រាជធានី​ភ្នំពេញ អនុញ្ញាតគម្រោង​សាងសង់ចំនួន ១ ០៥០គម្រោង មាន​ទុនវិនិយោគប្រមាណ ២,២៦​ពាន់លាន​ដុល្លារ

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ថ្លែងឱ្យដឹង​ក្នុង​ពិធីបើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ ការងារ​ឆ្នាំ​២០២២ ថា នៅក្នុងឆ្នាំ២០២១ រដ្ឋបាល​រាជធានី បាន​ពិនិត្យ​ផ្តល់យោបល់លើ​ប្លង់​ស្នើសុំលិខិតអនុ​ញ្ញាត​​សាងសង់ ចំនួន ១ ០៥០ គម្រោង លើ​ផ្ទៃក្រឡា​សំណង់ សរុប​ជាង ៤,៦៣ លាន​ម៉ែត្រក្រឡា ដែលមាន​ទំហំ​ទុនវិនិយោគ​ប៉ាន់ស្មាន​ជាង ២,២៦​ពាន់ លាន​ដុល្លារ​អាមេរិក ​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ​គិត​ត្រឹម​ដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ​មាន​សំណង់​បុរី​-​បណ្ដុំ​ផ្ទះល្វែងចំនួន ៣១០ កន្លែង អគារ​ខ្ពស់ៗចាប់ពី​ប្រាំ​ជាន់​ឡើងទៅមាន​ចំនួន ១ ៦០៣ អគារ និង​បាន​ពិនិត្យ​លើ​ប្លង់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់ ចំនួន ចំនួន ១ ០៥០ គម្រោង លើ​ផ្ទៃក្រឡា​ជាង ៤,៦៣ លាន​ម៉ែត្រក្រឡា ក្នុងទំហំ​ទុនវិនិយោគ ប៉ាន់ស្មាន​ជាង ២,២៦ ពាន់ លាន​ដុល្លារ​អាមេរិក ដោយក្នុងនោះ ​សំណង់អគារ​ខ្ពស់ៗចាប់ពី​៥ជាន់​ឡើងទៅមាន​ចំនួន ១ ៦០៣ អគារ​ និងសំណង់​បុរី​-​បណ្ដុំ​ផ្ទះល្វែង ចំនួន ៣១០ កន្លែង ។

​ឯកឧត្តម បានលើកឡើងដែរថា ចំពោះចំនួន​អាជីវ​កម្មដ្ឋាន ក៏​មិនមាន​ការថយចុះ​ទេ រោង​ចក្រ​វិនិយោគ ​ចំនួន ៧៥៤ រោងចក្រ និង​ឧស្សាហកម្ម​ធុន​តូច និងសិប្បកម្មមាន​ចំនួន ៥ ១៧៤ មូលដ្ឋាន មានតម្លៃ​ប៉ាន់ស្មាន​ផលិតផល​សរុប ២ ០៥០ ពាន់​លាន​ដុល្លារ​អាមេរិក និងបានផ្តល់​ការងារដល់​កម្មករ​-​កម្មការិនី​ចំនួន ៦៣១ ៥៦៧ នាក់​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តទៀតថាៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់ អនុវត្ត​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ២០២១-២០២៣ ក្នុងនោះ គម្រោង​សកម្មភាព​របស់រដ្ឋបាល​រាជធានី​ភ្នំពេញចំនួន ១៤២ គម្រោង​, គម្រោង​សកម្មភាព​របស់​រដ្ឋបាល ខណ្ឌ​-​សង្កាត់ ចំនួន ៤២៣ គម្រោង និងគម្រោង​សកម្មភាព​របស់​មន្ទីរ​-​អង្គភាព ចំនួន ១០៩ គម្រោង សរុប​មាន​ថវិកា​គាំទ្រ​ប្រមាណ ១ ៣៩៧ ៨៣៩​,៣៤ លាន​រៀល បានផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ តាមរយៈ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ រាជធានី​ភ្នំពេញ ចំនូ​ន ៥៧ ៨១៩ សេវា ដែលជា​រួម គិត​ចាប់ពី​ពេល​បើក​ដំណើរការ រហូតមកដល់​ពេលនេះ អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​រាជធានី​ភ្នំពេញ បានផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ សរុប​ចំនួន ១៥៥ ៨២៨ សេវា ដោយ​ទទួលបាន​ចំណូល បង់​ចូល​ថវិការដ្ឋ សរុប​ចំនូ​ន ៤៤ ៣៦៨ ៥០១ ២៥០ រៀល គឺ​ប្រមាណ​ជាង ១១ លាន​ដុល្លា​អាមេរិក​។

ជាមួយគ្នានេះដែរ​បាន​បើក​ការដ្ឋាន​ស្ថាបនា ស្ពាន​អាកាស​ប្ញ​ស្សី​កែវ ស្ថិត​តាមបណ្តោយផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច​ប្រស​ព្ធ​ផ្លូវ​លេខ ៣៦ និង​ស្ពានបេតុង​អា​ម៉េ​ខ្សែកាប ឆ្លងកាត់​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាពដ៏​ខ្ពង់​ខ្ពស់បំផុត សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី។ បន្ថែមលើនេះ​រដ្ឋបាល​រាជធានីបាន​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​បេតុង ១ ខ្សែ ត​ភ្ជាប់​ពី​មហាវិថី ឈ្នះ​-​ឈ្នះ ទៅ​ផ្លូវជាតិ​លេខ ៤២ មាន​ប្រវែង ៦ ៤៩០ ម៉ែត្រ និង​មាន​លំហ​ទទឹងផ្លូវ ១២ ម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំបូល និង​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​កំពុង​ខិតខំ​ជំរុញ​ការសិក្សា​គម្រោង​ស្ថាប​នា​ហេ​ដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្តសំខាន់ៗជាច្រើន​ទៀតក្នុង​រាជធានី​ភ្នំពេញ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។