ប្រធាន CVEA ៖ វិបត្តិ​អចលនទ្រព្យកើតឡើងដោយសារការផ្គត់ផ្គង់លើសពីតម្រូវការ

ភ្នំពេញ ៖ វិស័យ​អចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា​ក្នុ​ងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​ក្នុងឆ្នាំ២០២៣តែម្ដង​ ត្រូវ​បាន​មើលឃើញថា ​កំពុង​ជួបវិបត្តិ​ហើយវិបត្តិក៏កាន់តែរាលដាល​ខ្លាំងឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍​​អចលនទ្រព្យ​ទាំងគម្រោង​ដីឡូត៍ និងគម្រោងអភិវឌ្ឍ​លំនៅឋាន កំពុងតែ​ជួបបញ្ហា​ជាបន្តបន្ទាប់។ តើលោកអ្នកធ្លាប់បានដឹងទេថា មាន​កត្តាអ្វីខ្លះដែលជំរុញ​ឱ្យវិស័យ​មួយនេះជួបភាព​ប្រឈម​នឹង​វិបត្តិ​ ?

លោក ​សន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​បានមានប្រសាសន៍ថា​ កត្តា​ប្រឈម​មួយ​ចំនួននៅក្នុង​វិស័យ​អចលនទ្រព្យ​ដែលនាំឱ្យវិស័យនេះ​ជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​សារ​តែ​កត្តាមួយចំនួនមមានដូចជា ​ភាពឆ្អែត​នៃទីផ្សារ និងការផ្គត់ផ្គង់លើស​ពីតម្រូវការ។

លោកបានបញ្ជាក់ថា ៖

“កន្លងម​ក​យើងឃើញថា​ ការ​រីកដុះ​ដា​ល​​​នៃសំណង់ ទាំង​នៅក្នុង​ក្រុង ​និងក្រៅក្រុង​ ទាំង​ប្រភេទលំនៅឋាន ដូចជា ខុនដូ​ បុរី អគារពាណិជ្ជកម្ម ​​ បា​ន​រីកដុះដាលយ៉ាងខ្លាំង​ ហើយ​នៅពេល​រីក​ដុះដាល​លឿន​ពេក ​មិនស្រប​ទៅនឹ​ងតម្រូវកា​រជាក់​ស្ដែង នឹងធ្វើ​ឱ្យ​​ជួបបញ្ហាប្រឈម​ដូច​នឹងពេល​បច្ចុប្បន្ន​នេះជាដើម។”​

លោកបន្តថា ៖​

“តាមពិតទៅ ប្រជាជន​នៅក្នុ​ងរាជធានីភ្នំពេញ ជាពិសេស​អ្នករស់នៅក្នុង​បុរី​នានា​មួយចំនួន​មាន​ផ្ទះ​ម្នាក់ ២​ទៅ ៣ ដែលមើលទៅ​ហាក់​ដូចជា​មានតម្រូវការ​ខ្ពស់ ប៉ុន្តែ​នៅពេលដែលជួបវិបត្តិ​សេដ្ឋកិច្ច អ្នក​ដែល​​មា​ន​ផ្ទះ ២ ទៅ ៣​ ដោយទិញ​រំលស់ ក៏​ចាប់ផ្ដើមរកចំណូល​មិនអាច​ផ្គត់ផ្គង់​នឹង​ការ​ចំណាយ​បាន​ធ្វើឱ្យ​ពួកគាត់​ជួ​បប្រទះ​នឹង​បញ្ហា​តែម្ដង។”

លោកថា ក្រៅពីភាពឆ្អែត​នៃទីផ្សារ និងកា​រផ្គត់ផ្គង់លើ​ស​តម្រូវការ​ កង្វះ​បទប្បញ្ញត្តិ ក៏ជាដើមចមដែល​ធ្វើឱ្យ​វិស័​យ​អចលនទ្រព្យ​ជួបប្រទះ​នឹ​ងបញ្ហា​ប្រឈម​ដែរ។

លោក សន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា ៖

“កន្លងមក​យើងឃើញថាមាន​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន ដូចជា ​និយ័ត​ករ​ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​បានខិតខំបំពេញចន្លោះប្រហោង​នៅក្នុងវិស័យ​នេះ ប៉ុន្តែ​ដោយសា​រ​តែ​កា​រ​អ​​ភិ​វឌ្ឍលឿន​ពេក ធ្វើឱ្យ​អាជ្ញាធរ​យើងមិនអាចពិនិត្យមើលគ្រប់ជ្រុងជ្រោយ។ បញ្ហា​មួយទៀត​នោះគឺភ្នាក់​ងារ​ដែលមិនមានក្រម​សីលធម៌វិជ្ជា​ជីវៈ ដោយពួកគាត់​ធ្វើយ៉ាងណា​ឱ្យលក់ដាច់ ទទួលបានកម្រៃជើងសារ ទោះបីជា​គម្រោង​នោះ ទៅជាយ៉ាងណាក៏ពួកគាត់លែង​ខ្វល់​ ហើយភ្នាក់ងារបានរុញបញ្ហា​ទៅឱ្យ​អ្នកអភិវឌ្ឍន៍​វិញ។ ភ្នាក់ងារលក់​ខ្លះ​បានផ្សព្វផ្សាយលើសពី​អ្វីដែល​ក្រុមហ៊ុនអភិវឌ្ឍ​គ្រោងនឹង​ធ្វើដែលអាច​ធ្វើឱ្យ​មានបញ្ហា​នៅពេលអនាគត។”

ក្រៅតែពីអ្វីដែលបានលើកឡើងខាងលើនេះ បច្ចុប្បន្នចំពោះទីផ្សារដីឡូត៍ក៏មានបញ្ហាជាបន្តបន្ទាប់ផងដែរ រហូតមានគម្រោងធំៗមួយចំនួនដែលម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សុទ្ធតែមានគោរមងារជាអ្នកឧកញ៉ា ឬជាឧកញ៉ា ក៏កំពុងកើតមានបញ្ហារហូតមានការបង្គាប់ឃាត់ខ្លួនដាក់ពន្ធនាគារក្រោយតុលាការទទួល​ពាក្យ​បណ្តឹង​ពី​សំណាក់​ប្រជាពលរដ្ឋដែលជាអតិថិជនរងគ្រោះនៅក្នុងគម្រោង។ 

លោក ​សន សៀប បានបញ្ជាក់​ផងដែរថា វិវាទ​ដីធ្លី ជា​បញ្ហា​ដែលអាចបង្កជា​វិបត្តិ ​និងបញ្ហា​ប្រឈមដែរ ហើយ​កន្លងមក​វិវាទនេះក៏ត្រូវ​បានដោះស្រាយ​ជា​បន្តបន្ទាប់ ដើម្បី​បញ្ជៀស​បញ្ហា​ដែលនឹងអាចកើតឡើង​ ប៉ុន្តែ​ក៏មិនអាច​ដោះស្រាយ​បានអស់នោះទេ។ ក្រៅពីនេះ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ ក៏ធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​ជួបប្រទះនឹង​បញ្ហា​ដែរ ជាពិសេស​នៅតំបន់​ជាយក្រុង និង​តាមបណ្ដា​ឆ្ងាយៗមួយចំនួន។ យ៉ាងណាក៏ដោយ នៅតាមតំបន់​មួយចំនួន​យើង​ក៏ឃើញមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់​ក្នុងការទាក់ទាញ​ការ​វិនិយោគពីក្នុង និងក្រៅ​ប្រទេស។​ និយាយជារួម សកម្មភាពកន្លង​មក ក៏ដូចជា​បញ្ហា​ដែលកំពុងកើតមាបនាពេល​បច្ចុប្ប្នន្ន​នេះ គឺជាមេរៀន​សម្រាប់មនុស្សទាំងអស់គ្នា​​រៀន​សូត្រ​ដើម្បីកែលម្អ។ ទាំងអាជ្ញាធរ និង​វិស័យឯកជន​ត្រូវ​រួមគ្នា​ ក្នុងការ​ពង្រឹង​ច្បាប់​គតិយុត្តិក៏ដូចជា​តាមដាននៅក្នុងវិស័យ​នេះ ដើម្បីកុំឱ្យ​បញ្ហានេះកើ​តមានឡើង​ដដែលៗ ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា