ក្រសួងដែ​នដីទុក​ពេលឱ្យ​១៥ថ្ងៃ សម្រាប់ពលរដ្ឋ​រស់នៅអគារ​អតីតសណ្ឋាគារ​អង្គរមានជ័យចាកចេញ ព្រោះបារម្ភពីសុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹង​ដោយទុកពេលវេលា​ឱ្យ​១៥ថ្ងៃ គិតចាប់ថ្ងៃទី៥ ខែឧសភា ២០២៥ ដើម្បីឱ្យពលរដ្ឋចំនួន​៤គ្រួសារ​ចាកចេញពីអគារអង្គរជ័យ ដែលស្ថិតនៅបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ កែង​នឹង​ផ្លូវ​កម្ពុជាក្រោយ ពីព្រោះតែអគារ​ចាស់ទ្រុឌទ្រោមខ្លាំង ខ្លាចបង្កជា​ហានិភ័យសម្រាប់អ្នករស់នៅទីនោះ ។​

សេចក្ដីជូនដំណឹង​បានឱ្យដឹងថា​ ផ្អែក​តាមលទ្ធផល​នៃកា​រចុះត្រួតពិនិត្យ​និងវាយតម្លៃគុណភាពសំណង់ និងកា​រវិភាគ​លើគុណភាព ​និងសុវត្ថិភាព​គ្រឿង​សំណង់​ និងលទ្ធផល​នៃកា​រពិសោធន៍​លើ​សម្ភារៈសំណង់ រប​ស់​​មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានបញ្ជាក់ថា សំណង់​នៃ​អគារ​នេះ​មានសភាពចាស់​ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាព​លំនឹង​នៃរចនាសម្ព័ន្ធគ្រឿង​ផ្គុំ​សំណង់ និង​ប្រឈម​មុខ​នឹង​ការ​បាក់រលំ​ជាយថា​ហេតុ​ដោយមិនផ្ដល់​សញ្ញា​ជាមុន អាច​បង្កគ្រោះ​ថ្នាក់​ដល់​អា​​យុ​ជី​វិ​ត​ និង​ទ្រព្យសម្បត្តិ​របស់បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ ។

ក្រសួងបានបញ្ជាក់ថា ក្នុងន័យនេះ ផ្អែក​តាមច្បាប់​ស្ដីពីសំណង់​ឆ្នាំ ២០១៩ និង​ដើម្បីបញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ការ​បាត់បង់ទ្រព្យ​សម្បត្តិ​ និងគ្រោះថ្នាក់​ផ្សេងៗដែលអាច​កើតឡើង​មាន​ជាយថាហេតុ ដោយ​សារ​​សំណង់​អតី​តសណ្ឋាគារ​អង្គរមានជ័យ​ ក្រសួង​រៀបចមដែនដី នគរូបនីយកម្ម និងសំណង់ សូមឱ្យបងប្អូន​ពល​រដ្ឋ​​៤គ្រួសារ​ដែល​កំពុងស្នាក់​នៅ ប្រើប្រាស់ ​និង​ប្រកបអាជីវកម្ម​ក្នុងអគារ​នេះ ត្រូវបញ្ឈប់​ការរស់​នៅ​នឹង​ការ​ប្រកបអាជីវកម្មជា​បន្ទាន់ និងត្រូវធ្វើការ​ចាក់ចេញពីអគារ​នេះក្នុង​រយៈពេល​១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង​នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥​ ។​ ក្រសួង​ដែនដី​នឹង​បន្ត​សម្រប​សម្រួលដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​នៅស​ល់​ចុងក្រោយ​ចំនួន៤គ្រួសា​រនោះ ។​

ក្រសួង​រៀបចំដែនដីក៏បាន​ឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ ត្រូវចាត់វិធានការ​ជា​បន្ទាន់ ជាអាទិ៍​ ហ៊ុំព័ទ្ធ​ ហាមចូល​ និងហាម​ប្រើប្រាស់អគារ​នេះ ចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ ដើម្បីធានា​សុវត្ថិភាព សន្តិសុខ និង​សណ្ដា​ប់​ធ្នា​ប់សាធារណៈ ។ ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ នឹង​សហការ​ជាមួយរដ្ឋបាល​រាជធានីភ្នំពេញ  ដើម្បីវាយរំលំ​សំណង់​អគារ​ចាស់ទ្រុឌទ្រោម​នេះ ក្រោយផុត​ពេលកំណត់​នៃកា​រចាកចេញ​របស់គ្រួសារ​ប្រ​ជាព​ល​រ​ដ្ឋ​ចុងក្រោយ​ចំនួន​៤គ្រួសារ​នោះ ។

សូមរម្លឹក​ថា​ អគារ​អតីតសណ្ឋាគារ​អង្គរ​មានជ័យនេះ មានអាយុកាល​ ៧៥ឆ្នាំហើយ ត្រូវ​បានសាងសង់ឡើង​នៅឆ្នាំ១៩៥០​ មាន​ក្រឡាផ្ទៃ​បាត​ទំហំ​សរុប​៥៩០ម៉ែត្រការ៉េ មានកម្ពស់​៦ជាន់​ ស្មើនឹង​១០៧​បន្ទប់​ និង​មាន​ប្រ​ជា​​ពលរដ្ឋ​រស់នៅ​ចំនួន៦៥​គ្រួសារ ។ គិតត្រឹមខែមេសា ឆ្នាំ ២០២៥ ពលរដ្ឋចំនួន​៦១​គ្រួសារ​ហើ​យ​បានយល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ក្រោមការ​សម្រប​សម្រួល​របស់ក្រសួងរៀបចំដែនដី​ ហើយ​បាន​ស្ម័គ្រ​ចិត្ត​ចា​ក​ចេញទៅរស់នៅទីតាំង​ថ្មី ដែល​មាន​សុវត្ថិភាព សម្រាប់ក្រុមគ្រួសារ​របស់ពួកគាត់​ ។​

គោល​នយោបាយរបស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជា​សេនាធិការ​របស់​រាជរដ្ឋា​ភិបាល​ នឹង​រៀបចំ​ទីក្រុងនានាក្នុងប្រទេស​កម្ពុជា​ឱ្យមាន​សោភ័ណភាព និង​របៀបរៀបរយ ដោយ​ផ្ដើម​ចេញពីទីក្រុង​ភ្នំពេញដំបូងគេ ក្នុងនោះក្រសួង​នឹង​រៀបចំឱ្យមានផ្លូវ​ថ្មើ​ជើង ផ្លូវជិះកង់ ហើយដោះស្រាយ​អគារចាស់ៗនៅក្រុងភ្នំពេញ​ដើម្បីរៀបចំ​អគារ​ថ្មីឡើងវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

Leave a Reply

Your email address will not be published. Required fields are marked *