យល់ដឹង ! ហេតុអ្វី​ត្រូវ​ធ្វើ​បណ្ដាំ​មរតក​ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យពីម្ដាយឪពុក​ទៅកូនចៅ ?

ភ្នំពេញ ៖  ការធ្វើ​បណ្ដាំមរតក​ ឬការ​ផ្ទេរ​កម្មសិទ្ធិអចលនទ្រព្យ​ពីឪពុកម្ដាយ​ទៅកូន​គឺពិត​ជាមានសារ​សំខា​ន់​ណាស់​នៅពេលអនាគត មិនថា​អ្នកមានជីវភាពធូរធា​ ឬអ្នកមានជីវភាពសមរម្យ​នោះទេ។ ការ​មិនធ្វើ​បណ្ដាំមរតក​បែងចែក​កូនៗនៅពេលដែល​ឪពុកម្ដាយ​នៅពេល​មានជីវិត​ ហើយ​នៅពេល​ពួកគាត់​អស់ជីវិត​ទៅ នោះ​នឹង​​បន្សល់ទុក​ឱ្យកូន​ៗ​អាចឈ្លោះ​ប្រកែកគ្នា​ដណ្ដើមទ្រព្យ​ ។​

លោក​ឧកញ៉ា ចេង ខេង អគ្កនាយក​ក្រុមហ៊ុន​ CPL បានថ្លែង​កន្លងមកថា​ មានមូលហេតុមួយ​ចំនួន​ដែល​ឪពុក​ម្ដា​យ​ត្រូវ​រៀបចំបណ្ដាំ​មរតក​សម្រាប់កូន​ចៅ​។ បណ្ដាំមរតក​គឺជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​និយាយ​ពីលក្ខខណ្ឌ​នានា​ និងសិទ្ធិ​អ្នកដែល​ត្រូវ​ទទួល​បានមរតក​ ឬបណ្ដាំផ្សេងៗ​ដែលបានចែង​នៅក្នុងផ្លូវ​ច្បាប់ ក្រោយពីឪពុកម្ដាយ ឬអាណាព្យាបាល​ទទួល​មរណភាព ។​

លោកឧកញ៉ា​បន្តថា ឪពុកម្ដាយ​ ឬអាណាព្យាបាល​ភាគច្រើនមិនសូវបាន​រៀបចំ​បណ្ដាំមរតក​ទុកឱ្យកូន​ចៅ​មុនពេល​ពួកគាត់​ចាកចេញនោះទេ​ ហើយដើម្បីចៀសវា​ង​នូវភាពស្រពិច​ស្រពិល​ផ្សេងៗ លោក​អ្នក​ត្រូវធ្វើការ​សម្រេចចិត្ត និងបែងចែកទ្រព្យ​នោះឱ្យ​រួច​រាល់ មុនពេលដែល​លា​ចាកលោកទៅ ។ ការ​ដែលមិន​ធ្វើបណ្ដាំមរតក​ត្រឹមត្រូវ​ នៅពេលលោក​អ្នក​លា​ចាកលោកទៅ នោះកូន​ចៅ​នឹង​អាច​ទាស់​ទែងដណ្ដើម​ទ្រព្យ​គ្នា​។​

លោក​បន្តទៀតថា នៅពេល​លោកអ្នកមិនបាន​ធ្វើបណ្ដាំ​មរតក​ ទ្រព្យសម្បត្តិ​ទាំង​អស់​នឹង​ត្រូវ​ចាត់ចែង​តាមច្បាប់ ហើយការ​ចាត់​ចែង​បែបនេះ នឹង​ធ្វើឱ្យ​មាន​ការ​ចំណាយប្រាក់​​ច្រើន និងត្រូវ​ខាតពេល​វេលា​យូរទៀត​ផងដែរ ដូច្នេះហើយ ទើប​គេ​ឱ្យ​លោកអ្នកត្រូវ​ធ្វើ​បណ្ដាំមរតក​មុននឹង​លាចាកលោកទៅ  ។​

បើតាម​លោក​ ង៉ែត​ ឆៃលាង អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ​ និងអចលនទ្រព្យ​ នៃអគ្គនា​យ​ក​ដ្ឋាន​ព​ន្ធ​ដារ បានលើកឡើងផងដែរថា​ នៅរាល់ពេល​មានការផ្ទេរ​កម្មសិទ្ធិពីម្ចាស់ទ្រព្យ​ទៅម្ចាស់ទ្រព្យ​មួយ​ទៀត គឺត​ម្រូវ​ឱ្យបង់ពន្ធ ហើយបើតាមច្បាប់​គឺត្រូវ​គិតពន្ធ ៤ភាគរ​យនៃតម្លៃអចលនទ្រព្យ​ ។ ប៉ុន្តែ​សម្រាប់ការ​ផ្ទេរ​កម្មសិទ្ធិ​ពីឪពុកម្ដាយទៅកូន ពីជីដូនជីតាទៅចៅ​មិនមានការ​បង់ប្រាក់​ឬបង់ពន្ធនោះទេ។

លោក​បន្ត​ថា ដោយឡែក​ការធ្វើដំណោយ​ពី​បងទៅប្អូន ឬក្នុង​រង្វង់​សាច់ញាតិ​ក៏មិនត្រូវ​បង់ពន្ធ​ដែរ​រាល់ការធ្វើកម្មសិទ្ធិ ប៉ុន្តែ​ត្រូវតែជាដី​ដែល​ត្រូវ​ចុះបញ្ជីស្រប​ច្បាប់​ត្រឹមត្រូវ​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន