ភ្នំពេញ ៖ ជំនួសដោយការដើរទិញទំនិញនៅតាមផ្សារប្រពៃណី (ផ្សារមិនមានរបៀបរៀបរយ) ដែលត្រូវចំណាយពេលយូរ និងប្រឈមនឹងសុវត្ថិភាព អនាម័យនោះ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលរស់នៅតាមបណ្ដាទីក្រុងចាប់ផ្ដើមងាកទៅរកការទិញទំនិញនៅក្នុងផ្សារទំនើបវិញម្ដង។

ស្របពេលដែលកំណើនផ្សារទំនើបជាច្រើនបានលេចរូបរាងឡើងក្នុងរយៈពេលចុងក្រោយនេះ រាប់ទាំងផ្សារទំនើបដែលវិនិយោគដោយអ្នកក្នុងស្រុក និងការនាំចូលផ្សារដែលមានឈ្មោះល្បីលំដាប់អន្តរជាតិ ប្រជាជនកម្ពុជាកាន់តែច្រើនបានបង្ហាញពីទំនោរនៃការដើរទិញទំនិញជាមួយនឹងភាពស៊ីវិល័យ ដែលខុសប្លែកកាលពីប៉ុន្មានឆ្នាំមុនចូលចិត្តទិញតែនៅតាមផ្សារបែបប្រពៃណី។ នេះបើតាមការលើកឡើងរបស់លោក Lawrence Lennon នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia កាលពីពេលកន្លងទៅថ្មីៗនេះ។
លោក Lawrence Lennon បញ្ជាក់ថា ៖
“វាជាទំនោរដែលត្រឹមត្រូវមួយ និងជាដំណើរឆ្ពោះទៅរកភាពជឿនលឿនក្នុងការទិញទំនិញ! វាក៏ជាអ្វីដែលបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជាបច្ចុប្បន្នមានប្រាក់ និងហ៊ានចាយវាយទៅលើការរស់នៅប្រចាំថ្ងៃបែបស៊ីវិល័យច្រើនជាងមុនផងដែរ”

លោកបន្តថា ៖
“នេះជាសញ្ញាល្អ សេដ្ឋកិច្ចរបស់ប្រជាជនចាប់ផ្ដើមមានការរីកចម្រើន ដូច្នេះវាអាចបញ្ជាក់បានថា សេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលកំពុងដើរខិតទៅរកភាពជាប្រទេសអភិវឌ្ឍន៍ហើយ។ ម្យ៉ាងទៀត ប្រជាជនខ្លួនឯងផ្ទាល់ចាប់ផ្ដើមជ្រើសរើសការដើរផ្សារដែលមានទំនិញគ្រប់មុខនៅក្នុងកន្លែងតែមួយ ស្របពេលពេលដែលពេលវេលាភាគច្រើនរបស់ពួកគេគឺផ្ដោតទៅលើការងារជាស្នូល”
ជាមួយគ្នានេះ លោកក៏បានរៀបរាប់ផងដែរអំពីស្ថានភាពទីតាំងផ្សារទំនើបនាពេលបច្ចុប្បន្ន ដោយលោកអះអាងថាអាត្រានៃការផ្គត់ផ្គង់ទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើបបាន និងកំពុងកើនឡើង និងមានការប្រកួតប្រជែងយ៉ាងគួរឱ្យកត់សម្គាល់។ អ្វីដែលកាន់តែគួរយកចិត្តទុកដាក់នោះគឺពីមួយថ្ងៃទៅមួយថ្ងៃ ផ្សារទំនើបបានវិវត្តខ្លួនទៅរកភាពស្តង់ដារមួយដែលញុំាងឱ្យគុណភាពទំនិញ ក៏ដូចជាអ្នកទិញផ្ទាល់មានផាសុកភាពជាងមុន។
គួររំលឹកថា យោងតាមទិន្នន័យពីក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា អាត្រានៃការជួលទីតាំងសម្រាប់លក់រាយក្នុងផ្សារទំនើបមានការប្រើប្រាស់អស់ ៦៨% នៅត្រឹមរយៈពេលពាក់កណ្ដាលឆ្នាំ២០២២។ អាត្រា ៦៨.៤% នេះបានកើនឡើងប្រមាណជាជិត២% ពីត្រីមាសទី១ ដោយកាលណោះ គឺមានការ ប្រើប្រាស់បាន ៦៦.៦% រាប់បញ្ចូលជារូមនូវប្រភេទផ្សារទំនើប ឬផ្សាររៀបរយទាំងអស់នៅកម្ពុជាដោយ គិតទាំងផ្សារទំនើប ផ្សារលក់ទំនិញចម្រុះ ផ្សារ Mart និងផ្សារសហគមន៍ជាដើម។ យ៉ាងណាមិញ ក្រុមហ៊ុន CBRE បានដាក់ការរំពឹងថា នៅសល់ទីតាំងសម្រាប់ជួលចំនួន ១៩ម៉ឺនម៉ែត្រការ៉េទៀត សម្រាប់ឆ្នាំ២០២២នេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content