អ្នកមានដី​ទំនេរ​អាច​​កែប្រែឱ្យ​មានចំណូល​ប្រសើរជាងទុក​ចោល ​​ឬរង់ចាំគម្រោង​អភិវឌ្ឍន៍

ភ្នំពេញ ៖ នៅមុនវិបត្តិ​​អ្នកអភិវឌ្ឍន៍មួយចំនួនបានទិញដី​ទុក​ ដើម្បី​ត្រៀម​អភិវឌ្ឍន៍ ប៉ុន្តែដោយសារស្ថានភាព​សេដ្ឋកិច្ច​មិន​ប្រសើរ​បានធ្វើឱ្យ​គម្រោងអភិវឌ្ឍន៍របស់ពួកគាត់​ត្រូវគាំង ហើយ​ដីដែល​ត្រៀម​អភិវឌ្ឍន៍នោះត្រូវទុក​ទំនេរ ។ អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​បាន​ប្រាប់ឱ្យ​កែប្រែដីនោះ​រក​ចំណូល​វិញ ប្រសើរ​ជា​ង​ទុក​ទំនេរ​​​ ឬទុករង់ចាំ​អភិវឌ្ឍន៍នាពេលក្រោយ។ 

កញ្ញា​ ជិន ច័ន្ទដាលុច្ស​ ប្រធាន​ផ្នែកវាយតម្លៃនៃក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បានលើកឡើង​នៅក្នុង​សន្និសីទសារព័ត៌មានមួយ​កាលពីពេលថ្មីៗឱ្យដឹងថា ក្នុងពេលដែលស្ថាន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា និង​ពិភ​ព​លោ​ក​នៅមិនទាន់មានប្រសើរ និងមិនទាន់មានការអភិវឌ្ឍន៍​ អ្នកមានដីទំនេរ ដែល​ត្រៀម​ទុក​សម្រាប់​អភិ​វឌ្ឍ​ន៍​គ​ម្រោង គួរតែកែប្រែ​ដីនោះ​ឱ្យមានប្រយោជន៍​ឱ្យ​ទទួល​បានចំណូល​ប្រសើរ​ជា​ងទុកនៅទំនេរ ។

កញ្ញាបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ន​ ទីផ្សារ​អចលនទ្រព្យផ្នែក​ខ្លះមានការអភិវឌ្ឍ​លើសពីតម្រូវការ​ ដូចជា ​ខុនដូ ផ្សារទំនើប ជាដើម ដូច្នេះនៅពេលដែល​ស្ថានភាពមិនទាន់ប្រសើរ ការអភិវឌ្ឍ​គួរតែ​គិត​គូរឱ្យ​បានវែងឆ្ងាយ បើពុំ​នោះទេ អ្នកវិនិយោគអាច​នឹង​ប្រឈមនឹង​បញ្ហា​ច្រើន ។

អ្នកនាង គឹម គិន​កេសា អគ្គនាយិការង​នៃក្រុមហ៊ុន CBRE Cambodia ក៏បានឱ្យដឹងផងដែរថា​ អ្នកមានដីទំនេរ​ដែល​ត្រៀម​ក្នុងការអភិវឌ្ឍ​គម្រោងណាមួយ ​ប៉ុន្តែ​ត្រូវពន្យាពេល​ដោយមិនទាន់​មាន​ពេល​កំណត់នោះអាច​កែប្រែ​ទៅជា​ដីកសិកម្មជា​ឃ្លាំងជួល​ សម្រាប់ស្តុកទំនិញ​ដែល​កំពុង​មានតម្រូវការ ប្រសើរជាង​ទុកនៅទំនេរ ដោយមិនទាន់ដឹងថា​ពេលណា​នឹង​អាចអភិវឌ្ឍ​ន៍បាន​ ។​

អ្នកនាង​បន្តថា​ ផ្នែក​មួយចំនួននៃវិស័យ​អចលនទ្រព្យ​ដូចជា​ ផ្សារទំនើប វាលើស​តម្រូវការហើយ ដូច្នេះ​ក្នុង​ពេល​ឆាប់នេះ មិនគួរ​មានការសង់​ផ្សារទំនើប​បន្ថែមទៀតទេ ។ អ្វីដែលត្រូវ​ធ្វើនោះ គឺ​ត្រូវ​រកទីផ្សារ​ដើម្បីជួល​ទីតាំង​ផ្សារ​ទំនើបដែល​មានស្រាប់ ឬធ្វើយ៉ាងណាឱ្យផ្សារ​ទំនើប​ដែល​បានសង់ហើយមានសកម្មភាព ។​

ភ្នំពេញ ៖ នៅមុនវិបត្តិ​​អ្នកអភិវឌ្ឍន៍មួយចំនួន បានទិញដី​ទុក​ ដើម្បី​ត្រៀម​អភិវឌ្ឍន៍ ...

យ៉ាងណាក៏ដោយ បើទោះបីជា​ស្ថានភាព​នៃការទិញលក់​ដីធ្លីក្នុងរាជធានីភ្នំពេញមិនមានសកម្មភាពខ្លាំង​ដូច​កាលពីឆ្នាំ២០១៩​ គ្រាមុន​វិបត្តិកូវីដ១៩ក្ដី ប៉ុន្តែបើតាម​របាយការណ៍របស់​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចល​នវត្ថុកម្ពុជា​បានបង្ហាញថា តម្លៃដី​តាមបណ្ដាខណ្ឌ​នានា​ក្នុង​រាជធានីភ្នំពេញ នៅតែមានតម្លៃខ្ពស់ ដោយមិនមានកា​រប្រែ​ប្រួល​ប៉ុន្មាននោះទេ បើធៀបនឹង​មុនពេល​មានវិបត្តិ ក្នុងឆ្នាំ២០២០ ។ ជាក់ស្ដែង នៅឆមាសទី១​ ឆ្នាំ២០២៣​នេះ បើតាមរបាយការណ៍​ និងការ​សិក្សា​ស្រាវជ្រាវរបស់​សមាគម​ឃើញថា​តំបន់​នានា​ក្នុ​ង​រាជធានីនៅតែមានតម្លៃ​ល្អដដែល ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី