តម្លៃប្រេងសកលធ្លាក់ចុះបន្តិច ខណៈដែលការនាំចូលប្រេងរបស់ចិនកើនឡើងយឺតជាងការរំពឹងទុក

បរទេស៖ យោងតាមប្រភពពី Oil Price បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចបង្ហាញថា ការនាំចូលប្រេងរបស់ចិនកើនឡើងយឺតជាងការរំពឹងទុក ខណៈ​ដែលទិន្នន័យបង្ហាញពីតម្រូវការខ្លាំងរបស់សហរដ្ឋអាមេរិក និងជម្លោះនៅតំបន់ហ្គាហ្សា។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,៥៣ ភាគរយ ឬ ៨៥,៦៣ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលតម្លៃប្រេងឆៅម៉ាក WTI ធ្លាក់ចុះ ០,៤៧ ភាគរយ ឬ ៨២,៤៦ ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ការលក់រាយនៅក្នុងប្រទេសចិនដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកបានកើនឡើង ២ ភាគរយដែលជាការកើនឡើងយឺតបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ទិន្នន័យសេដ្ឋកិច្ចខ្សោយពីប្រទេសចិនបានធ្វើឲ្យអ្នកជួញដូរប្រេងមានក្ដីព្រួយបារម្ភចំពោះការធ្លាក់ចុះនៃតម្រូវការ។ ទោះជាយ៉ាងណាក្តី ការធ្លាក់ចុះនៃស្តុកប្រេងឆៅសម្រាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងពីការពង្រឹងតម្រូវការក្នុងស្រុក ហើយការប្រែប្រួលនៃតម្លៃប្រេងនៅមានកម្រិត ដោយមិនធ្លាក់ចុះច្រើននោះទេ។

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ទិន្នន័យដែលបានចេញផ្សាយដោយវិទ្យាស្ថានប្រេងអាមេរិកបានបង្ហាញពីការថយចុះចំនួន ៤,៤ លានបារ៉ែលនៅក្នុងស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក ខណៈដែលសប្តាហ៍មុនធ្លាក់ចុះ ៣,៤ លានបារ៉ែលនៅក្នុងស្តុក។ ប្រសិនបើរដ្ឋបាលព័ត៌មានថាមពល (EIA) បង្ហាញតួលេខផ្លូវការបញ្ជាក់ពីការធ្លាក់ចុះនៃស្តុកប្រេងសាំង និងប្រេងឆៅនោះ តម្លៃប្រេងត្រូវបានព្យាករណ៍ថានឹងកើនឡើងខ្ពស់វិញ។ មិនត្រឹមតែប៉ុណ្ណោះ ចំនួនពលរដ្ឋអាមេរិកដែលដាក់ពាក្យសុំអត្ថប្រយោជន៍ក្រោយអត់ការងារធ្វើបានកើនឡើងលើសពីការរំពឹងទុក ពោលគឺពី ២០ ០០០ នាក់ ទៅ ២៤៣ ០០០ នាក់ ខណៈដែលគេរំពឹងថា ធនាគារកណ្តាលអាម៉េរិកអាចនឹងពិចារណាពីការកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនេះ ដែលអាចជំរុញឱ្យមានការកើនឡើងនៃការចំណាយលើប្រេង។ ទោះជាយ៉ាងណាក្តី ការកើនឡើងនៃការទាមទារអត្ថប្រយោជន៍ក្រោយគ្មានការងារធ្វើអាចជំរុញការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលអាចកាត់បន្ថយតម្រូវការប្រេងឆៅ។

គួររំលឹកដែរថា ការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា ភាគច្រើនជាកន្លែងស្តុកទុកប្រេងពិភពលោកនៅតែបន្តមានឥទ្ធិពលលើការប្រែប្រួលនៃតម្លៃប្រេង។ យន្តហោះចម្បាំងអ៊ីស្រាអែលបានកំណត់គោលដៅក្នុងសង្កាត់ Al-Manara នៃភាគខាងត្បូងតំបន់ហ្គាហ្សា និង​សង្កាត់ Tel al-Hawa ភាគ​និរតី​នៃ​តំបន់ហ្គាហ្សា។ ចាប់តាំងពីខែវិច្ឆិកាមក ក្រុមឧទ្ទាម Houthis បានកំណត់គោលដៅលើនាវានៅសមុទ្រក្រហម ដោយជំរុញឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរទិសដៅបណ្តាលឱ្យមានពេលវេលាដឹកជញ្ជូនយូរ និងថ្លៃដើមខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ