វិនិយោគិនថៃស្វែងយល់ពីសក្ដានុពល​វិនិយោគ​តាមតំបន់​សេដ្ឋកិច្ច​ក្នុង​រាជធានី/ខេត្ត​ចំនួន៣​​

ភ្នំពេញ ៖ វិនិយោគិនថៃមួយក្រុម​ បានមកដល់ប្រទេស​កម្ពុជា និង​បាន​ចុះទៅ​តាមតំបន់សេដ្ឋកិច្ច​ពិសេស​ក្នុង​រាជធានី/ខេត្ត​ចំនួន៣ ​ដើម្បីស្វែងរកឱកាស​ក្នុងកា​របណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​នានា​ក្នុង​តំបន់​សេដ្ឋកិច្ចទាំងនោះ ។​

ថ្លែងប្រាប់មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា លោក​ Voratat Tantimongkolsuk តំណាង​សភាពាណិជ្ជកម្មថៃ​បានឱ្យដឹងថា គណៈប្រតិភូសភា​ពាណិជ្ជក​ម្មថៃ​មកកា​ន់​កម្ពុ​ជានា​ពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។

លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ បន្ថែមពីនេះកាលពីដើមឆ្នាំ២០២៣នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមា​ន​វា​គ្មិនម​ក​ពី​ក្រ​សួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោក​បន្ថែមថា​ ទស្សនកិច្ច​លើក​នេះ ប្រតិភូវិនិយោគិនថៃ នឹង​ចុះទៅកាន់តំបន់​សេដ្ឋកិច្ច​ពិសេសភ្នំពេញ ខេត្ត​កោះកុង និង​ខេត្តព្រះសីហនុ​ ដើម្បី​សិក្សា​ស្វែងយល់ពីឱកាស​ធ្វើ​ពាណិជ្ជកម្ម និ​ងវិនិយោគ និង​ស្វែងរកដៃគូ​អាជីវកម្ម​ ។ លើសពីនេះ​​ក្រុមប្រឹក្សា​វិនិយោគថៃ​ក៏បាន​ និងកំពុង​ធ្វើ​កិច្ចសហប្រតិបត្តិ​ការ​ល្អជាមួយ​ក្រុមប្រឹក្សា​អភិ​វឌ្ឍ​ន៍​កម្ពុជា ដើម្បីជួយ​ និ​ងជំរុញ​វិស័យ​វិនិយោគរវាង​ប្រទេស​ទាំងពីរ​ផងដែរ ។

ឯកឧត្តម ​ជា វុទ្ធី អគ្គលេខាធិការ​រង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានមានប្រសាសន៍ថា​ តំបន់​សេដ្ឋកិច្ចពិសេស បាន និងកំពុងទាក់ទាញ​ការ​វិនិយោគ​នានាពីក្នុង និងក្រៅប្រទេស។ ជាក់ស្ដែង ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញ​ពីតំបន់សេដ្ឋកិច្ច​ពិសេស​មានការកើនឡើង​ជា​បន្តបន្ទាប់ ដោយសារតែ​មានការ​វិនិយោគថ្មីៗចូលទៅក្នុង​តំបន់​សេដ្ឋកិច្ចពិ​សេ​ស​ ។​

ឯកឧត្តម​បន្តថា រោងចក្រ​ធំៗ​ ក៏បាន​ដាក់ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ចពិសេស​នានា​ក្នុងប្រទេស​ ដូចជា​ តំបន់សេដ្ឋកិច្ច​ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ច​ក្រុងបាវិត និ​ងតំបន់​សេដ្ឋកិច្ច​ខេត្តកោះកុង​ជាដើម ហើយគិតមកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន២៤​កំពុង​មានដំណើរ​ និងកំពុងទាក់ទាញ​ការ​វិនិយោគ​នានា​បន្ថែមពីទាំងក្នុង ​និងក្រៅ​ប្រទេស។

ឯកឧត្តម​បន្ថែមថា គោលនយោបាយ​ក្នុងការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​បន្ថែមនៅតាមបណ្ដាខេត្ត​​របស់​រាជរដ្ឋាភិបាល​ បាន និងកំពុងហុច​ផល​ ជាពិសេស​ការ​វិនិយោគ​ ហើយរាជរដ្ឋាភិបាលក៏មានរដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាមបណ្ដាខេត្ត​ និងតាមតំបន់​សេដ្ឋកិច្ចពិសេស​នានា​សម្រាប់ត្រៀមស្វាគមន៍​វិនិយោគិន​ជាតិ និងអន្តរជាតិ​ដែលមានបំណង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស