បណ្ដាខេត្តជាប់ផ្លូវជាតិលេខ​៥ ​នឹងមានសក្ដានុពល​ខ្ពស់​ក្រោយផ្លូវ​សាងសង់រួច​រាល់​

ភ្នំពេញ ៖ បណ្ដាខេត្តដែលស្ថិតនៅ​ជាប់ផ្លូវជាតិលេខ​៥ ដូចជា ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ​​​និងបន្ទាយមានជ័យ ត្រូវបានរំពឹងថា​ នឹង​មានសក្ដានុពល​ខ្ពស់​ក្នុងការទាក់ទាញ​វិនិយោគិន​បណ្ដាក់ទុនវិនិយោគ​នៅពេល​ផ្លូវ​នេះ​បញ្ចប់កា​រសាងសង់ទាំងស្រុង​នាពេលខាងមុខនេះ ។​

ផ្លូវជាតិលេខ​៥ ដែលកាត់តាមបណ្តា​ខេត្ត​មួយចំនួនស្ថិត​នៅប៉ែកខាងជើ​ង​រាជធានីភ្នំពេញ​បាន​សាងសង់​រួច​ខ្លះៗហើយ ដែល​ធ្វើឱ្យការ​ធ្វើ​ដំណើ​ររបស់ប្រជាពលរដ្ឋ​មានភាពរអាក់រអួល​បន្តិ​ចបន្តួច ប៉ុន្តែការ​វិនិយោគនៅតាមបណ្ដោយផ្លូវនេះ ជាពិសេស​នៅតំបន់​ដែល​នៅជិតរាជធានីភ្នំពេញ​​ចាប់ផ្ដើម​មានការ​វិនិយោគ​បន្តបន្ទាប់​ហើយ ជាពិសេសគម្រោងអភិវឌ្ឍលំនៅដ្ឋាន និងវិស័យឧស្សាហកម្មរោងចក្រ។

​បើគេក្រឡេក​ទៅមើល​តំបន់ដែល​ចេញពីស្ពានព្រែកព្នៅ​ទៅស្ពាន​ព្រែក​​ក្ដាម​ឃើញថា​មានក្រុមហ៊ុនវិនិយោគទុន​ជាតិ ​និងអន្តរជាតិ​ជាច្រើន​បាន​រៀបចំ និងកំពុង​អភិវឌ្ឍន៍​គម្រោងរបស់ខ្លួនជា​បន្តបន្ទាប់ ដោយ​ក្នុ​ង​នោះ​មា​ន​គម្រោ​ង​អ​ភិវឌ្ឍន៍លំនៅឋាន តំបន់ពាណិជ្ជកម្ម និង​គម្រោងរោងចក្រ​សហគ្រាស​នានា​ ។​

អ្នកស្រី​ អាន សុធីតា ​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ PropNex Cambodia បានមានប្រសាសន៍ថា​ តំប​ន់​ស្ថិតនៅតា​ម​ប​ណ្ដោ​​​​​យ​ផ្លូវជាតិលេខ​៥នេះ​នឹង​ក្លាយជា​តំបន់ដែល​មានការទាក់ទាញលើ​វិស័យឧស្សាហកម្ម​ ពីព្រោះ​ថា​តំបន់​ទាំង​នេះ​គឺងាយស្រួល​ក្នុងកា​រដឹកជញ្ជូន​ទំនិញ​ចេញ​ចូលទៅកាន់ច្រកព្រំដែនកម្ពុជា​-ថៃ​ ។

អ្នកស្រីបន្តថា​ ៖

“តំបន់​តាមបណ្ដោយផ្លូវ​នេះ​​ត្រូវការពេលវេលា​បន្តិច ​ដើម្បីទាក់ទាញឱ្យមានការ​វិនិយោគលើ​ឧស្សាហកម្ម​និង​វិស័យ​ផ្សេងទៀត​បានកាន់តែច្រើន​ ស្របនឹង​ផ្លូវមិនទាន់រួចរាល់​ទាំងស្រុង​ ប៉ុន្តែក្រោយពេលគម្រោងរួច​រាល់​ពេលណា​នោះ អាចនឹងមានការ​បណ្ដាក់ទុនវិនិយោគ​នៅតាមតំបន់នោះ។”

ជាការ​កត់សម្គាល់ នៅតំបន់ណាដែលមានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តំបន់នោះតែងតែមានការទាក់ទាញ​លើ​ការ​វិនិយោគជាមួយនឹង​ការឡើង​ថ្លៃនៃតម្លៃដី ហើយផ្លូវជាតិលេខ​៥នេះដែរ ក៏រំពឹងថា​នឹងមានកំណើន​នៃ​ការ​វិនិយោគ និង​តម្លៃដី​ដូចគ្នា​ ក្រោយពីផ្លូវ​មួយខ្សែនេះបានសម្រេច​រួចរាល់ទាំងស្រុង។

គួររំលឹកផងដែរថា ឯកឧត្តម ​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួ​ងសាធារណការ ​និងដឹកជញ្ជូនធ្លាប់​បានថ្លែង​ថា​ ការ​អភិ​វ​ឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ បានផ្ដល់​ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ ដោយក្នុងនោះក្រៅពីការ​ធ្វើដំណើ​រងាយស្រួល ​លឿន​រហ័ស​ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ក៏នឹង​ទាក់ទាញឱ្យវិនិយោគិន​ជាតិ និងអន្តរជាតិ​ដាក់ទុន​វិនិយោគ​នៅតាមបណ្ដោយផ្លូវនោះផងដែរ ជាក់​ស្ដែង​ដូ​ចបានឃើញកន្លងមក តំបន់ណាដែលមានផ្លូវធំទូលាយ​ស្អាត តែងតែមានវិនិយោគិន​បណ្ដាក់ទុនវិនិយោគ ដូចជា​ រោងចក្រ សហគ្រាស​នានា​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

ចិន ដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/06/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ