ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ និងបើកទូលាយដល់ការវិនិយោគនានាអស់រយៈពេលជាងកន្លះឆ្នាំមកនេះ សង្កេតឃើញថាសកម្មភាពនៃការវិនិយោគនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានសកម្មភាពកម្រើកឡើងវិញជាបន្តបន្ទាប់ ក្នុងនោះខេត្ត ២ នៅប៉ែកខាងលិចរាជធានីភ្នំពេញ បានចាប់ផ្ដើមវិលត្រលប់ទៅរកស្ថានភាពមុនកូវីដ-១៩ជាបណ្ដើរៗឡើងវិញផងដែរ ។

លោក ប៊ូ សេងហូ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២១កន្លងទៅនេះបានហុចផលដល់ការស្តារសេដ្ឋកិច្ចជាបន្តបន្ទាប់ ដោយក្នុងនោះដែរខេត្តកំពង់ស្ពឺចាប់ផ្ដើមមានការវិនិយោគថ្មីៗចូលមកចាប់តាំងពីមានការបើកប្រទេស និងបើកសេដ្ឋកិច្ច ក៏ដូចជាការបើកឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាឡើងវិញ។

លោកបន្តថា ៖
“ក្នុងពេលនេះ កំពង់ស្ពឺទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើន ហើយគម្រោងដែលជាប់គាំងកាលពីវិបត្តិកូវីដ-១៩ ក៏បានបន្តដំណើរការយ៉ាងរលូនឡើងវិញ ជាពិសេសគម្រោងសាងសង់រោងចក្រ ឧស្សាហកម្មនានា។ ក្រៅពីនេះដែរ សកម្មភាពនៃការពុះដីឡូត៍ ការអភិវឌ្ឍលំនៅឋានពីសំណាក់វិនិយោគិនក្នុងស្រុកក៏បានសម្រុកនៅតាមតំបន់មួយចំនួន។ តាមរយៈគម្រោងវិនិយោគនានានៅក្នុងខេត្តកំពង់ស្ពឺនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាបណ្តាខេត្តជិតខាងផ្សេងទៀតចូលមកធ្វើការ និងស្នាក់នៅក្នុងខេត្តកំពង់ស្ពឺកាន់តែច្រើន”
លោក ទុយ ប៉ោហេង ប្រធានសាខានៃ Century 21 Zillion Holding ប្រចាំខេត្តកោះកុងក៏បានលើកឡើងផងដែរថា ខេត្តកោះកុងក៏ទទួលបានវិនិយោគិនជាច្រើនចាប់អារម្មណ៍ក្នុងការបណ្ដាក់ទុនវិនិយោគដែរ ដែលធ្វើឱ្យតម្រូវការដីធ្លីសម្រាប់អភិវឌ្ឍន៍នៅក្នុងខេត្តនេះមានកំណើនជាមួយនឹងកំណើននៃតម្លៃផងដែរ។
លោក ប៉ោ ហេង បានឱ្យដឹងទៀតថា ៖
“កន្លងមក និងបច្ចុប្បន្ននេះ រដ្ឋាភិបាលលោកបានខិតខំយកចិត្តទុកដាក់ក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិចូលមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តកោះកុងកាន់តែច្រើន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញ និងពីខេត្តផ្សេងចូលមកកាន់ខេត្តកោះកុងធ្វើឱ្យទេសចរ និងវិនិយោគិនកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ ក្រៅពីខេត្តទាំង ២ នេះ ក៏មានបណ្ដាខេត្តជាច្រើនទៀតដែលមានសក្ដានុពល បានផ្តើមវិលត្រលប់ទៅរកស្ថានភាពដូចមុនពេលមានវិបត្តិកូវីដ១៩ ជាបណ្ដើរៗដូចគ្នា។ ទាំងអស់នេះក៏ដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសក្រោយកូវីដ-១៩មានភាពធូរស្រាល ខណៈពេលដែលបណ្ដាប្រទេសជិតខាងកម្ពុជានៅបន្តជួបបញ្ហានៅឡើយ៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content