បញ្ហាកូវីដ ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឲ្យមនុស្សកាន់តែច្រើនងាកទៅរករបៀបរស់នៅថ្មីដែលប្រកបដោយផាសុកភាពទាំងទីកន្លែងរស់នៅ និងកន្លែងធ្វើការ ជាពិសេស មជ្ឈដ្ឋានដែលពោរពេញទៅដោយភាពលាយឡំគ្នាជាមួយនឹងបរិយាកាសបែបធម្មជាតិបៃតង។

ការរស់នៅជាមួយនឹងធម្មជាតិ ឬរស់នៅបែបបៃតងនេះពិតជាបានជួយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ជីវិតមនុស្សគ្រប់គ្នា។ ជាមួយនឹងការយល់ឃើញពីភាពល្អប្រសើរដែលទទួលបានពីការរស់នៅក្នុងតំបន់បៃតងនេះ អ្នកជំនាញបានសិក្សារកឃើញថា អត្ថប្រយោជន៍ដ៏លើសលប់ទាំងនោះរួមដូចជា ៖

១- ជួយកាត់បន្ថយភាពស្ត្រេស
២- ជម្រុញឲ្យអ្នករស់នៅគិតគូរពីសុខភាពជារឿងសំខាន់
៣- ជួយឲ្យថាមពលវិជ្ជមានប្រចាំថ្ងៃរបស់អ្នកកើនឡើង
៤- ជួយឲ្យកែវភ្នែករបស់អ្នកមានសុខភាពកាន់តែល្អ
៥- ជួយឲ្យអ្នកពង្រឹង និងបង្កើនភាពច្នៃប្រឌិតផ្ទាល់ខ្លួន
៦- ជួយឲ្យអ្នកមានសន្តិភាពក្នុងចិត្ត និងបង្កើនការផ្តោតយកចិត្តទុកដាក់ទៅលើកិច្ចការងារកាន់តែប្រសើរ
៧- ជួយឲ្យគុណភាពនៃការទទួលទានដំណេកបានល្អប្រសើរ
៨- ជួយឲ្យអ្នកមានអាយុរស់នៅបានកាន់តែយូរ
គួរឲ្យដឹងដែរថា ប្រទេសជាច្រើននាពេលបច្ចុប្បន្នកំពុងព្យាយាមក្នុងការកែប្រែមជ្ឈដ្ឋានរស់នៅនៃពលរដ្ឋរបស់ខ្លួនយ៉ាងខ្លាំង ដោយរាប់ទាំងតំបន់អាស៊ីដល់អឺរ៉ុប ដូចជា ចិន សិង្ហបុរី បារាំង អ៊ីស្រាអ៊ែល កាណាដា និងអូស្ត្រាលីផងដែរ។ បន្ថែមពីនេះ ក្រៅតែពីគម្រោងបៃតងថ្មីៗហើយនោះ គេក៏សង្កេតឃើញមានគម្រោងថ្មីៗទៀតដូចជាទីក្រុង 10-minute city ទីក្រុង 15-minute city ដែលសុទ្ធតែជាគម្រោងទីក្រុងបៃតង និងនិរន្តភាពសំដៅជួយឲ្យពលរដ្ឋតាមទីក្រុងរស់នៅប្រកបដោយសុខាមាលភាព ដែលកំពុងដើរតួជាទីក្រុងគំរូរបស់ពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content