តំបន់រុនតាឯក បង្ហាញពីស្មារតីបន្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងអភិវឌ្ឍន៍ដើម្បីការរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ

សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីសំណេះ​សំណាលជាមួយប្រជាពលរដ្ឋនៅរុនតាឯកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដោយបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងបន្តស្មារតីអភិវឌ្ឍន៍តំបន់រុនតាឯកឱ្យកាន់តែល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល ដែលកំពុងតែទទួលបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងពីក្ដីរំភើបរីករាយ ពេលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង បើទោះជាមិនអាចជប់ឱ្យចេញសមិទ្ធផលទាំងអស់បានភ្លាមៗក៏ពិតមែន បុន្តែសម្ដេចប្ដេជ្ញាខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានកាន់តែច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

សូមរម្លឹកថា បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់អញ្ជើញសំណេះសំណាល៤លើករួចមកហើយ ដោយពួកគាត់ទទួលបានកម្មសិទ្ធិលើដីធ្លី និងលំនៅឋានស្របច្បាប់ ព្រមទាំងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាចាំបាច់ផ្សេងៗសម្រាប់ការរស់នៅផ្តល់ដោយរដ្ឋ និងមានការត្រួតពិនិត្យ សម្របសម្រួលពីក្រុមការងារចម្រុះរបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង ។

គិតមកទល់ពេលនេះ ការដោះស្រាយបញ្ហាសំណង់លំនៅឋានមិនរៀបរយក្នុងតំបន់រមណីយដ្ឋានអង្គរ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារនៅតំបន់អភិវឌ្ឍន៍ទាំង២នេះ បាន និងកំពុងដំណើរការល្អប្រសើរ និងទាន់ពេលវេលា ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖ ផ្ទៃដីសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបំពេញគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តប្ដូរទីលំនៅចេញពីរមណីយដ្ឋានអង្គរ មានទំហំសរុប ២.៤៥៦ហិកតា ស្មើ ២០.៩៥២ឡូត៍ ។ ក្នុងនោះផ្ទៃដី នៅតំបន់អភិវឌ្ឍន៍រុនតាឯកទំហំ ១.០៤៦ហិកតា ស្មើ ៦.៩៩៤ឡូត៍ និងនៅតំបន់ពាក់ស្នែងទំហំ ១. ៤១០ហិកតា ស្មើ ១៤.៩៤៧ឡូត៍ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ តំបន់១ មានចំនួន៤៥៤៥ក្បាលដី និងតំបន់២ មានចំនួន១ ៨៦៥ក្បាលដី ។

ចំពោះ ប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកចំនួន ៥ ៨៦៥ គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤០៣២គ្រួសារ សរុបចំនួន ៩ ៨៩៧គ្រួសារ និងគ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន៤៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩% នៃចំនួនគ្រួសារ ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤ ៥៥៤បណ្ណ ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង នេះ  សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលនៅរុនតាឯក ជាទិសដៅប្រែក្លាយតំបន់នេះទៅជាក្រុងគំរូ ។ ដូច្នេះប្រជាពលរដ្ឋនៅទីនេះជិតក្លាយជាអ្នកទីក្រុងហើយ ដោយសម្ដេចធិបតី បានស្នើក្រសួង​មហាផ្ទៃឱ្យរៀបចំភូមិធម្មជាតិរុនតាឯកឱ្យក្លាយជាក្រុងគំរូនៅខេត្តសៀមរាប។ យ៉ាងណាក៏ បើទោះបីជាក្រុងរុនតាឯក កើតក្រោយគេ ប៉ុន្តែការអភិវឌ្ឍមិនដើរក្រោយគេទេ ។ នេះតាមបើតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា នៅតំបន់អភិវឌ្ឍន៍រុនតាឯក ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារចាំបាច់នានា បាន និងកំពុងដំណើរការជាមួយនឹងលទ្ធផលល្អប្រសើរ និងបានសម្រេចតាមផែនការ ១០០% លើការងារជាអាទិ៍។ ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាតចំនួន២ខ្សែ  ការតភ្ជាប់បណ្ដាញមេផ្គត់ផ្គង់អគ្គិសនី  ការស្ថាបនាផ្លូវក្រួសក្រហម​នៅតំបន់អភិវឌ្ឍន៍រុនតាឯកប្រវែង ១៦៥គីឡូម៉ែត្រ ការកសាងសាលារៀនលើផ្ទៃដី ៥,១២ហិកតា មាន៣អគារ ក្នុងនោះអគារទី១ សម្រាប់អនុវិទ្យាល័យ មាន១ខ្នង ២ជាន់ ១២បន្ទប់, អគារទី២ សម្រាប់វិទ្យាល័យ មាន១ខ្នង ២ ជាន់ ១២បន្ទប់ និងអគារទី៣ សម្រាប់ទីចាត់ការ និងបណ្ណាល័យ ១ខ្នង មាន៣បន្ទប់  ការសាងសង់មណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក លើផ្ទៃដី ៣,៧៣ហិកតា រួមមាន អគារជំងឺទូទៅ ១ខ្នង, អគារសម្ភព១ខ្នង និងអគារស្នាក់នៅគ្រូពេទ្យ១ខ្នង ២ជាន់ ២០បន្ទប់  និងការដំឡើងបង្គោលអង់តែនទូរស័ព្ទចំនួន ២កន្លែង នៃផែន​ការជំហាន១។

បន្ថែមពីនេះទៀតបាននឹងងកំពុងបន្តអនុវត្តតាមផែនការនូវការងារចម្បងៗមួយចំនួនទៀត ជាអាទិ៍សាងសង់ផ្លូវបេតុងលើផ្លូវក្រួសក្រហមសម្រេចបាន ៧៤,៣៦%  ការសាងសង់ផ្សារ ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០%ការកសាងវត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ  ការសាងសង់មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី៤,៣៨ហិកតា សម្រេចបាន ៨៥%  ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្មើ ៧៥,៧៣% ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អារ៉ាប៊ីសាអ៊ូឌីត សម្រេចកិច្ចព្រមព្រៀងស្តុកទុកប្រេងឆៅនៅរូងថ្មក្រោមដីរបស់សិង្ហបុរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។