សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

​សៀមរាប​៖​ ​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​ដែល​ជួយ​បង្កើន​ទិន្នផល​ ​និង​ធ្វើឱ្យ​បន្លែ​របស់​សហគមន៍​លក់​បាន​ថ្លៃ​ជាង​បន្លែ​ធម្មតា​។

​លោក​ ​ម៉ៅ​ វរលក្ខណ៍ ​ប្រធាន​សហគមន៍​កសិកម្ម​ទំនើបសសី ​ដែល​មាន​ទីតាំង​នៅ​ឃុំ​ត្បែង​ ​ស្រុក​បន្ទាយ​ស្រី ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ថា​ ​កាលពី​មុន​ ​ការ​ដាំដុះ​ដោយ​មិន​ប្រើ​ផ្ទះសំណាញ់​ទទួល​បាន​ផល​តិច​ជាង​ការ​ដាំដុះ​ក្នុង​ផ្ទះសំណាញ់​។ ​ប៉ុន្តែ​ក្រោយ​អនុវត្ត​បច្ចេកទេស​ដាំ​បន្លែ​សុវត្ថិ​ភាព​ក្នុង​ផ្ទះសំណាញ់​ ​សហគមន៍​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​បាន​ស្ទើរ​រាល់​ថ្ងៃ​។

​បន្លែ​ដែល​សហគមន៍​ផលិត​បាន​ភាគ​ច្រើន​ជា​បន្លែ​ស្លឹក​ ​ដូចជា​ ​ស្ពៃ​តឿ​ ​ស្ពៃ​ក្រញ៉ាញ់​ ​និង​ស្ពៃ​ចង្កឹះ ​ដោយ​ផ្គត់ផ្គង់​ទៅ​ផ្សារ​ទំនើប​ឡាឡា ​ហ្គាឌិន​ ហាយ​វ៉េ ​និង​លក់​បោះ​ដុំ​នៅ​ផ្សារ​សាមគ្គី ​ក្នុង​ខេត្ត​សៀមរាប​។ ​លោក​បញ្ជាក់​ថា​ ​ទោះបី​ជា​លក់​នៅ​ស្តង់​បន្លែ​ទូទៅ​ក៏​ដោយ​ ​បន្លែ​សុវត្ថិ​ភាព​អាច​លក់​បាន​ថ្លៃ​ជាង​បន្លែ​ធម្មតា​ ​ឬ​បន្លែ​នាំចូល​ពី​ក្រៅ​ប្រទេស​ ​ចន្លោះ​ពី​ ​២០០​ ​ទៅ​ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

​លោក​ វរ​លក្ខណ៍ ​បន្ត​ថា​ ​ការ​ទទួល​បាន​ផ្ទះសំណាញ់​ចំនួន​ ៥ ​ខ្នង​បន្ថែម​ទៀត ​ពី​គម្រោង​ ​«​គុជ​» ​នឹង​ជួយ​ឱ្យ​សហគមន៍​ដែល​មាន​ផ្ទះសំណាញ់​កំពុង​ដំណើរការ​ចំនួន​ ៥១ ​ខ្នង​ ​សម្រេច​ការ​ប្រមូល​ផល​បន្ថែម​យ៉ាងតិច​ ៥​ តោន​ក្នុង​មួយ​ខែ​។ ​ទោះជា​យ៉ាងណា ​ដើម្បី​អាច​រក្សា​ការ​ផ្គត់ផ្គង់​បន្លែ​ស្លឹក​ក្នុង​បរិមាណ ​១ តោន​ជា​ប្រចាំ​ថ្ងៃ​ ​និង​មាន​ផលិតផល​បង្វិល​ផ្គត់ផ្គង់​ទីផ្សារ​បាន​ជាប់​លាប់ ​សហគមន៍​ត្រូវការ​ផ្ទះសំណាញ់​សរុប​ចំនួន​ ​១០០​ខ្នង​។

​ការ​លើកឡើង​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​សហគមន៍​កសិកម្ម​ទំនើបសសី ​បាន​ទទួល​ផ្ទះសំណាញ់​បន្ថែម​ក្នុង​ចំណោម​ផ្ទះ​សំណាញ់​ចំនួន​ ៨៩​ខ្នង ​ដែល​ត្រូវ​ប្រគល់​ជូន​សហគមន៍​កសិកម្ម​ចំនួន​ ​១៣ ​ក្នុង​ខេត្ត​សៀមរាប​ ​ក្រោម​គម្រោង​ ​«​គុជ​»​។

​ពិធី​ប្រគល់​ ​និង​ទទួល​នេះ​ធ្វើឡើង ​កាលពី​ថ្ងៃ​ទី​២០​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​នៅ​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ​រដ្ឋលេខាធិការ ​និង​ជា​សហ​ប្រធាន​គណៈកម្មការ​តម្រង់​ទិស​គម្រោង​ ​«​គុជ​» ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ឌិត ​ទីណា​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​។

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​កុមារ ​បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ផ្ទះសំណាញ់​ជា​ការ​គាំទ្រ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិ​ភាព​ ​បង្កើន​ប្រាក់​ចំណូល ​និង​លើកកម្ពស់​ជីវភាព​កសិករ​។ ​ឯក​ឧត្តម​បាន​ណែនាំឱ្យ​សហគមន៍​គ្រប់គ្រង​ ​និង​ប្រើប្រាស់​ផ្ទះសំណាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ អនុវត្ត​បច្ចេកទេស​ដាំដុះ​ល្អ ​ព្រមទាំង​ពង្រឹង​សាមគ្គី​ភាព ​ដើម្បី​ធានា​និរន្តរភាព​ផលិតកម្ម​។

​ឯកឧត្តម​ក៏​បាន​លើកឡើង​ពី​សក្តានុពល​របស់​ខេត្ត​សៀមរាប​ក្នុង​ការ​ផលិត​បន្លែ​សុវត្ថិភាព ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ​ជាពិសេស​វិស័យ​ទេសចរណ៍​ ​ដោយ​ជំរុញ​ឱ្យ​សហគមន៍​ ​មន្ត្រី​កសិកម្ម​ឃុំ ​និង​អាជ្ញាធរ​មូលដ្ឋាន ​បង្កើន​កិច្ច​សហការ​ក្នុង​ការ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​ជូន​ប្រជា​កសិករ​។

​ជាមួយគ្នា​នេះ​ ​លោក​ ​គីម ​សុខ​ ​ប្រធាន​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ខេត្ត​សៀមរាប​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​ខេត្ត​មាន​ផ្ទះសំណាញ់​សម្រាប់​ដាំ​បន្លែ​សុវត្ថិ​ភាព​ចំនួន​ ​៦០០​ខ្នង ​និង​កំពុង​ដំឡើង​ប្រមាណ​ ​៦០០​ខ្នង​បន្ថែម​ទៀត ​ដែល​នឹង​ធ្វើឱ្យ​ចំនួន​ផ្ទះសំណាញ់​កើន​ដល់​ជាង​ ​១​ ០០០​ខ្នង​។

​លោក​បាន​ណែនាំ​ឱ្យ​សហគមន៍​រៀបចំ​ការ​ដាំដុះ​បន្លែ​ឆ្លាស់​គ្នា​ ​តាម​គោលការណ៍​សុវត្ថិភាព ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភោជនីយដ្ឋាន​ ​ផ្សារ​ទំនើប​ ​និង​ផ្សារ​បោះ​ដុំ​ទាំង​ក្នុង​ ​និង​ក្រៅ​ខេត្ត​។ ​លោក​បញ្ជាក់​ថា​ ​ខេត្ត​សៀមរាប​ទាំងមូល​ត្រូវការ​បន្លែ​ចន្លោះ​ពី​ ​២០​ ​ទៅ​ ​៣០​ តោន​ក្នុង​មួយ​ថ្ងៃ​។

​លោក​ ​គីម ​សុខ ​ក៏​បាន​កោតសរសើរ​សហគមន៍​កសិកម្ម​ទំនើប​សសី ​ចំពោះ​ការ​អនុវត្ត​ការ​ដាំដុះ​បាន​ល្អ ​ក្នុង​ចំណោម​សហគមន៍​កសិកម្ម​ទំនើប​ចំនួន​ ៣ ​ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ខេត្ត​។ ​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​សហគមន៍​មួយចំនួន​បាន​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ទៅ​ខេត្ត​ព្រះសីហនុ​រួច​ហើយ​ ​ប៉ុន្តែ​ក្នុង​បរិមាណ​នៅ​មាន​កម្រិត​។ ​លោក​រំពឹង​ថា​ ​នៅពេល​សហគមន៍​អាច​ពង្រីក​ផលិតកម្ម​លើស​តម្រូវការ​ក្នុង​ខេត្ត ​នឹង​អាច​ផ្គត់ផ្គង់​ទៅកាន់​ខេត្ត​-​ក្រុង​សំខាន់​ៗ​ផ្សេងទៀត​បាន​កាន់តែ​ច្រើន​។

​តាម​មន្ត្រី​ជំនាញ​កសិកម្ម​ក្នុង​ខេត្ត​សៀមរាប ​និង​តំណាង​សហគមន៍​ ​ក្នុង​ចំណោម​សហគមន៍​កសិកម្ម​ទាំង​ ៩០ ​មាន​សហគមន៍​ចំនួន​ ​១៧ ​កំពុង​ពង្រីក​សកម្មភាព​ទៅ​ជា​សហគមន៍​ដែល​បង្កើត​អត្តសញ្ញាណ​ផលិតផល​ផ្ទាល់ខ្លួន ដូចជា​ ​សហគមន៍​ស្វាយចន្ទី​លើ​ភ្នំ​ ​និង​សហគមន៍​ឃុន​រាម ​ដែល​ផ្តោត​លើ​ដំណាំ​ស្វាយចន្ទី​នៅ​តំបន់​ភ្នំ​គូ​លែន ​សហគមន៍​សរសរ​ស្ដម្ភ​ ​និង​សហគមន៍​សសី ​ដែល​ផ្តោត​លើ​បន្លែ​សុវត្ថិភាព​ ​និង​សហគមន៍​ស្រូវ​នាង​អំ ​នៅ​ឃុំ​ស្វាយ​លើ​ ​ដែល​ផ្តោត​លើ​អង្ករ​សរីរាង្គ​។

​សូម​ជម្រាប​ថា​ ការ​គាំទ្រ​ផ្ទះសំណាញ់ ​និង​គ្រឿងយន្ត​កសិកម្ម​នេះ​ ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ PE​ARL ​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​មូលនិធិ​អាកាសធាតុ​បៃតង ​និង​អនុវត្ត​ដោយ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្រសួង​បរិស្ថាន ​និង​អង្គការ​ ​FAO ​នៅ​ខេត្ត​គោលដៅ​ចំនួន​ ៤ រួម​មាន​ ​ខេត្ត​កំពង់ធំ​ ​ព្រះវិហារ ​ឧត្តរមានជ័យ​ ​និង​សៀមរាប​។ ​គម្រោង​នេះ​មាន​គោលបំណង​បង្កើន​ផលិតភាព​កសិកម្ម​ ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិត ​និង​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ