆ្នាំ នៃការអនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគខេត្តព្រះសីហនុ មានគម្រោង​ចំនួន​៤១២​គម្រោង​ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ជាមួយទុនវិនិយោគប្រមាណជាង ៧ ៩០០ លានដុល្លារអាម៉េរិក ។ ​នេះបើតាម​សេចក្ដីប្រកាសព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​បូ​កសរុប​ និងវាយតម្លៃ​របស់​ក្រុមការងារនៃកម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្តព្រះសីហនុ កាលពីសប្ដាហ៍កន្លងទៅនេះ ។​

នៅក្នុងកិច្ច​ប្រជុំ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំ គឺ ២០២៤-២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត លើការអនុគ្រោះ សម្រួលនីតិវិធី និងការដោះស្រាយវិវាទសរុបចំនួន ៤១២ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង ។

ឯកឧត្តម​បន្តថា សម្រាប់​ក្នុងឆ្នាំ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន ១៩៩ គម្រោង ស្មើនឹង ១៣៣ភាគរយ​ លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមានចំនួន ៩២ គម្រោង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង ការពង្រីកគម្រោង ចំនួន ៩ គម្រោង និង គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ ។ល។ ក្រៅពីនេះ ក្រុមការងារបានអនុវត្តវិធានការនានា ដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ចសហការខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះរយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយរក្សាវិធានការដដែល និងបន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និង ជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក, ការផ្ទេរជំនាញ, បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ ។

សូមជម្រាបជូនថា សម្រាប់រយៈពេល ២ ឆ្នាំ (២០២៤-២០២៥) ក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ១៣៤ គម្រោង ស្មើនឹង ៣៣ភាគរយ គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩ភាគឬយ និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨ភាគរយ ។

តាមការ​សង្កេតជាក់ស្ដែង អគារ​ដែលជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ ជាច្រើន​បាន​ចាប់ផ្ដើម​ដំណើរការឡើង​វិញ ដោយអគា​រដែលមិនទាន់​បញ្ចប់​ក៏រកឃើញ​អ្នកវិនិយោគ​ថ្មីមក​បន្ត​និង​បញ្ចប់គម្រោងអគារ​នោះ ហើយអគារ​ដែលមិនមានប្រតិបត្តិការ ក៏បានធ្វើប្រតិបត្តិការ​ ធ្វើឱ្យ​ខេត្តព្រះសីហនុ​មានសកម្មភាពសេដ្ឋកិច្ច​ល្អប្រសើរ​ឡើង​វិញ ។

ក្រៅពីនេះ មានបណ្ដាវិនិយោគិន​ក្នុងនិងក្រៅប្រទេសជាច្រើន​ជាពិសេសមកពីប្រទេស​ចិន បាន​ចាប់អារម្មណ៍​ក្នុងការ​ដាក់ទុនវិនិយោគបន្ថែមនៅក្នុង​ខេត្តព្រះសីហនុ​ លើ​វិស័យឧស្សាហកម្ម ជាក់ស្ដែង​មាន​ក្រុមហ៊ុនចិន​មួយចំនួន​ហើយ​បានកំពុង​ដំណើរការ​វិនិយោគដូចជា​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី BYD និង​ក្រុមហ៊ុន​មួយ​ចំនួនទៀត ។ កម្ពុជាក៏រំពឹងថា​នឹង​ពេល​ខាងមុខនេះ នឹង​មានក្រុមហ៊ុនមកពីចិន​បន្ថែមទៀត​ចូលមក​បណ្ដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ចពិសេស​ផ្សេងទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *