ក្រសួងរៀបចំ​ដែនដី បាន និងកំពុងពន្លឿន​រក​ដំណោះស្រាយ​សម​ស្រប​ជូនអតិថិជនបុរីម៉ន​ដានី

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានឆន្ទៈក្នុងការពន្លឿនរកដំណោះស្រាយសមស្របជូនដល់អតិថិជនបុរី ម៉ន ដានី ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយមិនធ្វើឱ្យប្រជាពលរដ្ឋដែលជាអតិថិជនបុរីនេះអស់សង្ឃឹម ឬខកបំណងឡើយ ប៉ុន្តែស្នើសុំឱ្យមានការយោគយល់ និងឯកភាពគ្នាដើម្បីជំរុញឱ្យដំណោះស្រាយនានាដែលក្រសួងបានដាក់ជូនសម្រេចបានជោគជ័យឆាប់រហ័ស ។​

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណ​ង់ បានលើកឡើងថា ក្រសួងមានឆន្ទៈក្នុងការពន្លឿនរកដំណោះស្រាយសមស្របជូនដល់អតិថិជនបុរី ម៉ន ដា​នី ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយមិនធ្វើឲ្យប្រជាពលរដ្ឋជាអតិថិជនបុរីដែលបានចំណាយកម្លាំងញើសឈាមរបស់ខ្លួនខិតខំប្រឹងប្រែងរកប្រាក់មកទិញដី ឬផ្ទះក្នុងបុរីនេះអស់សង្ឃឹម ឬខកបំ​ណងឡើយ។

ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី ២៩ ជំហានទី ២ ចំនួន ១៤៥បណ្ណ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា បញ្ហាវិវាទបុរីដែលតែងតែកើតមានឡើងនោះគឺដោយសារម្ចាស់បុរីមិនទាន់យល់ដឹងច្បាស់អំពីដំណើរការច្បាប់តាមរយៈការស្នើសុំលិខិតអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឬក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីដើម្បីឱ្យដឹងច្បាស់ថា តើដី ឬទីតាំងរបស់ពួកគាត់ត្រៀមនឹងបង្កើតជាបុរីនោះមានសុវត្ថិភាពតាមផ្លូវច្បាប់ ឬយ៉ាងណា ដោយត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌ ក្នុងនោះត្រូវត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបុរី ដើម្បីបង្កើតបរិយាកាសរស់នៅល្អប្រសើរសម្រាប់អ្នកនៅក្នុងបុរីផងដែរ។

ឯកឧត្តម បានស្នើដល់មន្ត្រីជំនាញរបស់ក្រសួងដែលកំពុងសស្រាក់សស្រាំខិតខំព្យាយាមរកដំណោះស្រាយឱ្យបានសមស្របដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី ដូចជានៅពេលនេះបានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥ បណ្ណ ហើយនឹងបន្តធ្វើជូនជាបន្តបន្ទាប់ទៀត។ ដោយឡែកចំពោះអតិថិជនផ្សេងទៀតរបស់បុរី ម៉ន ដានី ដែលនៅសេសសល់មិនទាន់ទទួលបានដំណោះស្រាយទេនោះ ក្រសួងនឹងស្រង់ទិន្នន័យឡើងវិញដើម្បីផ្ដល់ជូនដំណោះស្រាយផ្សេងៗ ឬក៏ត្រូវឯកភាពគ្នាចាកចេញពីទីតាំងចាស់នេះដោយចាប់ឆ្នោតទៅរកទីតាំងថ្មីផ្សេងទៀត។

ជាមួយនេះ ឯកឧត្តម ក៏បានស្នើដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី ដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ ត្រូវរួមគ្នាបន្តកសាងភូមិនេះឱ្យក្លាយជាភូមិឋានសុភមង្គល ជាភូមិឋានក្សេមក្សាន្តចាប់ពីពេលនេះរហូតតទៅអនាគត ។​

គួរ​រម្លឹកថា ក្រៅពីបុរី ម៉ន ដានី ដែលមាន​បញ្ហា​លើការអភិវឌ្ឍ​​កាលពីពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ន នៅមានគម្រោង​មួយទៀតដូចជា បុរី ឡេង ណាវ៉ាត់ត្រា, បុរី VIP ជាដើម ត្រូវ​បានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​លើកយកមកដោះស្រាយ​ជា​បន្ត​បន្ទាប់ ក្រោមការទទួល​បានការ​សាទរយ៉ាង​ខ្លាំងពីសំណាក់​អតិថិជន​ និងប្រជាពលរដ្ឋ​នៅទូទាំងប្រទេស ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ


Leave a Reply

Your email address will not be published.Required fields are marked *