ការផ្គត់ផ្គង់​បន្ទប់​សណ្ឋាគារ​កម្រិតផ្កាយ​៤ និង​ផ្កាយ​៥ នៅរាជធានីភ្នំពេញ អាច​កើនឡើងដល់​ជាង ​១ម៉ឺន ​៥ពាន់បន្ទប់​

ភ្នំពេញ ៖ ការផ្គត់ផ្គង់​សណ្ឋាគារ​កម្រិតផ្កាយ​៤ និង​ផ្កាយ៥ នៅក្នុងរាជធានីភ្នំពេញ ក្នុងយរៈពេល​៥​ឆ្នាំ​ចុង​ក្រោ​យ​​នេះ មានការកើនឡើង​ជា​បន្តបន្ទាប់​ ជាក់​ស្ដែងនៅក្នុងឆ្នាំ២០២០ សណ្ឋាគារផ្កាយ​៤ និងផ្កាយ៥ ក្នុង​រាជ​ធា​នី​ភ្នំពេញ មានចំនួនមិនដល់ ១ម៉ឺន​បន្ទប់ផង ប៉ុន្តែ និងបានបន្តកើនឡើងរហូតជិតដល់​​​ជា​ង ១ម៉ឺន ​៥ពាន់​បន្ទប់នៅក្នុងឆ្នាំ២០២៥នេះ ។ នេះបើតាមរបាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយ​សម្រាប់​ត្រី​មាសទី១ ឆ្នាំ២០២៥ ។​

បើតាមរបាយការណ៍ដដែល​នេះ​ឱ្យដឹងថា ក្នុង​ចំណោម​បន្ទប់សណ្ឋាគារ​ដែល​កំពុង​ផ្គត់ផ្គង់​នៅ​ក្នុង​រាជ​ធា​នី​ភ្នំពេ​ញ ឃើញថា កម្រិត​ផ្កាយ​៤ មានចំនួន​ច្រើន​ជាង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ប៉ុន្តែ​ក្នុងឆ្នាំ២០២៥នេះ​ការ​ផ្គត់​ផ្គង់​សណ្ឋាគារលំដាប់​ផ្កាយ​៥ នឹង​មានកំណើន​ខ្ពស់ជាង​ផ្កាយ៤ ដោយផ្កាយ៥ រំពឹង​កើនឡើង ​១១,៣​ភាគរយ ខ​ណៈ​លំដាប់​ផ្កាយ៤ មានការកើនឡើ​ង​ប្រមាណ​ ២,៤ភាគរយ ។

សម្រាប់តម្លៃ​នៃការ​ស្នាក់​នៅក្នុង​បន្ទប់សណ្ឋាគារ​វិញក៏ឃើញថា លំដាប់ផ្កាយ​៤ មានតម្លៃប្រមាណជាង​១០០​ដុល្លារ​អាមេរិកក្នុងមួយយប់ ហើយតម្លៃនេះ​មិនមានកា​រប្រែប្រួលទេក្នុង​រយៈពេល​ប្រមាណ ២ ឬ ៣​ឆ្នាំ​ចុងក្រោ​យ​​​នេះ​ ។ ដោយឡែក​សម្រាប់សណ្ឋាគារ​​លំដាប់​ផ្កាយ៥ មាន​តម្លៃចន្លោះពី​៣០០ដុល្លារ ទៅ ​៣៥០​ដុល្លា​​រ​អា​មេ​រិក​ក្នុងមួយយប់​ និងមានការ​ប្រែប្រួល​តិចតួច ។

លោក ​ហូ វណ្ឌី​ ប្រធានក្រុមប្រឹក្សា​សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ក្នុង​រយៈ​ពេល​ប្រ​មា​ណ​ ២ ឬ ៣ ឆ្នាំចុងក្រោយនេះ ឃើញថា ​ការ​សាងសង់​សណ្ឋាគារ​នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត​នានា ​មានការកើនឡើង​ច្រើន​ ទាំងសណ្ឋាគារ​ថ្មីៗ​ និង​សណ្ឋាគារ​ដែលជា​បណ្ដាញ​មកពីក្រៅប្រទេស ។​

លោកបន្តថា ៖

«តម្រូវការ​បន្ទប់​ស្នាក់​នៅរបស់ភ្ញៀវទេសចរ​​ទាំង​នៅរាជធានីភ្នំពេញ និង​បណ្ដាខេត្ត​សក្ដានុ​ពល​ទេសចរណ៍​មួយចំនួនក្នុង​ប្រទេស​កម្ពុជា ក្នុងមួយខែៗ ​មានសណ្ឋាគារ​អាច​ទទួល​បានការ​កក់​បន្ទប់​ស្នាក់​នៅ​៧០ភាគរយ ៨០​ភាគរយ ឬក៏៩០​ភាគដោយ ដោយកម្រ​មាន​ភ្ញៀវស្នាក់នៅពេញៗណាស់ ប៉ុន្តែ​​មាន​សណ្ឋា​គា​រ​​ល្បី​ៗអាច​មានត្រឹម២ ឬ ៣យប់​ប៉ុណ្ណោះ ដែលមានភ្ញៀវស្នាក់នៅពេញ »។

លោក​ ហូរ វណ្ឌី​ បានមើលឃើញថា ​ការ​សាងសង់​សណ្ឋគារ​ថ្មីៗ​នៅតាមតំបន់ទេសចរណ៍គួរតែ​ពិនិត្យទៅលើ​និន្នា​ការ​ភ្ញៀវទេសចរ​ ដូចជា​ នៅខេត្តព្រះសីហនុ សំបូរ​ភ្ញៀវចិន ហើយតំបន់​នេះក៏ផ្ដោតលើ​កាស៊ីណូ ដូច្នេះ ការ​សាងសង់​សណ្ឋាគារ​ ក៏ត្រូវ​មើលពីនិន្នាការ​ភ្ញៀវ​ដែរ ​។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

Leave a Reply

Your email address will not be published.Required fields are marked *