ភ្នំពេញ ៖ ខណៈដែលទីផ្សារលំនៅដ្ឋានក្នុងអគារសហកម្មសិទ្ធិ ឬហៅថា ខុនដូ នៅកម្ពុជា បាន និងកំពុងងាកទៅរកភាពល្អប្រសើរឡើងវិញក្រោយជួបវិបត្តិអស់រយៈពេលជិត២ឆ្នាំ គិតរហូតមទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបញ្ជីផ្ទេរសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសបានចំនួន ៨ ១៣៤បណ្ណ ខណៈ ការចុះបញ្ជីផ្ទេរសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ប្រជាពលរដ្ឋខ្មែរចំនួន២៧០៦បណ្ណប៉ុណ្ណោះ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ក្រសួងបានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ៤៣ ០៣៤បណ្ណ ដោយក្នុងនោះនៅក្នុងរាជធានីភ្នំពេញចំនួន ៣៦ ៥៣៥បណ្ណ ខេត្តព្រះសីហនុចំនួន៦ ៤៨៦បណ្ណ និងខេត្តសៀមរាបចំនួន១៣បណ្ណ ។

របាយការណ៍នេះបន្តថា ក្រៅពីនេះ ក្រសួងរៀបចំដែនដីបានចុះបញ្ជីផ្ទេរសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ១១ ១៨៣បណ្ណ ដោយនៅក្នុងនោះមាខ្មែរចំនួន ២ ៧០៦បណ្ណ ជនបរទេសចំនួន ៨ ១៣៤បណ្ណ និងក្រុមហ៊ុនចំនួន ៣៤៣បណ្ណ។
ដោយឡែកនៅក្នុងឆ្នាំ២០២១ នេះ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក៏បានចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ៥ ៩៥៦ បណ្ណ ក្នុងនោះរាជធានីភ្នំពេញចំនួន ៥ ៨៥៦បណ្ណ និងខេត្តព្រះសីហនុចំនួន ១០០បណ្ណ។ ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះបញ្ជីផ្ទេរសិទ្ធិកម្មសិទ្ធិលើចំណែកឯកជនចំនួន១ ៣១០បណ្ណក្នុងនោះប្រជាពលរដ្ឋខ្មែរចំនួន ៣២៧បណ្ណ ជនបរទេស ចំនួន ៨៩០បណ្ណ និងក្រុមហ៊ុនចំនួន ៩៣បណ្ណ។ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ត្រូវបានគេសង្កេតឃើញមានភាពរីកចម្រើនយ៉ាងខ្លាំងលើការអភិវឌ្ឍន៍អគារសហកម្មសិទ្ធិ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ជាពិសេសឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនបរទេសដែលមកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content