ដឹងទេថា ហេតុអ្វីបានជាម្ចាស់អចលនទ្រព្យ​ចាំបាច់ត្រូវ​​មានប្លង់រឹង ឬ​ LMAP ?

ភ្នំពេញ ៖ ប្លង់​រឹង គឺសំដៅ​ដល់​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដូចជា ​ប្លង់​ផ្ទះ ប្លង់​ដី ជាដើម ហើយសព្វថ្ងៃនេះ មានម្ចាស់អចលនវត្ថុ​មួយចំនួន​មានដីមានផ្ទះ តែមិន​​​ទាន់មានប្លង់​រឹងដែលជាប័ណ្ណ​​សម្គាល់ម្ចាស់អចលនវត្ថុ​នៅឡើយទេ ហើយពួកគាត់​ក៏​អា​ចមាន​ហានិភ័យ​នៅពេលណាមួយ​ជាមិនខាន។ ការដែល​មាន​ប្លង់​រឹង​គឺជា​យន្តការពារ​ដី​ធ្លី ឬផ្ទះសម្បែងបានមួយកម្រិត ដូច្នេះ​ទើប​អ្នកជំនាញលើកទឹកចិត្ត​ឱ្យ​ម្ចាស់ទ្រព្យ​ដែលមានដីធ្លី និងផ្ទះសម្បែង​ទៅចុះបញ្ជី​ និង​ស្នើ​សុំធ្វើ​ប្លង់​រឹង​ឱ្យ​បានត្រឹមត្រូវ ។

ប្លង់​រឹង ជាក្រដាស​មួយសន្លឹក​​តែវាមានតម្លៃ​ស្មើនឹង​ទ្រព្យ​របស់អ្នក​។ ​បច្ចុប្បន្ន ប្លង់​រឹង​ត្រូវបានគេ​រចនាឡើងដោយ​មាន QR Code ងាយ​ស្រួល​ក្នុងការ​ឆែកមើលព័ត៌មាន​សម្គាល់​ម្ចាស់​អចលនវត្ថុ ដូច្នេះគ្មានអ្នកណា​អាច​បន្លំ​ជាម្ចាស់​អចលនវត្ថុ​នោះបាននោះទេ ។

អត្ថប្រយោជន៍​ផ្សេងទៀត​នៃ​ក្រដាស​មួយសន្លឹង​ដែលសម្គាល់​ម្ចាស់អចលនវត្ថុនោះ គឺ​ងាយស្រួល​ក្នុងការ​ផ្ទេរ​សិទ្ធិ​ទៅលើអចលនវត្ថុ​នោះ ហើយវា​មានភា​ព​ងាយ​ស្រួ​លក្នុង​ការទិញលក់​ និងដាក់​បន្ទុក ឬអាច​ហៅម្យ៉ា​ង​ទៀត​​​ថា ​ងាយស្រួល​ក្នុងការ​ដាក់បញ្ចាំ ដើម្បីយកទុន​មករកស៊ី ឬប្រកប​របរ​ប្រចាំថ្ងៃ​ក្នុង​ករណី​ខ្វះខា​ត​ទុន ។

មុន​ពេលចេញ​ប្លង់រឹង​ជូន​ពលរដ្ឋ​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ​មាន​កាត​ព្វ​កិច្ចចាំបាច់​ត្រូវ​ដោះស្រាយ​លើ​រាល់​វិវាទ​នៅក្នុង​ដំណើរការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដែល​កើតឡើង​ដោយសារ​ភាពមិន​ច្បាស់​លាស់​​​ទា​ក់ទង​នឹង​ព្រំប្រទល់ និង​តំបន់​ដែលមាន​ភាពចម្រូងចម្រាស​ខាង​កម្មសិទ្ធិ​ដីធ្លី​ ។ គោលដៅ​ចុងក្រោយ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ​គឺ​បង្កើត​ប្រព័ន្ធ​រដ្ឋបាល​ដីធ្លី​ដោយ​ប្រសិទ្ធភាព និង​ភាព​ស្មោះ​ត្រ​ង់​។​

​ចំពោះ​ម្ចាស់​ដី​ដែលមាន​ប្លង់រឹង​រួចហើយ​នេះ​មានន័យថា ​ក្បាលដី​របស់​ពួកគេ​ត្រូវបាន​វាស់វែងយ៉ាង​ច្បាស់​​ដោយ​មន្ត្រី​សុរិយោដី  ហើយ​ព្រំ​ដែនដី​របស់​ពួកគេ​មានការ​ព្រមព្រៀងគ្នា និង​ផ្តិតមេដៃ​បញ្ជាក់​ដែល​អាច​បញ្ជាក់​បន្ថែម​លើ​សុវត្ថិភាព​នៃ​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​។​

​ប្លង់រឹង​​អាច​ផ្តល់​ភាពច្បាស់លាស់​ដល់​ម្ចាស់​អចលនទ្រព្យ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​អចលនទ្រព្យ​របស់​ពួកគេ ហើយ​នេះ​ក៏​ជា​វិធី​មួយ​ដើម្បី​ការពារ​ជម្លោះ​ ដូចជា​ជម្លោះ​ព្រំដី​រវាង​ម្ចាស់​អចលនទ្រព្យ​ម្នាក់ៗ​នា​ពេល​​អនាគត​។ លើសពីនេះ​ទៀត​ប្លង់រឹង​ប្រព័ន្ធ​គឺជា​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​១០០ភាគរយ​​ដែល​ម្ចាស់​អចល​នទ្រ​ព្យ​​​ត្រូ​វ​ទទួលបាន​ ។​

បច្ចុប្បន្ន​នេះ អ្នកដែលមានប្លង់​រឹង​ ( LMAP ) មួយចំនួន​បានរក្សា​ទុក​នៅផ្ទះ ហើយបើសិនជា​ករណី​បាត់បង់​ដោយ​ប្រការណាមួយ ម្ចាស់​អចលនវត្ថុ​ត្រូវ​រាយការណ៍​ទៅសមត្ថកិច្ច​បន្ទាន់ និង​ត្រូវ​ស្នើ​សុំ​ធ្វើ​ថ្មី ។ ចំណែក​ម្ចាស់ទ្រព្យ​មួយចំនួន​ទៀត ដែលមានប្លង់​រឹង​ គាត់​អាច​យកប្លង់​រឹង​ទាំ​ងនោះទៅបញ្ចាំ​ ឬដាក់នៅធនាគារ​ហើយយកលុ​យមក​វិនិយោគ ឬមក​បង្កើត​អាជីវកម្ម តែបើសិនជាអចលវត្ថុនោះមិនមានប្លង់រឹង​ត្រឹមត្រូវទេ ហើយគ្រាន់តែចង្អុលទីតាំង​ប្រាប់ទៅធនាគារ​ដើម្បីស្នើ​សុំ​កម្ចីក៏ធនាគារ​មិនឱ្យនោះដែរ ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។